ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤

ចេញ​ផ្សាយ​ ០៨ ឧសភា ២០២៤ 190

នៅព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីប្រារព្ធខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ «រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។

ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកើតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពសកម្ម និងលទ្ធផលការងារ ដែលគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យសម្រេចបាននាពេលកន្លងមក ក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដូចជា គ្រោះទឹកជំនន់ រាំងស្ងួត ខ្យល់កន្ត្រាក់ និងបញ្ហាប្រឈមផ្សេងៗទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់ថា កម្មវិធីនេះ ប្រារព្ធឡើងដើម្បីកៀងគរ ប្រមូលសប្បុរសជនក្នុងខេត្ត ចូលរួមក្នុងចលនាជាតិជាមួយកាកបាទក្រហមកម្ពុជា ដើម្បីការងារមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយនានា។

បើតាមឯកឧត្តមរដ្ឋមន្ដ្រី កាកបាទក្រហមកម្ពុជាមានគ្រប់កន្លែង និងមិនទុកនរណាម្នាក់ចោលឡើយ។ លើសពីនេះទៀត ឯកឧត្តមប្រធានក្រុមការងារ បានបញ្ជាក់បន្ថែមថា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមខេត្តប៉ូលសេដ្ឋកិច្ចទី៤ ដែលត្រូវយកចិត្តទុកដាក់ និងជំរុញ ទាំងការងារកសិកម្ម សេវាកម្ម បច្ចេកវិទ្យា និងវិស័យសំខាន់ៗផ្សេងទៀត ដើម្បីជួយខេត្ត ប្រជាពលរដ្ឋ រីកចម្រើន ទាំងសេដ្ឋកិច្ច និងសង្គម។

ឯកឧត្តមប្រធានក្រុមការងារ បានសង្កត់បញ្ជាក់ថា រាល់ការចូលរួមជាថវិកា និងសម្ភារ ពីសប្បុរសជន តែងតែបានកត់ត្រាយ៉ាងច្បាស់លាស់ ហើយថ្ងៃនេះ ឯកឧត្តមប្រធាន រង់ចាំស្វាគមន៍ និងទទួលសប្បុរសជន ក្នុងការចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ជនរងគ្រោះ និងខ្លួនឯង។ ឯកឧត្តមប្រធាន បានប្រកាសប្រកាន់ជំហរបន្តបង្កើតចលនាមូលនិធិសប្បុរសជននេះ នៅឆ្នាំខាងមុខទៀត ហើយនៅពេលដែលមូលនិធិកើន នោះការជួយពលរដ្ឋកាន់តែមានសន្ទុះកើនឡើងផងដែរ៕

ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចុះជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន នៅខេត្តប៉ៃលិន
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួង...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្លុះបញ្ចាំងអំពីការគាំទ្រយ៉ាងមុតមាំរបស់ប្រជាជនកម្ពុជា ច...
កំណាព្យ «ហ្វូណនតេជោ» និពន្ធដោយ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តគម្រោង «សកម្មភាពសហគមន៍ដើម្បីនិរន្តរភាពព្រៃឈើ...
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមដាំកូនឈើជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន
នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ លើការងារអភិរក្សធនធានជលផល និងសហគមន៍នេសាទ ជាមួយមន្រ្តីជំនាញ និងអង្គការពាក់ព័ន្ធ
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោក Paavo Eliste នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក (WB)
នៅព្រឹកថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំជាមួយអង្គការ UNIDO ដើម្បីត្រៀមរៀបចំទស្សនកិច្ចសម្រាប់អ្នកសារព័ត៌មានទៅកាន់សហគ្រាសកែច្នៃផលិតផល...
នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមជាវាគ្មិន ក្នុងកិច្ចប្រជុំ ADFIAP ប្រចាំឆ្នាំលើកទី៤៧ ស្តីអំពី « ការអភិវឌ្ឍវិស័យស្រូវអង្ករនៅកម្ពុជា ក្នុងការបម្រើឱ្យសន្តិសុខស្បៀង...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំសហគមន៍កសិកម្មទំនើប
នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
លោកជំទាវ អ៊ឹម រចនា ដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅព្រឹកថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា
សូមថ្វាយព្រះសព្ទសាធុការពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី...
ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
សូមព្រះបរមរាជាអនុញ្ញាត លំឱនកាយវាចាចិត្តក្រាបបង្គំថ្វាយព្រះពរដល់ ព្រះករុណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារស្រាវជ្រាវកសិកម្ម និងការរៀបចំរាជបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា
នៅរសៀលថ្ងៃទី១៣ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបប្រជុំទ្វេភាគីជាមួយ ឯកឧត្តម Linkham DOUANGSAVANH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ទិដ្ឋភាពពិធីប្រគល់ ទទួលសត្វដំរីមួយគូ
ទិដ្ឋភាពពិធីប្រគល់ ទទួលសត្វដំរីមួយគូ ដែលជាអំណោយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថ្វាយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា...