ហ្វេសប៊ុក៖ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម
នាយកដ្ឋានផ្សព្វផ្សាយកសិកម្មមានភារកិច្ចដូចខាងក្រោម៖
- ផ្តល់សេវាព័ត៌មានបច្ចេកទេសកសិកម្មដល់កសិករ។
- ទ្រទ្រង់ និងពង្រឹងការអនុវត្តការងាររបស់មន្ត្រីកសិកម្មឃុំ សង្កាត់។
- ប្រមូលព័ត៌មាន និងកំណត់បញ្ហាប្រឈមរបស់កសិករ។
- កៀរគរវិស័យឯកជនដើម្បីជំរុញតភ្ជាប់ខ្សែច្រវាក់ផលិតកម្មកសិកម្ម។
- សហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍ និងវិស័យឯកជនលើការងារផ្សព្វផ្សាយ។
- បង្កើនការផ្សព្វផ្សាយបច្ចេកទេសកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដល់កសិករ សហគមន៍កសិករ នៅមូលដ្ឋានឱ្យបានទូលំទូលាយ។
- គ្រប់គ្រង រៀបចំផែនការសកម្មភាព និងសម្របសម្រួលការអនុវត្តថវិកាកម្មវិធី គម្រោង និងដៃគូអភិវឌ្ឍ។
- គ្រប់គ្រង និងចាត់ចែងលើការងាររដ្ឋបាល បុគ្គលិក ថវិកា សម្ភារៈបរិក្ខារ និងទ្រព្យសម្បត្តិរដ្ឋរបស់នាយកដ្ឋាន។
- គ្រប់គ្រងការងាររដ្ឋបាល ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់នាយកដ្ឋានក្នុងក្របខ័ណ្ឌនៃការអនុវត្តការកិច្ច។
- ធ្វើរបាយការណ៍ស្តីពីសកម្មភាពការងាររបស់នាយកដ្ឋានប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជូនថ្នាក់ដឹកនាំ។
- អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីអគ្គលេខាធិការ ឬអគ្គលេខាធិការរងទទួលបន្ទុក។