កិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការគ្រប់គ្រងការអនុវត្តគម្រោង និងទស្សនកិច្ចសិក្សានៃគម្រោងវិវឌ្ឍនាការកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាពនៅអាស៊ីអគ្នេយ៍ (ASSET)

ចេញ​ផ្សាយ​ ៥ តុលា ២០២៣ 11072

នៅថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ លោកបណ្ឌិត សេង វ៉ាង ប្រធាននាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្មនិងក្រុមការងារបានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់គណៈកម្មការគ្រប់គ្រងការអនុវត្តគម្រោងASSET នៅស្រុករវៀង ខេត្តព្រះវិហារ។ កិច្ចប្រជុំនេះ មានអ្នកចូលរួមចំនួន២៥នាក់ តំណាងមកពីនាយកដ្ឋានគ្រប់គ្រងធនធានដីកសិកម្ម នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុករវៀង សហភាពសហគមន៍កសិកម្មមានជ័យ អង្គការSwisscontact អង្គការ CIRAD អង្គការGRET បណ្តាញ ALiSEA Cambodia អង្គការ Uni4Coop អង្គការ AFD និង EU ប្រចាំនៅកម្ពុជា។ គោលបំណងនៃកិច្ចប្រជុំនេះគឺ ដើម្បីបង្ហាញដល់ដៃគូអនវត្តគម្រោងពីវឌ្ឍនភាពការងារគម្រោង ASSET ពិភាក្សាការងារកិច្ចសហប្រតិបត្តិការរវាងដៃគូអនុវត្តថ្នាក់ជាតិ និងដៃគូអភិវឌ្ឍន៍ និងសកម្មភាពការងារជាមួយអ្នកពាក់ព័ន្ធ និងរៀបចំផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៤។ គណៈកម្មការគ្រប់គ្រងការអនុវត្តគម្រោងASSET បានពិនិត្យនិងពិភាក្សាលើលទ្ធផលនៃការអនុវត្តសកម្មភាពគម្រោងនៅក្នុងតំបន់ស្រោចស្រពចំនួនពីរដែលស្ថិតនៅក្នុងឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ គឺតំបន់ប្រព័ន្ធស្រោចស្រពអូរកំបោរ និងអូរស័ករាជ ហើយបានផ្តោតលើប្រព័ន្ធផលិតកម្មសំខាន់ៗរួមមាន៖ (១) ការដាំដំណាំគម្របដីស្ទីឡូ និងចង្ក្រងស្វាក្នុងប្រព័ន្ធផលិតកម្មដំណាំស្រូវ (២) ផលិតកម្មគ្រាប់ពូជស្ទីឡូ ក្នុងប្រព័ន្ធផលិតកម្មដំណាំស្វាយចន្ទី (៣) ផលិតកម្មគ្រាប់ពូជដំណាំគម្របដីស្ទីឡូ និងចង្ក្រងស្វា ឆ្លាស់នឹងដំឡូងមីនៅក្នុងតំបន់ដែលមានសក្តានុពល និងសមស្របសម្រាប់ការអនុវត្តគោលការណ៍កសិអេកូឡូស៊ីក្នុងកម្រិតដែនដីនៃខេត្តព្រះវិហារ (៤) ការគ្រប់គ្រងសត្វល្អិតចង្រៃតាមគោលការណ៍កសិអេកូឡូស៊ី (ប្រើប្រាស់សត្វអង្ក្រង) និង (៥) ប្រព័ន្ធផលិតកម្មសត្វចតុបាតធំ ដោយព្រលែងលើវាលស្មៅចំណីសត្វ។ កិច្ចប្រជុំក៏បានពិភាក្សាលើសារៈប្រយោជន៍នៃការអនុវត្តកសិអេកូឡូស៊ី ហើយបានសន្និដ្ឋានរួមលើចំណុចសំខាន់ៗរួមមាន៖ (១)កាត់បន្ថយជីគីមី ថ្នាំពុល និងធាតុចូលកសិកម្មដែលមិនចាំបាច់ (២)បង្កើនទិន្នផលដំណាំ (៣)បង្កើនសុវត្ថិភាពចំណីអាហារ (៤)ជម្រុញភាពសម្បូរបែបនៃផលិផលកសិកម្ម (៥) ទប់ស្កាត់ការហូរច្រោះដី (៦) រក្សាគុណភាព តុល្យភាពបរិស្ថាន បញ្ចៀសការបំពុលទឹកសម្រាប់ប្រើប្រាស់និងធ្វើកសិកម្ម និង (៧)ការពារអេកូឡូស៊ីជីវសាស្ត្រ៕

ការធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់អគ្គនាយកដ្ឋានក្សេត្រសាស្រ្តនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានក្សេត្រសាស្រ្តនៃក្រសួងកសិកម្ម...
សកម្មភាព​ចុះត្រួតពិនិត្យការគ្រប់គ្រងជី-ថ្នាំកសិកម្ម
នា​សប្តាហ៍ទី១ នៃខែកក្កដា ឆ្នាំ២០២៦ មន្ត្រីជំនាញនៃអគ្គនាយក​ដ្ឋានក្សេត្រសាស្រ្ត...
ពិធីបិទសិក្ខាសាលាស្តីពីការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម
នាព្រឹកថ្ងៃទី ៣០ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ...
ពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងការងារគ្រប់គ្រងថ្នាំកសិកម្មនិងជីកសិកម្ម
នាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត...
កិច្ចប្រជុំជាមួយអ្នកជំនាញការសហគមន៍អឺរ៉ុប (EU) ទទួលបន្ទុកការងារបណ្តុះបណ្តាល និងកសាងសមត្ថភាពលើផ្នែកអនាម័យ និងភូតគាមអនាម័យ ក្រោមកម្មវិធី ASPIRE-AT
នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៦ តំណាងនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ...
ការចុះពិនិត្យជាក់ស្តែង និងអន្តរាគមន៍កម្ចាត់ដង្កូវហ្វូងលើដំណាំដំឡូងមី នៅភូមិអូរពី ឃុំដងក្តារ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម
កាលពីថ្ងៃទី២២-២៤ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងាររបស់នាយកដ្ឋានការពារដំណាំ...
ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្មនៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៥-២៦ ខែឧសភា ឆ្នាំ២០២៦
យោងតាមការណែនាំរបស់ឯកឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្តបានចាត់តាំងលោកបណ្ឌិត...
វគ្គបណ្តុះបណ្តាលស្តីពី ផ្ទេរបច្ចេកទេសដំណាំកៅស៊ូដល់មន្ត្រីកសិកម្មឃុំ នៅខេត្តក្រចេះ
នាថ្ងៃទី២៦-២៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ដំណាំកៅស៊ូ...
សកម្មភាព​ចុះត្រួតពិនិត្យការគ្រប់គ្រងជី-ថ្នាំកសិកម្ម​ ពីថ្ងៃទី១៨ ដល់ ២២ ខែឧសភា ឆ្នាំ២០២៦
មន្ត្រីជំនាញនៃអគ្គនាយក​ដ្ឋានក្សេត្រ​សាស្ត្រ​ និងមន្រ្តីនីតិកម្មកសិកម្ម​ខេត្ត...
ការចុះពិនិត្យស្ថានភាពសមាសភាពចង្រៃលើដំណាំដូងក្រអូប ស្ថិតនៅភូមិអណ្តូងប្រេង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ លោក ហេង ឈុនហ៊ី អនុប្រធាននាយកដ្ឋានការពារដំណាំ...
សិក្ខាសាលាសមិទ្ធផលនៃគម្រោងការគាំទ្រការអនុវត្តគតិយុត្តស្តីពីភាពស៊ាំឱសថប្រឆាំងមេរោគ (Workshop: Action to support the implementation of codex AMR text project)
កាលពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៦ លោកបណ្ឌិត យន ទ្រី អគ្គនាយករងនៃអគ្គនាយកដ្ឋានក្សេត្រសាស្រ្ត...
សិក្ខាសាលាស្តីពីការគ្រប់គ្រងសមាសភាពចង្រៃលើដំណាំស្រូវស្របតាមលក្ខខណ្ឌតម្រូវសម្រាប់ទីផ្សារនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប នៅខេត្តបន្ទាយមានជ័យ
នាថ្ងៃទី៨ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ...
សិក្ខាសាលាស្តីពីការគ្រប់គ្រងសមាសភាពចង្រៃលើដំណាំស្រូវស្របតាមលក្ខខណ្ឌតម្រូវសម្រាប់ទីផ្សារនាំចេញអង្ករទៅកាន់សហភាពអឺរ៉ុប នៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់
កាលពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារនាយកដ្ឋានការពារដំណាំ...
សិក្ខាសាលាកសាងសមត្ថភាពស្តីពីស្តង់ដារអន្តរជាតិស្ដីពីវិធានការភូតគាមអនាម័យលេខ៣៨: ការចរាចរគ្រាប់ពូជជាអន្តរជាតិ (ISPM38)
នាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ...
សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ផលិតកម្មដំណាំទុរេនធន់នឹងការប្រែប្រួលអាកាសធាតុស្របតាមស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា និងលក្ខខណ្ឌតម្រូវអនាម័យនិងភូតគាមអនាម័យ...
នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារនៃនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យដែលដឹកនាំដោយលោកបណ្ឌិត...