អំពាវនាវ​ឱ្យ​កសិករ​ចិញ្ចឹមសត្វ​កុំ​លែង​ដូច​ទម្លាប់​ចាស់

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 2792

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ច័ន្ទ សារុន បាន​អំពាវនាវ​ដល់​ប្រជាជន​ក៏ដូចជា​មន្ត្រី របស់លោក​ឱ្យចូល​រួម​ធ្វើការ​ផ្លាស់ប្ដូរ​ទម្លាប់រ​បស់​កសិករ​ ពី​ការចិញ្ចឹម​សត្វ​ដោយ​លែងឱ្យ​ដើរ​ពាសវាល ពាសកាល មកជា​ការចិញ្ចឹម​ដោយ​ថែ ទាំ​មិន​លែង​តទៅទៀត។ ពេទ្យសត្វ​ភូមិ​ជា​មុខសញ្ញា​សកម្ម​ដែល ត្រូវធ្វើ​កិច្ចការ​នេះ។

ខណៈ​នៃ​ការជួប​ជាមួយ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ ​ចំនួន៦ស្រុក​ នៅក្នុង ​ខេត្តកំពង់ធំ លោក​រដ្ឋ មន្ត្រី​ក្រសួងកសិកម្ម បានលើកឡើង​ពី​សារសំខាន់​របស់​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ ​ដែលជា​អ្នក​អាចធ្វើ ឱ្យមាន​ការប្រែប្រួល​នូវ​ផលិត កម្ម​កសិកម្ម ​ដែល​ក្នុងនោះ​មាន​ វិស័យ​ចិញ្ចឹមសត្វ​ជាដើម។ លោក​បាន​បន្តទៀតថា វា​ជា​ការងារ​មួយ​ដ៏​លំបាក​ក្នុង ការ​បណ្តុះបណ្តាល​ពេទ្យសត្វ​ភូមិ ដូច្នេះ​មិនត្រូវ​ឱ្យ​សមិទ្ធផលនេះ​រលាយ​ទៅវិញ​ទេ។ យើង​មាន​សន្តិសុខ​ហើយ​ដូច្នេះ​ត្រូវតែ​ធានា​សន្តិសុខ​ស្បៀង​ឱ្យបាន។ ជាមួយ គ្នា​នេះ​ពេទ្យសត្វ​ភូមិ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​បញ្ហា​នេះ។

លោក​រដ្ឋមន្ត្រី​បាន​ផ្តោតជាសំខាន់​ទៅលើ​ការកែទម្រង់​ក្នុងការ​ចិញ្ចឹមសត្វ​ដោយ​ឈប់​ចិញ្ចឹម សត្វ​ឱ្យ​ដើរ​ពាស​វា​ពាសកាល។ លោក​បាន​មានប្រសាសន៍ថា ដើម្បី​កែទម្រង់​ការចិញ្ចឹម​សត្វ​នេះ​បាន គឺ​យើង​ត្រូវធ្វើ​ការកែប្រែ​ពូជ​ដោយ​យើង​អាចអនុវត្ត​ការ​បង្កាត់​ពូជ​សប្ប​និម្មិត។ ត្រូវ​ដាំ​ចំណី​សត្វ​ដោយ ឈប់​លែង​សត្វ​ឱ្យ​ដើរ​ពាសវាល​ពាសកាល ហើយ​ត្រលប់មក​ចិញ្ចឹមសត្វ​ក្នុង​ទ្រង់​ឬ​ក្នុង​ក្រោល​វិញ។ ព្រោះ​ការលែង​សត្វ​ឱ្យ​ដើរ​ពាសវាល​ពាសកាល​វា​មិន​ត្រឹមតែ​បង្ក​ឱ្យ​ឆ្លង​ជំងឺ​រាតត្បាត​ប៉ុណ្ណោះ​ទេ តែ​វា ថែមទាំង​បង្កឱ្យមាន​គ្រោះថ្នាក់​ចរាចរណ៍​ទៀតផង។ ដើម្បី​ចិញ្ចឹមសត្វ​នៅក្នុង​ទ្រុង​យើង​ត្រូវមាន​ចំណី គ្រប់គ្រាន់​ដូច្នេះ​សូមឱ្យ​ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ​ដាំ​ចំណី​សត្វ​ឱ្យបាន​ច្រើន​ដើរ​មុខ​គេ​ក្នុង​បញ្ហា​នេះ។

