ពិធីបិទសិក្ខាសាលាស្តីពីការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម

ចេញ​ផ្សាយ​ ១ កក្កដា ២០២៦ 3819

នាព្រឹកថ្ងៃទី ៣០ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកធាតុចូលកសិកម្ម បានចូលរួមជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី "ការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម" ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីជំនាញចំនួន១០០នាក់។
ឯកឧត្តម គង់ ច័ន្ទវាសនា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃសិក្ខាសាលាក្នុងរយៈពេលមួយថ្ងៃកន្លះនេះ ដែលសិក្ខាកាមចូលរួមទាំងអស់បានផ្លាស់ប្តូរយោបល់យ៉ាងផុលផុសលើការងារគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម។ លើសពីនេះទៀត ឯកឧត្តមបានកោតសរសើរចំពោះថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត មន្ទីរកសិកម្ម និងការិយាល័យនីតិកម្ម កសិកម្មរាជធានី-ខេត្ត ដែលខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវក្នុងពេល៣ឆ្នាំកន្លងមក និងសម្រេចបានលទ្ធផលល្អប្រសើរជាច្រើន ក្រោយពេលក្រសួងបានកែសម្រួលភារកិច្ចអង្គភាព ទទួលបន្ទុកគ្រប់គ្រងជីនិងថ្នាំកសិកម្ម។
ឯកឧត្តមក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃនាយកដ្ឋាននីតិកម្មកសិកម្ម ដែលបានរៀបចំ ដឹកនាំតាំងពីពេលដំបូង ដោយបានបន្សល់ទុកស្នាដៃច្រើនក្នុងការរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តលើការងារគ្រប់គ្រងជីកសិកម្មនិងថ្នាំកសិកម្ម ដែលជាមូលដ្ឋានគ្រឹះសម្រាប់បន្តការអនុវត្តក្នុងពេលបច្ចុប្បន្ន។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការបានណែនាំអង្គភាពជំនាញ និងមន្ទីកសិកម្មទូទាំងប្រទេស បន្តពង្រឹងការគ្រប់គ្រងជី និងថ្នាំកសិកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការលើកកម្ពស់សេវាសាធារណៈ ការគាំទ្រដល់ក្រុមហ៊ុន និងសិប្បកម្មផលិតជីក្នុងស្រុក ការបង្កើនសកម្មភាពអធិការកិច្ចទប់ស្កាត់ការនាំចូល និងចរាចរផលិតផលខុសច្បាប់ គ្មានបញ្ជិកា ការចុះយកសំណាកមកពិនិត្យគុណភាព ការអប់រំណែនាំ និងអនុវត្តច្បាប់លើ (Facebook Page) ដែលផ្សព្វផ្សាយលក់ផលិតផលខុសច្បាប់ គ្មានបញ្ជិកាលើបណ្តាញសង្គម ដើម្បីជាប្រយោជន៍ជូនបងប្អូនកសិករ។

អគ្គនាយកដ្ឋានក្សេត្រសាស្ត្រ ទទួលជួបពិភាក្សាជាមួយគណៈប្រតិភូសាស្ត្រាចារ្យមកពីសាលា Nagoya ប្រទេសជប៉ុន
នាព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០ នាទី នៅអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ...
សិក្ខាសាលាបណ្តុះបណ្តាលវិស័យឯកជនស្តីពីប្រព័ន្ធវិញ្ញាបនបត្រភូតគាមអនាម័យអេឡិចត្រូនិក និងការពិគ្រោះយោបល់លើសេចក្តីព្រាងប្រកាសស្តីពី ePhyto
នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ...
កិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំពាក់ព័ន្ធនឹងការនាំចូល Ammonium Chloride
នៅថ្ងៃទី២​ ខែវិច្ឆិកា​ ឆ្នាំ​២០២៦​ លោកស្រី គិត វិសិដ្ឋកញ្ញា អគ្គនាយករងនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ...
ជំនួបពិភាក្សាគ្នារវាងថ្ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ និងតំណាងមកពីក្រុមហ៊ុន WAT Chocolate
ភ្នំពេញ៖ នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦ លោក អ៊ុត សំអាល់ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ដំណាំរយៈពេលវែង...
កិច្ចប្រជុំពិភាក្សា និងផ្តល់ធាតុចូលលើរបាយការណ៍វិភាគគោលនយោបាយពាក់ព័ន្ធនឹងការបើកផ្លូវឱ្យការជំរុញម៉ាស៊ីនកសិកម្មអគ្គិសនីនិងវៃឆ្លាត ប្រកបដោយបរិយាបន្ន (Enabling Inclusive Electric...
ព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ នៅអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ លោក ឃុន កក្កដា...
វគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពបច្ចេកទេសក្នុងការចិញ្ចឹមឃ្មុំ នៅខេត្តបន្ទាយមានជ័យ
កាលពីថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារនៃនាយកដ្ឋានការពារដំណាំ អនាម័យ...
វគ្គបណ្តុះបណ្តាលស្តីពី ជំនាញចៀរជ័រកៅស៊ូដល់កសិករកៅស៊ូគ្រួសារ នៅខេត្តបន្ទាយមានជ័យ
នាថ្ងៃទី៤-៥ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ដំណាំកៅស៊ូ នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ...
ការចុះអន្តរាគមន៍កម្ចាត់ពីងពាងក្រហម និងដង្កូវហ្វូងបំផ្លាញលើដំណាំពោត និងដំឡូងមី នៅខេត្តប៉ៃលិន
នៅថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣០...
សកម្មភាពចុះអធិការកិច្ចពូជដំណាំនៅក្នុងខែកក្កដា ឆ្នាំ២០២៦
មន្ត្រីជំនាញនាយកដ្ឋានគ្រប់គ្រងពូជដំណាំ នៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ...
ពិធីបើកវគ្គបណ្តុះបណ្តាលអប់រំសមត្ថភាព វិជ្ជាជីវៈដល់អាជីវករលក់ដុំ លក់រាយជី-ថ្នាំកសិកម្មនៅខេត្តកំពង់ធំ
កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី គិត វិសិដ្ឋកញ្ញា អគ្គនាយករង អគ្គនាយកដ្ឋានក្សេត្រសាស្រ្ត...
កិច្ចប្រជុំពិភាក្សា​ទ្វេរភាគីរវាង​អង្គភាព​ជាតិ​ការពាររុក្ខជាតិ (NPPOs) នៃប្រទេសកម្ពុជា និងប្រទេសវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម
នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត​ កែ​ មុន្ធីវុធ​ ប្រធាននាយក​ដ្ឋានការពារដំណាំ​...
ការធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋានក្សេត្រសាស្រ្តនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានក្សេត្រសាស្រ្តនៃក្រសួងកសិកម្ម...
សកម្មភាព​ចុះត្រួតពិនិត្យការគ្រប់គ្រងជី-ថ្នាំកសិកម្ម
នា​សប្តាហ៍ទី១ នៃខែកក្កដា ឆ្នាំ២០២៦ មន្ត្រីជំនាញនៃអគ្គនាយក​ដ្ឋានក្សេត្រសាស្រ្ត...
ពិធីបិទសិក្ខាសាលាស្តីពីការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម
នាព្រឹកថ្ងៃទី ៣០ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ...
ពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម
នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត...