ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំមន្ត្រីជំនាញ ដើម្បីពិនិត្យលទ្ធផលការងារអភិវឌ្ឍន៍ប្រព័ន្ធនានារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចេញ​ផ្សាយ​ ៧ មីនា ២០២៥ 10790

នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងក្រុមការងារសម្របសម្រួលបច្ចេកទេសឌីជីថល នៃការិយាល័យគ្រប់គ្រងកម្មវិធីបច្ចេកវិទ្យាឌីជីថល នៃមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ដើម្បីពិនិត្យ “ប្រព័ន្ធផ្តល់សេវាសាធារណៈរបស់ក្រសួងកសិកម្ម ក្នុងការស្នើសុំវិញ្ញាបនបត្របង្កើតកសិដ្ឋានចិញ្ចឹមសត្វ ឬបង្កាត់ពូជសត្វ គេហទំព័របណ្ណាល័យកសិកម្ម និងប្រព័ន្ធបញ្ជរតែមួយជាតិ”។

ក្រោយពីបានបញ្ចប់ការធ្វើបទបង្ហាញ ការពិនិត្យលទ្ធផល និងការពិភាក្សាលម្អិត ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា អង្គប្រជុំបានសម្រេចកែសម្រួលលើមុខងារមួយចំនួននៃប្រព័ន្ធផ្តល់សេវាសាធារណៈរបស់ក្រសួងកសិកម្ម ក្នុងការស្នើសុំវិញ្ញាបនបត្របង្កើតកសិដ្ឋានចិញ្ចឹមសត្វ ឬបង្កាត់ពូជសត្វ ដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ អ្នកត្រួតពិនិត្យ និងការទូទាត់ប្រាក់តាមប្រព័ន្ធ ដូចជាការភ្ជាប់នូវ KHQR ជាដើម។

បន្ថែមពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារជំនាញក៏បានពិនិត្យលើការកែសម្រួលមាតិកា ខ្លឹមសារ និងរូបរាង នៃគេហទំព័របណ្ណាល័យកសិកម្ម ដើម្បីធ្វើយ៉ាងណាឱ្យកាន់តែមានភាពងាយស្រួលដល់អ្នកប្រើប្រាស់ក្នុងការងារស្វែងរកឯកសារបច្ចេកទេសកសិកម្ម (សៀវភៅ និងវីដេអូ) ក៏ដូចជាណែនាំដល់ក្រុមការងារក្នុងការប្រមូល និងបញ្ចូលនូវឯកសារកសិកម្មថ្មីៗបន្ថែមទៀតលើគេហទំព័របណ្ណាល័យកសិកម្មនេះឱ្យកាន់តែសម្បូរបែប។ មួយវិញទៀត ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានពិនិត្យ “ប្រព័ន្ធបញ្ជរតែមួយជាតិ” ឃើញថាសមិទ្ធិផលបានល្អ និងមានចំណុចដែលត្រូវយកជាគម្រូតាមសម្រាប់ការរៀបចំធ្វើប្រព័ន្ធផ្សេងៗបន្ថែមទៀត។

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត របស់នាយកដ្ឋានបរិវត្តកម្មឌីជីថ...
នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ‌‎(ADB) អំពីកិច្ចសហប្រតិបត្តិការ‌‎លើវិស័យឌីជីថលនៅក្នុង...
‎នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នំា២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការទទួលបន្ទុកការងារ‌‎ឌីជីថល...
ការពង្រឹងសមត្ថភាពផ្នែកឌីជីថលចាំបាច់ដល់មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី
នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារ ការិយាល័យផែនការយុទ្ធសាស្រ្តឌីជីថល...
ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារឌីជីថលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបប្រជុំជាមួយលោក Young Kim នាយកប្រតិបត្តិនៃក្រុមហ៊ុន Digital Harvest មកពីសហរដ្ឋអាមេរិក...
នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារឌីជីថលក្រសួងកសិកម្ម...
ក្រុមការងារនាយកដ្ឋានបរិវត្តកម្មឌីជីថល និងនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយប្រធានក្រុមការងារមន្ត្រីកសិកម្មឃុំ-សង្កាត់នៅតាមតំបន...
នារសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារនាយកដ្ឋានបរិវត្តកម្មឌីជីថល និងនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម...
លោកប្រធានមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម្ម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងពិនិត្យផែនការសកម្មភាពអនុវត្តបន្ត
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោក យៅ វេន ប្រធានមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម(...
ការពង្រឹងសមត្ថភាពផ្នែកឌីជីថលចាំបាច់ដល់មន្ត្រីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម
នៅថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៦ ក្រុមការងារការិយាល័យផែនការយុទ្ធសាស្រ្តឌីជីថល...
ក្រុមការងារការិយាល័យគ្រប់គ្រងកម្មវិធីឌីជីថល បានចុះពង្រឹងសមត្ថភាពផ្នែកឌីជីថលដល់មន្ត្រីនៃមន្ទីរកសិកម្មរាជធានីភ្នំពេញ និងមន្ទីរកសិកម្មខេត្តកំពង់ធំ
នៅថ្ងៃទី១៣-១៦ ខែមករា ឆ្នាំ២០២៦ លោក សៀ ប៉េង ប្រធានការិយាល័យគ្រប់គ្រងកម្មវិធីឌីជីថល...
លោក យៅ វេន ប្រធានមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម បានអញ្ជើញដឹកនាំប្រជុំពិនិត្យសមិទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងពិនិត្យផែនការសកម្មភាពការងារនិងថវិកា សម្រាប់...
នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ លោក យៅ វេន ប្រធានមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម...
ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពប្រព័ន្ធគ្រប់គ្រងទិន្នន័យស្ថិតិកសិកម្ម របស់នាយកដ្ឋានផែនការ និងស្ថិតិ
នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ ២០២៥ ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពប្រព័ន្ធគ្រប់គ្រងទិន្នន័យស្ថិតិកសិកម្ម...
ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យានិងការអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃរបស់ក្រសួងតាមរយ...
នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យានិងការអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃរបស់ក្រសួងតាមរយៈគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរបរិស្ថាន។...
ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែសីហា របស់មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម
នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យានិងការអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃរបស់ក្រសួងតាមរយ...
ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យានិងការអភិវឌ្ឍកម្មវិធីទូរស័ព្ទដៃរបស់ក្រសួងតាមរយៈគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរបរិស្ថាន។...
ឯកឧត្តម សៀក ឡេង អញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សា​ និងពិនិត្យវឌ្ឍនភាពនៃការរៀបចំអភិវឌ្ឍន៍កម្មវិធីទូរសព្ទថ្មី
នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នំា២០២៥ ឯកឧត្ត សៀក ឡេង អនុរដ្ឋលេខាធិការ​ ទទួលបន្ទុកការងារឌីជីថលនៃក្រសួងកសិកម្ម...
ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើការអនុវត្តន៍ចំណាយថវិកាតាមកម្មវិធីឆ្នាំ២០២៥ និងរៀបចំផែនការថវិកាកម្មវិធីឆ្នាំ២០២៦...
នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...