ពិធីបិទសិក្ខាសាលាស្តីពីការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម

ចេញ​ផ្សាយ​ ១ កក្កដា ២០២៦ 1629

នាព្រឹកថ្ងៃទី ៣០ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកធាតុចូលកសិកម្ម បានចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី "ការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម" ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញចំនួន១០០នាក់។
ឯកឧត្តម គង់ ច័ន្ទវាសនា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសិក្ខាសាលាក្នុងរយៈពេលមួយថ្ងៃកន្លះនេះ ដែលសិក្ខាកាមចូលរួមទាំងអស់បានផ្លាស់ប្តូរយោបល់យ៉ាងផុលផុសលើការងារគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម។ លើសពីនេះទៀត ឯកឧត្តមបានកោតសរសើរចំពោះថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត មន្ទីរកសិកម្ម និងការិយាល័យនីតិកម្ម កសិកម្មរាជធានី-ខេត្ត ដែលខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវក្នុងពេល៣ឆ្នាំកន្លងមក និងសម្រេចបានលទ្ធផលល្អប្រសើរជាច្រើន ក្រោយពេលក្រសួងបានកែសម្រួលភារកិច្ចអង្គភាព ទទួលបន្ទុកគ្រប់គ្រងជីនិងថ្នាំកសិកម្ម។
ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃនាយកដ្ឋាននីតិកម្មកសិកម្ម ដែលបានរៀបចំ ដឹកនាំតាំងពីពេលដំបូង ដោយបានបន្សល់ទុកស្នាដៃច្រើនក្នុងការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តលើការងារគ្រប់គ្រងជីកសិកម្មនិងថ្នាំកសិកម្ម ដែលជាមូលដ្ឋានគ្រឹះសម្រាប់បន្តការអនុវត្តក្នុងពេលបច្ចុប្បន្ន។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំអង្គភាពជំនាញ និងមន្ទីកសិកម្មទូទាំងប្រទេស បន្តពង្រឹងការគ្រប់គ្រងជី និងថ្នាំកសិកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការលើកកម្ពស់សេវាសាធារណៈ ការគាំទ្រដល់ក្រុមហ៊ុន និងសិប្បកម្មផលិតជីក្នុងស្រុក ការបង្កើនសកម្មភាពអធិការកិច្ចទប់ស្កាត់ការនាំចូល និងចរាចរផលិតផលខុសច្បាប់ គ្មានបញ្ជិកា ការចុះយកសំណាកមកពិនិត្យគុណភាព ការអប់រំណែនាំ និងអនុវត្តច្បាប់លើ (Facebook Page) ដែលផ្សព្វផ្សាយលក់ផលិតផលខុសច្បាប់ គ្មានបញ្ជិកាលើបណ្តាញសង្គម ដើម្បីជាប្រយោជន៍ជូនបងប្អូនកសិករ។

វគ្គបណ្តុះបណ្តាលស្តីពី ជំនាញចៀរជ័រកៅស៊ូដល់កសិករកៅស៊ូគ្រួសារ នៅខេត្តបន្ទាយមានជ័យ
នាថ្ងៃទី៤-៥ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ដំណាំកៅស៊ូ នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ...
ការចុះអន្តរាគមន៍កម្ចាត់ពីងពាងក្រហម និងដង្កូវហ្វូងបំផ្លាញលើដំណាំពោត និងដំឡូងមី នៅខេត្តប៉ៃលិន
នៅថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣០...
សកម្មភាពចុះអធិការកិច្ចពូជដំណាំនៅក្នុងខែកក្កដា ឆ្នាំ២០២៦
មន្ត្រីជំនាញនាយកដ្ឋានគ្រប់គ្រងពូជដំណាំ នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ...
ពិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាព វិជ្ជាជីវៈដល់អាជីវករលក់ដុំ លក់រាយជី-ថ្នាំកសិកម្មនៅខេត្តកំពង់ធំ
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី គិត វិសិដ្ឋកញ្ញា អគ្គនាយករង អគ្គនាយកដ្ឋានក្សេត្រសាស្រ្ត...
កិច្ចប្រជុំពិភាក្សា​ទ្វេរភាគីរវាង​អង្គភាព​ជាតិ​ការពាររុក្ខជាតិ (NPPOs) នៃប្រទេសកម្ពុជា និងប្រទេសវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម
នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត​ កែ​ មុន្ធីវុធ​ ប្រធាននាយក​ដ្ឋានការពារដំណាំ​...
ការធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋានក្សេត្រសាស្រ្តនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានក្សេត្រសាស្រ្តនៃក្រសួងកសិកម្ម...
សកម្មភាព​ចុះត្រួតពិនិត្យការគ្រប់គ្រងជី-ថ្នាំកសិកម្ម
នា​សប្តាហ៍ទី១ នៃខែកក្កដា ឆ្នាំ២០២៦ មន្ត្រីជំនាញនៃអគ្គនាយក​ដ្ឋានក្សេត្រសាស្រ្ត...
ពិធីបិទសិក្ខាសាលាស្តីពីការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម
នាព្រឹកថ្ងៃទី ៣០ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ...
ពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម
នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត...
កិច្ចប្រជុំជាមួយអ្នកជំនាញការសហគមន៍អឺរ៉ុប (EU) ទទួលបន្ទុកការងារបណ្តុះបណ្តាល និងកសាងសមត្ថភាពលើផ្នែកអនាម័យ និងភូតគាមអនាម័យ ក្រោមកម្មវិធី ASPIRE-AT
នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៦ តំណាងនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ...
ការចុះពិនិត្យជាក់ស្តែង និងអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងលើដំណាំដំឡូងមី នៅភូមិអូរពី ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
កាលពីថ្ងៃទី២២-២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងាររបស់នាយកដ្ឋានការពារដំណាំ...
ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មនៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៥-២៦ ខែឧសភា ឆ្នាំ២០២៦
យោងតាមការណែនាំរបស់ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្តបានចាត់តាំងលោកបណ្ឌិត...
វគ្គបណ្តុះបណ្តាលស្តីពី ផ្ទេរបច្ចេកទេសដំណាំកៅស៊ូដល់មន្ត្រីកសិកម្មឃុំ នៅខេត្តក្រចេះ
នាថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ដំណាំកៅស៊ូ...
សកម្មភាព​ចុះត្រួតពិនិត្យការគ្រប់គ្រងជី-ថ្នាំកសិកម្ម​ ពីថ្ងៃទី១៨ ដល់ ២២ ខែឧសភា ឆ្នាំ២០២៦
មន្ត្រីជំនាញនៃអគ្គនាយក​ដ្ឋានក្សេត្រ​សាស្ត្រ​ និងមន្រ្តីនីតិកម្មកសិកម្ម​ខេត្ត...
ការចុះពិនិត្យស្ថានភាពសមាសភាពចង្រៃលើដំណាំដូងក្រអូប ស្ថិតនៅភូមិអណ្តូងប្រេង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ លោក ហេង ឈុនហ៊ី អនុប្រធាននាយកដ្ឋានការពារដំណាំ...