កម្ពុជា​សល់​ស្រូវ​ជាង៣លាន​តោន​សម្រាប់ធ្វើ​ការនាំចេញ

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 4095

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​បាន​អះអាងថា កម្ពុជា​បាន​សល់​ស្រូវ ​ចំនួន៣,៥០លានតោន​ដោយ​គិត​ជា​អង្ករ ​ចំនួន២,២៤លាន​តោន​ សម្រាប់ធ្វើ​ការនាំចេញ ហើយ​នេះ​ជា​ទិន្នផល​មួយ​ដែល យើង​ចាត់ទុកថា ​មានការ​កើន​ឡើងជា​ប្រវត្តិសាស្ត្រ សម្រាប់​ផលិតផល​ស្រូវ​នៅក្នុង​ប្រទេស​កម្ពុជាយើង។

លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ បាន​មានប្រសាសន៍ថា ក្រៅ ពី​ដំណាំ​ស្រូវ ដោយឡែក​ ផលិតកម្ម​ នៃ​ប្រព័ន្ធ​ប្រពលវប្បកម្ម ​តាម​គោលការណ៍​ធម្មជាតិ ​បាន​អនុវត្ត​លើ ផ្ទៃដី​សរុប​ជា ៥៩ពាន់​ហិកតា។ ដំណាំ​រួមផ្សំ​អនុវត្ត បាន​ប្រមាណ៤៤៨ហិកតា និង​បាន​នូវ​បរិមាណ​ផល សរុប​ជាង ៥លាន​តោន ​ដែល​ក្នុងនោះ​មាន​ ដំណាំ​ដំឡូង​មី ដំឡូងជ្វា សណ្តែកបាយ បន្លែ​គ្រប់មុខ...។ល។

ចំពោះ​ដំណាំ​ឧស្សាហកម្ម ដូចជា សណ្តែកដី សណ្តែកសៀង ល្ង អំពៅ ក្រចៅ ថ្នាំជក់ អនុវត្ត​ដាំ​ដុះ​បាន ចំនួន១៧៩ពាន់​ហិកតា និង​បរិមាណ​ផល​សរុប​ប្រមាណ​ជាង៦០០ពាន់​តោន។ លោក​បាន​បន្តថា ដោយ​លែ​ក​ដំណាំ​កៅស៊ូ​នាពេល​បច្ចុប្បន្ននេះ​ផ្ទៃដី​ដាំ​ដុះ​សរុប​មាន​ចំនួន​ជា ១២៩ពាន់​ហិកតា ក្នុងនោះ ផ្ទៃដី​កៅស៊ូ​គ្រួសារ​មានការ​កើនឡើង​គួរឱ្យកត់សម្គាល់​គឺ​ប្រមាណ​ជាង៦០ពាន់​ហិកតា។

លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​កសិកម្ម ឆ្នាំ២០០៩-២០១០ និង​ទិសដៅ​ឆ្នាំ ២០១០-២០១១ កាលពី​ព្រឹក​ថ្ងៃទី៤ ខែមេសា ឆ្នាំ ២០១០ នៅ​ទី​ស្តី ការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ។

លោក ច័ន្ទ សារុន បាន​បញ្ជាក់ថា​អនុវត្តតាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី២របស់​រាជ រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​ភាពម៉ឺងម៉ាត់​បំផុត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​ក្នុងនោះ​ការលើកស្ទួយ​វិស័យ​កសិកម្ម​គឺជា​មុំ​មួយ​ដ៏​សំខាន់​សម្រាប់​ជំរុញ​នូវ កំណើន​សេដ្ឋកិច្ចជាតិ ហើយ​ក្រសួង​បាន​ខិតខំ​និង​ជំរុញ​ផលិតកម្ម​កសិកម្ម​ជាពិសេស​ការបង្កបង្កើន ផលដំណាំ​យុទ្ធសាស្ត្រ​មានដូចជា​ដំណាំ​ស្រូវ កៅស៊ូ ដំណាំ​ក​សិ-ឧស្សាហកម្ម​និង​ដំណាំ​រួមផ្សំ​ការ ចិញ្ចឹមសត្វ និង​នេសាទ​មិន​ត្រឹមតែ​អាចឆ្លើយតប​បាន​ទៅនឹង​តម្រូវការ​ស្បៀង​ក្នុងស្រុក​ប៉ុណ្ណោះ​ទេ គឺ ថែមទាំង​នៅសល់​សម្រាប់ធ្វើ​ការនាំចេញ​ទៀតផង។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា “ ជាការ​ពិត​យើង​មាន​តុល្យភាព​ស្បៀង​គ្រប់គ្រាន់​ហើយ​សម្រាប់ ប្រជាពលរដ្ឋ​យើង ប៉ុន្តែ​កម្ពុជា​ចាំបាច់​ត្រូវប្រកាន់យក​នូវ​វិធានការ​មួយ​ដើម្បី​ផ្លាស់ប្តូរ​និន្នាការ​ក្នុង​គោល បំណង​ទាញយក​នូវ​ផលប្រយោជន៍​ឱ្យបាន​ពេញលេញ​ពី​វិស័យ​ក​សិ-ពាណិជ្ជកម្ម ចំពោះ​កសិករ​ផល ដូចជា​ស្រូវ ពោត សណ្តែកសៀង ដំឡូង​មី ស្វាយចន្ទី ម្រេច ស្ករត្នោត និង​ផ្លែឈើ​ដោយ​គិត​ទាំង​ដំណាំ ឧស្សាហកម្ម​ដទៃទៀត ដើម្បី​បន្ត​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ​និង​ធ្វើឱ្យមាន​និរន្ត​ភាព​នៃ​កំណើន សេដ្ឋកិច្ច។ ក្នុងដំណាក់កាល​បច្ចុប្បន្ន​និង​បន្តបន្ទាប់​ក្រសួងកសិកម្ម​បាន​ខិតខំ​ជំរុញឱ្យមាន​ការកែប្រែ នូវ​ទម្លាប់​នៃ​ការធ្វើ​កសិកម្ម​តាមបែប​យថាផល មកជា​ការធ្វើ​កសិកម្ម​បែប​ទំនើប​វិញ​និង​រៀបចំ​នូវ​គោ​ណ នយោបាយ​ជាក់លាក់​មួយ​ក្នុង​លក្ខខណ្ឌ​សមស្រប​និង​ស្តង់ដា​អន្តរជាតិ “

លោក​បាន​បន្ថែមថា បន្ថែម​លើ​នេះ​យើង​បាន​ជំរុញ​ផ្នែក​ក​សិ-ឧស្សាហកម្ម​ឱ្យមាន​សន្ទុះ​ខ្លាំងក្លា ដោយ​បង្កើន​សមត្ថភាព​ផលិត​នៅលើ​ផ្ទៃដី​ដែលមាន​ស្រាប់​តាមរយៈ​ការ​បង្វែរ​ទិសដៅ​ពី​ការអភិវឌ្ឍន៍ តាមបែប​វិបុល​កម្ម​ទៅកាន់​ការអភិវឌ្ឍ​ន៍តា​ម​បែប​ប្រពលវប្បកម្ម​ក្នុង​គោលដៅ​បង្កើន​ផលិតកម្ម បង្កើត ការងារ បង្កើន​ប្រាក់ចំណូល​នៅ​ជនបទ ធានា​នូវ​សន្តិសុខ​ស្បៀង និង​បង្កើន​ការនាំចេញ​កសិផល។ ជាមួយគ្នានេះ​យើង​ក៏បាន​ព្យាយាម​ផ្សារភ្ជាប់​កសិករ​នឹង​សង្វាក់​ផ្គត់ផ្គង់​កសិក​ផល​ទីផ្សារ​ក្នុងស្រុក​ដោយ យកចិត្តទុកដាក់​ទៅលើ​ការអនុវត្ត​ប្រព័ន្ធ​ផលិតកម្ម​តាម​កិច្ចសន្យា​និង​ជំរុញ​ការឈាន​ចូល​ទីផ្សារ​ពិភព លោកតា​មរយៈ​ការខិតខំ​ប្រឹងប្រែង​លើកកម្ពស់​គុណភាព​កសិផល​ឱ្យ​សមស្រប​ទៅតាម​ស្តង់ដា​អន្តរ ជាតិ។

តាម​របាយ​ការ​ណ៏​របស់​ក្រសួងកសិកម្ម​បានឱ្យដឹង​ថា នៅក្នុង​ឆ្នាំ២០០៩ ដំណាំ​ស្រូវ​សំរេចបាន លើ​ផ្ទែ​ដី២,៧១លាន​ហិកតា ក្នុងនោះ​ស្រូវវស្សា​មាន​ប្រមាណ២,៣៣លាន​ហិកតា និង​ស្រូវប្រាំង​មាន ០,៣៨ហិកតា។ ផលិតផល​ស្រូវ​មានការ​កើនឡើង​ខ្ពស់​លើសពី​ឆ្នាំមុន​ដែល​បរិមាណ​ផល​ស្រូវ​កើន ប្រមាណ៥,៧២ភាគរយ ហើយ​បរិមាណ​ផល​សរុប​ចំនួន៧,៥៨លាន​តោន​ជាមួយនឹង​ទិន្នផល​ស្រូវ​ជា មធ្យម២,៨៣តោន​ក្នុង១ហិកតា។

