ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត របស់នាយកដ្ឋានបរិវត្តកម្មឌីជីថល
ចេញផ្សាយ ៣១ ឧសភា ២០២៦
138
នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែឧសភា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងាររបស់នាយកដ្ឋានបរិវត្តកម្មឌីជីថល។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក យៅ វេន ប្រធាននាយកដ្ឋានបរិវត្តកម្មឌីជីថល លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោក-លោកស្រីប្រធាននិងអនុប្រធានការិយាល័យ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃនាយកដ្ឋានបរិវត្តកម្មឌីជីថលផងដែរ។
កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារប្រចាំខែឧសភា ឆ្នាំ២០២៦ តាមដាន និងវាយតម្លៃលើលទ្ធផលការងារដែលសម្រេចបាន ព្រមទាំងពិភាក្សាលើបញ្ហាប្រឈម និងទិសដៅការងារបន្តរបស់ការិយាល័យនីមួយៗ សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនិងភាពទាន់ពេលវេលាក្នុងការអនុវត្តការងារតាមផែនការបស់នាយកដ្ឋាននិងស្របតាមទិសដៅអភិវឌ្ឍន៍របស់ក្រសួង។
ក្នុងឱកាសដ៏មានអត្ថន័យនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនាយកដ្ឋាន ដែលបានបំពេញភារកិច្ចយ៉ាងសកម្មនាពេលកន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍ណែនាំគន្លឹះៗមួយចំនួន ដើម្បីតម្រង់ទិសការងារ និងជំរុញការរៀបចំផែនការសកម្មភាព ព្រមទាំងតម្រូវការថវិកាសម្រាប់គាំទ្រដល់ការអនុវត្តនៅឆ្នាំ២០២៧ ឱ្យកាន់តែមានប្រសិទ្ធភាព។