កិច្ចពិភាក្សារវាងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកសិកម្មជាមួយតំណាងមកពីកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC)

ចេញ​ផ្សាយ​ ១២ មីនា ២០២០ 8720

នាព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម រួមជាមួយថ្នាក់ដឹកនាំនាយកដ្ឋានពូជដំណាំ និងសហការី បានទទួលជួបលោក Edo Lin ស្ថិតក្នុងតួនាទីជា Milling and Export Manager នៃកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC)។ កិច្ចប្រជុំខាងលើត្រូវបានរៀបចំឡើងដើម្បីពិភាក្សាអំពីលទ្ធភាពរបស់ CAVAC ក្នុងការជួយឧបត្ថម្ភគាំទ្រដល់នាយកដ្ឋានពូជដំណាំ ដែលជានាយកដ្ឋានមួយទើបតែបង្កើតថ្មីរបស់អគ្គនាយកដ្ឋានកសិកម្ម។ នៅក្នុងជំនួបនោះ ឯកឧត្តមប្រតិភូ បានបញ្ជាក់ជូនតំណាង CAVAC អំពីតួនាទី និងការទទួលខុសត្រូវរបស់នាយកដ្ឋានពូជដំណាំ ដោយក្នុងនោះ មានការងារមួយចំនួនធ្លាប់នៅក្រោមការទទួលខុសត្រូវរបស់នាយកដ្ឋានដំណាំស្រូវ នាយកដ្ឋានដំណាំឧស្សាហកម្ម និងនាយកដ្ឋានសាកវប្បកម្មនិងដំណាំរួមផ្សំ។ នៅក្នុងកិច្ច ប្រជុំនេះ តាមការបញ្ជាក់របស់លោក Edo Lin កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា (CAVAC) នឹងជួយផ្តល់ថវិកាដើម្បីរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីរបស់នាយកដ្ឋានពូជដំណាំលើការងារវិញ្ញាបនកម្មគ្រាប់ពូជ (Seed Certification) ប៉ុន្តែអគ្គនាយកដ្ឋានកសិកម្មត្រូវរៀបចំឯកសារទស្សនទាន និងគម្រោងស្នើសុំថវិកា ហើយត្រូវផ្ញើទៅ CAVAC ជាមុនសិន។ ទន្ទឹមនឹងការលើកឡើងខាងលើ ឯកឧត្តមប្រតិភូ បានសុំឱ្យ CAVAC ជួយឧបត្ថម្ភថវិកាលើការរៀបចំសិក្ខាសាលាស្តីពី ប្រព័ន្ធស្វ័យប្រកាសគុណភាពគ្រាប់ពូជដំណាំ (Quality Declared Seed System) ដោយមានការចូលរួមពីនាយកដ្ឋានពូជដំណាំ កសិករ សហគមន៍កសិកម្ម អាជីវករលក់ដូរគ្រាប់ពូជ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងនាយកដ្ឋាននីតិកម្មកសិកម្ម។ បន្ថែមពីនេះ ឯកឧត្តមប្រតិភូ បានសុំឱ្យ CAVAC ជួយឧបត្ថម្ភជាថវិកា ក្នុងការរៀបចំ Data Base សម្រាប់រក្សាទុកទិន្នន័យពូជដំណាំថ្មីដែលបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) មកដល់អគ្គនាយកដ្ឋានកសិកម្ម ដើម្បីបញ្ចូលពូជដំណាំទាំងនេះទៅក្នុងបញ្ជីពូជដំណាំជាតិ និងបានស្នើសុំការជួយជ្រោមជ្រែងពី CAVAC ក្នុងការរៀបចំ Seed Catalogue។ ជាការឆ្លើយតប តំណាង CAVAC ទទួលយកសំណើដែលបានលើកឡើងខាងលើ និងបានស្នើឱ្យអគ្គនាយកដ្ឋានកសិកម្ម ជាពិសេស នាយកដ្ឋានពូជដំណាំ រៀបចំឯកសារទស្សនទាន និងគម្រោងស្នើសុំថវិកា រួចផ្ញើមក CAVAC ដើម្បីពិនិត្យលទ្ធភាពជួយឧបត្ថម្ភគាំទ្រដល់ការងារនេះ។