លោក​បាន​ណែនាំ​ឱ្យ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​ត្រូវធ្វើ​ការងារ​បន្ទាន់​មួយចំនួន​ដែល​ក្នុងនោះ ត្រូវ​ក្ដាប់​ឱ្យបាន​នូវ​ស្ថិតិ​សត្វ​គ្រប់​ប្រភេទ​ក្នុងភូមិ។ ប្រសិនបើ​មាន​ត្រូវ​ក្ដាប់​ឱ្យបាន​នូវ​ស្ថិតិ​កសិដ្ឋាន​ក្នុង ភូមិ​ដូចជា ប្រភេទ​សត្វ​ក្នុង​កសិដ្ឋាន ចំនួន​សត្វ​ក្នុង​កសិដ្ឋាន​ជាដើម។ ត្រូវ​ចាប់យក​មុខរបរ​ណាមួយ​ឱ្យ ច្បាស់​ជា​ពេទ្យសត្វ​ភូមិ​ដូចជា​ការដាំ​ស្មៅ ការលក់​ថ្នាំ​សត្វ។ល។ ត្រូវមាន​បញ្ជី​ច្បាស់លាស់​ពី​ការចាក់​ថ្នាំសត្វ។ ត្រូវ​ដឹង​ឱ្យ​ច្បាស់​ពី​ចរាចរណ៍​សត្វ​នៅក្នុង​ភូមិ។ ត្រូវខិតខំ​រៀនសូត្រ​ប​ន្ថែ​ម​ទៀត។

លោក​រដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ​មន្ត្រី​កសិកម្ម​ខេត្ត​ខិតខំ​បណ្តុះបណ្តាល​ពេទ្យសត្វ​ភូមិ​ឱ្យបាន​ចប់​គ្រប់ ស្រុក​ទូទាំង​ខេត្ត​នៅក្នុង​ឆ្នាំនេះ ហើយ​ជំរុញ​យ៉ាងណា​ឱ្យ​ភ្នាក់ងារ​ពេទ្យសត្វ​ភូមិ​នេះ​ក្លាយទៅជា​ភ្នាក់ងារ ផ្សព្វផ្សាយ​កសិកម្ម​ភូមិ។ មន្ទីរ​កសិកម្ម​ខេត្ត​ត្រូវ​ពិនិត្យមើល​អ្នក​ដែលមាន​សមត្ថភាព​ដើម្បី​ឱ្យគេ​បន្ត​ការ សិក្សា​ថ្នាក់​មធ្យម ឬ​ថ្នាក់​បរិ​ញ្ញា ជាពិសេស​ពិនិត្យ​និង​លើកទឹកចិត្ត​បេក្ខភាព​នារី។ លោក​រដ្ឋមន្ត្រី​បាន ណែនាំ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧស្សាហ៍​ឱ្យ​ពេទ្យសត្វ​ភូមិ​បាន​ជួបជុំគ្នា​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​ពី គ្នា​ទៅវិញទៅមក។ លោក​បាន​បញ្ជាក់ថា ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​មាន​សារៈសំខាន់​ណាស់ ព្រោះ​បើ យើង​មើល​រចនាសម្ព័ន​របស់​ក្រសួង គឺ​យើង​មាន​ត្រឹមតែ​ថ្នាក់ស្រុក​ប៉ុណ្ណោះ គឺ​យើង​អត់​មាន​បណ្ដាញ ដល់​ភូមិ​ឃុំ​ទេ។ ដូច្នេះ​ភ្នាក់ងារ​សុខភាព​សត្វ​ភូមិ​មាន​សារសំខាន់​ណាស់​នៅ​ជនបទ៕

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញពិនិត្យលទ្ធភាពដីដាំដុះដំណាំ មន សម្រាប់ក្រុមហ៊ុនសិប្បករអង្គរ អាទីហ្សង់អង្គរ
ដោយមានការចាត់តាំងពី ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា នៅថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤...
ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន នៅខេត្តប៉ៃលិន
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួង...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លុះបញ្ចាំងអំពីការគាំទ្រយ៉ាងមុតមាំរបស់ប្រជាជនកម្ពុជា ច...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តគម្រោង «សកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើ...
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមដាំកូនឈើជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ លើការងារអភិរក្សធនធានជលផល និងសហគមន៍នេសាទ ជាមួយមន្រ្តីជំនាញ និងអង្គការពាក់ព័ន្ធ
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោក Paavo Eliste នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក (WB)
នៅព្រឹកថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំជាមួយអង្គការ UNIDO ដើម្បីត្រៀមរៀបចំទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានទៅកាន់សហគ្រាសកែច្នៃផលិតផល...
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ ស្តីអំពី « ការអភិវឌ្ឍវិស័យស្រូវអង្ករនៅកម្ពុជា ក្នុងការបម្រើឱ្យសន្តិសុខស្បៀង...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំសហគមន៍កសិកម្មទំនើប
នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា ដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី...
ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សូមព្រះបរមរាជាអនុញ្ញាត លំឱនកាយវាចាចិត្តក្រាបបង្គំថ្វាយព្រះពរដល់ ព្រះករុណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា
នៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...