លោក​ច័ន្ទ សារុន បាន​បញ្ជាក់ថា​ដើម្បី​លើកកម្ពស់​ផលិតភាព​កសិកម្ម​និង​ជំរុញ​ក​សិ-ពាណិជ្ជ កម្ម​ក្រសួងកសិកម្ម​បាន​ខិតខំ​ប្រឹងប្រែង​នឹង​ពង្រីក​សេវាកម្ម​គាំទ្រ​បច្ចេកទេស​និង​សេវា​ផ្សព្វផ្សាយ កសិកម្ម​ទៅដល់​មូលដ្ឋាន​ព្រមទាំង​ព​ង្រើ​ន​ការរៀបចំ​សមាគមន៍​និង​សហគមន៍​កសិកម្មផ្សេងៗសម្រាប់ ការអប់រំ​និង​ផ្សព្វផ្សាយ​កសិកម្ម​ឱ្យបាន​ទូលំទូលាយ​ដោយ​ផ្តល់ជូន​កសិករ​តាមរយៈ​ការបណ្តុះបណ្តាល សាលារៀន​ស្រែ​កសិករ ការធ្វើ​បង្ហាញ​ទស្សនកិច្ច​សិក្សា​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​នាទី​ចុះ​ស្រែ​ជា មួយ​កសិករ និង​ការរៀបចំ​សន្និបាត​កសិករ​ទូទាំង​ប្រទេស។

លោក​ក៏បាន​ណែនាំ​និង​ពិនិត្យ​ឱ្យបាន​ស៊ីជម្រៅ​ថែមទៀត​អំពី​សមិទ្ធផល​នានា​តាម​អនុវិស័យ ដែល​សម្រេច​បានជា​វិជ្ជមាន​នា​ឆ្នាំកន្លងមក ដើម្បី​ប្រមូលផ្តុំ​នូវ​មតិយោបល់​ជា​ទស្សនៈ​លើ​បញ្ហា​ដែល ប្រឈម​ទាំងឡាយ​និង​វិភាគ​លើ​រាល់​បទពិសោធន៍​ទាំងអស់​សម្រាប់​រួមគ្នា​ដាក់ចេញ​នូវ​ទិសដៅ​គ​ន្លឺះ ជា​ត្រីវិស័យ​ក្នុងការ​រៀបចំ​គោលនយោបាយ​និង​យុទ្ធសាស្ត្រ​កសិកម្ម​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​និង លើកកម្ពស់​ការទទួល​បាន​ជោគជ័យ​បន្ថែមទៀត។

សន្និបាត​នេះ​នឹង​ប្រារព្ធ​បិទ​នៅ​ព្រឹក​ថ្ងៃទី៦ ខែមេសា នេះ​ក្រោម​អធិបតីភាព​របស់​សម្តេច​តេ ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន៕

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញពិនិត្យលទ្ធភាពដីដាំដុះដំណាំ មន សម្រាប់ក្រុមហ៊ុនសិប្បករអង្គរ អាទីហ្សង់អង្គរ
ដោយមានការចាត់តាំងពី ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា នៅថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤...
ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន នៅខេត្តប៉ៃលិន
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួង...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លុះបញ្ចាំងអំពីការគាំទ្រយ៉ាងមុតមាំរបស់ប្រជាជនកម្ពុជា ច...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តគម្រោង «សកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើ...
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមដាំកូនឈើជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ លើការងារអភិរក្សធនធានជលផល និងសហគមន៍នេសាទ ជាមួយមន្រ្តីជំនាញ និងអង្គការពាក់ព័ន្ធ
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោក Paavo Eliste នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក (WB)
នៅព្រឹកថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំជាមួយអង្គការ UNIDO ដើម្បីត្រៀមរៀបចំទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានទៅកាន់សហគ្រាសកែច្នៃផលិតផល...
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ ស្តីអំពី « ការអភិវឌ្ឍវិស័យស្រូវអង្ករនៅកម្ពុជា ក្នុងការបម្រើឱ្យសន្តិសុខស្បៀង...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំសហគមន៍កសិកម្មទំនើប
នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា ដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី...
ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សូមព្រះបរមរាជាអនុញ្ញាត លំឱនកាយវាចាចិត្តក្រាបបង្គំថ្វាយព្រះពរដល់ ព្រះករុណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា
នៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...