លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានចូលរួម ជាវាគ្មិនកិត្តិយសក្នុងកម្មវិធីជជែកពីបណ្តុំថ្នាលឌីជីថល ខាស (Kas Talk)
ចេញផ្សាយ ១៦ មិថុនា ២០២៦
64
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានចូលរួម ជាវាគ្មិនកិត្តិយសក្នុងកម្មវិធីជជែកពីបណ្តុំថ្នាលឌីជីថល ខាស (Kas Talk) ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល លើប្រធានបទ “បច្ចេកវិទ្យាឌីជីថល និងការផ្សព្វផ្សាយចំណេះដឹងកសិកម្ម”។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង៖
-ស្វែងយល់ពីបរិវត្តកម្មឌីជីថលក្នុងការងារផ្សព្វផ្សាយកសិកម្ម និងកម្មវិធីឌីជីថល Farmbook
-ស្វែងយល់ពីរបត់នៃការងារផ្សព្វផ្សាយកសិកម្មនាពេលបច្ចុប្បន្ន
-ស្វែងយល់ពីតួនាទី ការបំពេញការងារ និងបញ្ហាប្រឈមរបស់មន្ត្រីកសិកម្មឃុំសង្កាត់។