វគ្គបណ្តុះបណ្តាលស្តីពី ជំនាញចៀរជ័រកៅស៊ូដល់កសិករកៅស៊ូគ្រួសារ នៅខេត្តបន្ទាយមានជ័យ
នាថ្ងៃទី៤-៥ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ដំណាំកៅស៊ូ នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ...
ការចុះអន្តរាគមន៍កម្ចាត់ពីងពាងក្រហម និងដង្កូវហ្វូងបំផ្លាញលើដំណាំពោត និងដំឡូងមី នៅខេត្តប៉ៃលិន
នៅថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣០...
សកម្មភាពចុះអធិការកិច្ចពូជដំណាំនៅក្នុងខែកក្កដា ឆ្នាំ២០២៦
មន្ត្រីជំនាញនាយកដ្ឋានគ្រប់គ្រងពូជដំណាំ នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ...
ពិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាព វិជ្ជាជីវៈដល់អាជីវករលក់ដុំ លក់រាយជី-ថ្នាំកសិកម្មនៅខេត្តកំពង់ធំ
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី គិត វិសិដ្ឋកញ្ញា អគ្គនាយករង អគ្គនាយកដ្ឋានក្សេត្រសាស្រ្ត...
កិច្ចប្រជុំពិភាក្សា​ទ្វេរភាគីរវាង​អង្គភាព​ជាតិ​ការពាររុក្ខជាតិ (NPPOs) នៃប្រទេសកម្ពុជា និងប្រទេសវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម
នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត​ កែ​ មុន្ធីវុធ​ ប្រធាននាយក​ដ្ឋានការពារដំណាំ​...
ការធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋានក្សេត្រសាស្រ្តនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានក្សេត្រសាស្រ្តនៃក្រសួងកសិកម្ម...
សកម្មភាព​ចុះត្រួតពិនិត្យការគ្រប់គ្រងជី-ថ្នាំកសិកម្ម
នា​សប្តាហ៍ទី១ នៃខែកក្កដា ឆ្នាំ២០២៦ មន្ត្រីជំនាញនៃអគ្គនាយក​ដ្ឋានក្សេត្រសាស្រ្ត...
ពិធីបិទសិក្ខាសាលាស្តីពីការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម
នាព្រឹកថ្ងៃទី ៣០ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ...
ពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម
នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត...
កិច្ចប្រជុំជាមួយអ្នកជំនាញការសហគមន៍អឺរ៉ុប (EU) ទទួលបន្ទុកការងារបណ្តុះបណ្តាល និងកសាងសមត្ថភាពលើផ្នែកអនាម័យ និងភូតគាមអនាម័យ ក្រោមកម្មវិធី ASPIRE-AT
នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៦ តំណាងនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ...
ការចុះពិនិត្យជាក់ស្តែង និងអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងលើដំណាំដំឡូងមី នៅភូមិអូរពី ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
កាលពីថ្ងៃទី២២-២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងាររបស់នាយកដ្ឋានការពារដំណាំ...
ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មនៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៥-២៦ ខែឧសភា ឆ្នាំ២០២៦
យោងតាមការណែនាំរបស់ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្តបានចាត់តាំងលោកបណ្ឌិត...
វគ្គបណ្តុះបណ្តាលស្តីពី ផ្ទេរបច្ចេកទេសដំណាំកៅស៊ូដល់មន្ត្រីកសិកម្មឃុំ នៅខេត្តក្រចេះ
នាថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ដំណាំកៅស៊ូ...
សកម្មភាព​ចុះត្រួតពិនិត្យការគ្រប់គ្រងជី-ថ្នាំកសិកម្ម​ ពីថ្ងៃទី១៨ ដល់ ២២ ខែឧសភា ឆ្នាំ២០២៦
មន្ត្រីជំនាញនៃអគ្គនាយក​ដ្ឋានក្សេត្រ​សាស្ត្រ​ និងមន្រ្តីនីតិកម្មកសិកម្ម​ខេត្ត...
ការចុះពិនិត្យស្ថានភាពសមាសភាពចង្រៃលើដំណាំដូងក្រអូប ស្ថិតនៅភូមិអណ្តូងប្រេង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ លោក ហេង ឈុនហ៊ី អនុប្រធាននាយកដ្ឋានការពារដំណាំ...