រដ្ឋបាលជលផលបានទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AfD) សម្រាប់គម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (Sustainable Coastal and Marine Fisheries - SCMF) សូមជូនដំណឹងសង្ខេបពីការវាយតម្លៃ និងប្រគល់កិច្ចសន្យាសាងសង់ផែនាវាល្បាតរបស់អធិការកិច្ចជលផលសមុទ្រ (Construction of Preah Sihanouk FiA Marine Inspectorate Boat Mooring and Jetty) SCMFP FIA/CW-03នៅខេត្តព្រះសីហនុ។