ឯកឧត្តមយ៉ង់ សាំងកុមារ បានប្រជុំតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំ សង្កាត់​ ខេត្តស្ទឹងត្រែង

ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 85

ខេត្តស្ទឹងត្រែង៖ នៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង បានរៀបចំប្រជុំតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំ សង្កាត់ ក្រោមអធិបតីភាពឯកឧត្តមយ៉ង់ សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី
លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និងសហការី លោក មាស ពីសិទ្ធ អនុប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង និងហសការី និងមន្រ្តីកសិកម្មឃុំ ក្នុងខេត្តស្ទឹងត្រែង សរុប ៤២នាក់ ស្រី១២នាក់។
កិច្ចប្រជុំមានគោលបំណង៖
-ណែនាំបន្ថែមលើគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ស្តីពីការអនុវត្តដាក់ពង្រាយមន្ត្រីកសិកម្មឃុំ សង្កាត់
-ជំរុញការចុះអនុវត្តការងារ ដើម្បីអោយប្រជាពលរដ្ឋស្គាល់មន្ត្រីកសិកម្មឃុំកាន់តែច្រើនបន្ទាប់ពីដាក់ពង្រាយ
-ជម្រុញការប្រមូលទិន្នន័យកសិកម្មតាមឃុំនិមួយៗត្រូវធ្វើបច្ចុប្បន្នភាពឲ្យបានត្រឹមត្រូវ
-ចំនុចសំខាន់ៗនៃការធ្វើបង្ហាញដើម្បីតាមដានលើការប្រើប្រាស់ពូជសុទ្ធ ការប្រើប្រាស់ជី និងថ្នាំកសិកម្មឱ្យត្រឹមត្រូវតាមបច្ចេកទេស និងសុវត្ថិភាព
- ជម្រុញការយកចិត្តទុកដាក់លើការធ្វើបង្ហាញ ដោយធ្វើការប្រៀបធៀបលទ្ធផលឱ្យច្បាស់លាស់ រវាងមុននិងក្រោយពេលធ្វើតាមបច្ចេកទេសដែលបានណែនាំ ដើម្បីឱ្យកសិករងាយយល់ និងជឿជាក់។
- ការបំពេញទិន្នន័យស្រូវតាមFrambook app ត្រូវយកចិត្ដទុកដាក់បំពេញអោយបានត្រឹមត្រូវ និងធ្វើជាប្រចាំថ្ងៃ
- ធ្វើបច្ចុប្បន្នភាពនៃការងារដែលត្រូវបំពេញជាអាទិភាព និងការងារដែលត្រូវអនុវត្តបន្ត
- ជម្រុញកិច្ចសហការល្អជាមូយអជ្ញាធរមូលដ្ឋាន
- ការវាយតម្លៃលើលទ្ធផលការងារដោយពិនិត្យលើរបាយការណ៍វឌ្ឍនភាពនិងការបំពេញ Frambook app
- ជម្រុញការផលិតវីដេអូស្តីពីចំណាប់អារម្មណ៍កសិករទៅលើមន្ត្រីកសិកម្មឃុំ។

លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពលទ្ធផលការងារ និងតម្រង់ទិសការងារមន្រ្តីកសិកម្មឃុំ-សង្កាត់ ក្នុងខេត្តប៉ៃល...
នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន លោក ធុច ផល្លា...
ឯកឧត្តមយ៉ង់ សាំងកុមារ បានប្រជុំតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំ សង្កាត់​ ខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ នៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង...
លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានចូលរួម ជាវាគ្មិនកិត្តិយសក្នុងកម្មវិធីជជែកពីបណ្តុំថ្នាលឌីជីថល ខាស (Kas Talk)
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ លោក ធុច ផល្លា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម...