News and Events
ចេញ​ផ្សាយ​ ២៨ មករា ២០២៦ 2425

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យជលផលឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ ====================== នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងពិធីបើកនិងបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវិស័យជលផលឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានជលផល។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លោកស្រី ថ្នាក់ដឹកនាំនៃរដ្ឋបាលជលផល ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងនាយខណ្ឌរដ្ឋបាលជលផល រាជធានី ខេត្តទាំង២៥។ នាឱកាសនោះ ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានរាយការណ៍អំពីលទ្ធផលជាវិជ្ជមាននៃការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផលក្នុងឆ្នាំ២០២៥ ដោយរក្សាបាននូវកំណើនផលនេសាទ ពិសេសត្រីទឹកសាបមានការកើនឡើងប្រមាណ១០% ធៀបនឹងឆ្នាំ២០២៤។ ឯកឧត្តមប្រតិភូបានគូសបញ្ជាក់ថា ការកើនឡើងនៃផលនេសាទទឹកសាបនេះ ដោយមានការខិតខំប្រឹងប្រែងទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទពីសមត្ថកិច្ចជំនាញជលផល រួមជាមួយកងកម្លាំងប្រដាប់អាវុធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចពាក់ព័ន្ធ និងសហគមន៍នេសាទ ព្រមទាំងមានការចូលរួមផ្តល់ព័ត៌មានពីមហាជន។ ការកើនឡើងនូវផលនេសាទនេះ នាំឱ្យមហាជនមានការអបអរសាទរនិងសប្បាយរីករាយ។ ទន្ទឹមនឹងការកើនឡើងផលនេសាទ សត្វផ្សោតទន្លេមេគង្គក៏មានការកើនឡើងចំនួន៧ក្បាល គឺពី១០៤ក្បាល ដល់ ១១១ក្បាល។ ឯកឧត្តម ហាស់ សារ៉េត បានសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងសម្រេចបានសមិទ្ធផលថ្មីៗគួរជាទីមោទនៈរបស់ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាលជលផលគ្រប់លំដាប់ថ្នាក់ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត និងខណ្ឌរដ្ឋបាលជលផល ដែលបានអនុវត្តរយៈពេល១ឆ្នាំកន្លងមក។ សម្រាប់ទិសដៅអនុវត្តបន្ត ឯកឧត្តម ហាស់ សារ៉េត បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃ រដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត និងខណ្ឌរដ្ឋបាលជលផល ត្រូវយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗដូចជា ត្រូវពង្រឹងការការពារ និងការអភិរក្សធនធានជលផល ត្រូវចាត់វិធានការទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលឱ្យបានម៉ឺងម៉ាត់និងស្រាវជ្រាវអត្តសញ្ញាណជនសង្ស័យប្រព្រឹត្តបទល្មើស ត្រូវពង្រឹងការគ្រប់គ្រងវារិជាតិ និងការធ្វើអាជីវកម្មផល ផលិតផលជលផល ប្រកបដោយប្រសិទ្ធភាព ត្រូវជំរុញការអភិវឌ្ឍវារីវប្បកម្ម សិក្សាតម្រូវការទីផ្សារដើម្បីរៀបចំផែនការផលិតកម្មច្បាស់លាស់ និងលើកទឹកចិត្តវិស័យឯកជនក្នុងការវិនិយោគផ្នែកវារីវប្បកម្ម និងត្រូវពង្រឹងគុណភាព សុវត្ថិភាពផល ផលិតផលជលផល និងខ្សែច្រវាក់តម្លៃផលជលផល ដើម្បីលើកកម្ពស់ផលិតកម្មតាមស្តង់ដារ។ មុនបញ្ចប់កម្មវិធី ឯកឧត្តមរដ្ឋលេខាធិការនិងគណ:អធិបតី​បានអញ្ជេីញបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីមានស្នាដៃឆ្នេីមជាច្រេីននាក់ផងដែរ៕

នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៧ មករា ២០២៦ 2872

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលបេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី២របស់ធនាគារពិភពលោក

នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើរបាយការណ៍បេសកកម្មគាំទ្រការអនុវត្តគម្រោងលើកទី២...
ចេញ​ផ្សាយ​ ២៧ មករា ២០២៦ 2678

លោកជំទាវ យ៉ើ អាស៊ីគីន អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់​ប្រមូល​ធាតុចូល ស្តីពី« ការរៀបចំផែនទីបង្ហាញផ្លូវគម្រោងពង្រឹង​ពាណិជ្ជកម្ម​អេឡិចត្រូនិកនៅតំបន់ជនបទ (REEP) »

នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុម​ការងារ​ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់...
ចេញ​ផ្សាយ​ ២៧ មករា ២០២៦ 2651

លោកជំទាវ យ៉ើ អាស៊ីគីន អញ្ជើញដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំ​អន្តរ​ក្រសួង​ពីការផ្តល់ធាតុចូលសូចនាករសមិទ្ធកម្មគន្លឹះទី៣១ និង​សូចនាករ​សមិទ្ធកម្មគន្លឹះទី៣៤ នៃក្របខ័ណ្ឌតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៥

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន ដឹកនាំក្រុម​ការងារ​ចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើការផ្តល់​ធាតុចូល សម្រាប់សូចនាករសមិទ្ធកម្មគន្លឹះទី៣១...
ចេញ​ផ្សាយ​ ២៧ មករា ២០២៦ 3284

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទ​សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥​ និងលើកទិសដៅការងារឆ្នាំ២០២៦​ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី២៧​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ២៧ មករា ២០២៦ 2573

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំ​កិច្ច​ប្រជុំគណៈកម្មាធិការតម្រង់ទិស (PSC) នៃគម្រោងការលើក​កម្ពស់​ជីវភាព​ធន់នឹងអាកាសធាតុ នៃសហគមន៍ផលិតស្រូវនៅតំបន់ទន្លេសាប (PCRL)

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​កិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិស (PSC) នៃគម្រោងការលើក​កម្ពស់​ជីវភាពធន់នឹងអាកាសធាតុ...
ចេញ​ផ្សាយ​ ២៧ មករា ២០២៦ 2525

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២៥ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប

នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២៧ មករា ២០២៦ 2732

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញជាអធិបតីភាព ក្នុង​សិក្ខា​សាលា​បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារ​ឆ្នាំ២០២៦ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាព ក្នុង​សិក្ខា​​សាលាបូកសរុបលទ្ធផលការងារឆ្នាំ២០២៥...
ចេញ​ផ្សាយ​ ២៦ មករា ២០២៦ 3019

សេចក្ដីប្រកាសព័ត៌មានស្ដីពីការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

កិច្ចព្រមព្រៀងស្ដីពី «ការដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់ប្រទេសឡាវ» រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងកសិកម្មនិងបរិស្ថាននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...
ចេញ​ផ្សាយ​ ២៦ មករា ២០២៦ 3423

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញបើកវគ្គបណ្តុះបណ្តាលសមត្ថភាពវិជ្ជាជីវៈសម្រាប់អាជីវករជី-ថ្នាំកសិកម្ម ក្នុងខេត្តកំពង់ចាម

នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសមត្ថភាពវិជ្ជាជីវៈសម្រាប់អាជីវករជី-ថ្នាំកសិកម្ម...
ចេញ​ផ្សាយ​ ២៦ មករា ២០២៦ 2845

ឯកឧត្តម ឌិត​ ទីណា​​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ចែម​ ជឹម ត្រូវជាម្តាយបង្កើតរបស់​ ឯកឧត្តម ហេង​ ចាន់ធួន​ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល ដែលបានទទួលមរណភាពក្នុងជន្មាយុ​ ៩១ឆ្នាំ

នាព្រឹកថ្ងៃទី២៦ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម ឌិត​ ទីណា​​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ចែម​ ជឹម...
ចេញ​ផ្សាយ​ ២៦ មករា ២០២៦ 2407

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ នៅបឹងទន្លេសាប ក្នុងភូមិសាស្រ្តស្រុកស្ទោង ខេត្តកំពង់ធំ

នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញចុះប្រតិបត្តិការទប់ស្កាត់...
ចេញ​ផ្សាយ​ ២៦ មករា ២០២៦ 3159

ឯកឧត្ដមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញដឹកនាំសម្របសម្រួលកិច្ចប្រជុំទំនាក់ទំនងអាជីវកម្ម (Business Networking) ជាមួយវិស័យឯកជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

នៅថ្ងៃទី២៥ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំសម្របសម្រួលទំនាក់ទំនងធុរកិច្ច (Business Networking) រវាងវិស័យឯកជននៃព្រះរាជាណាចក្រកម្ពុជាជាមួយវិស័យឯកជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ កិច្ចប្រជុំនេះ...
ចេញ​ផ្សាយ​ ២៥ មករា ២០២៦ 2286

អបអរសាទរ! បន្តិចទៀត យើងនឹងអាចនាំចេញកសិផលទៅចិនឆ្លងកាត់ទឹកដីឡាវតាមផ្លូវគោកបានហើយ!

អបអរសាទរ! បន្តិចទៀត យើងនឹងអាចនាំចេញកសិផលទៅចិនឆ្លងកាត់ទឹកដីឡាវតាមផ្លូវគោកបានហើយ! កិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនកសិផលឆ្លងកាត់(Transit) ដែលទើបចុះហត្ថលេខានៅចំពោះមុខរដ្ឋមន្ត្រីកសិកម្មឡាវនិងកម្ពុជាកាលពីព្រឹកមិញនេះ...
ចេញ​ផ្សាយ​ ២៥ មករា ២០២៦ 3656

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បន្តអញ្ជើញនាំ​ឯកឧត្តមបណ្ឌិត​ Linkham DOUANGSAVANH នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​ ធ្វើដំណើរទស្សនកិច្ច​ នៅរោងចក្រ​ហ្គោលដេនរ៉ាយស៍​ ខេមបូឌា ខូអិលធីឌី

នារសៀលថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានបន្តអញ្ជើញនាំ​ឯកឧត្តមបណ្ឌិត​ Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្ម​និងបរិស្ថាន​...
ចេញ​ផ្សាយ​ ២៥ មករា ២០២៦ 3075

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញនាំ​ឯកឧត្តមបណ្ឌិត​ Linkham DOUANGSAVANH នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ​ ធ្វើដំណើរទស្សនកិច្ច​ នៅរោងចក្រខនហ្វីរេល

នារសៀលថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញនាំ​ឯកឧត្តមបណ្ឌិត​ Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្ម​និងបរិស្ថាន​...
ចេញ​ផ្សាយ​ ២៥ មករា ២០២៦ 3371

«ប្រជានេសាទនៅតំបន់ទំនប់សាលាតាអនខេត្តបាត់ដំបង សម្ដែងក្ដីរីករាយចំពោះការកើនឡើងផលនេសាទ»

«ប្រជានេសាទនៅតំបន់ទំនប់សាលាតាអនខេត្តបាត់ដំបង សម្ដែងក្ដីរីករាយចំពោះការកើនឡើងផលនេសាទ»
ចេញ​ផ្សាយ​ ២៥ មករា ២០២៦ 3612

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញជួបប្រជុំទ្វេភាគី និងធ្វើជាសក្ខីភាពលើការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់ផលិតផលកសិកម្មជាមួយ​ ឯកឧត្តមបណ្ឌិត​ Linkham DOUANGSAVANH នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

នាព្រឹកថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជួបប្រជុំទ្វេភាគី​ និងធ្វើជាសក្ខីភាពលើការចុះកិច្ចព្រមព្រៀងដឹកជញ្ជូនឆ្លងកាត់​ទំនិញកសិផលជាមួយ​...
ចេញ​ផ្សាយ​ ២៥ មករា ២០២៦ 2921

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ២៥ មករា ២០២៦ 3026

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ បានអញ្ជើញដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧបាសិកា ឡុង តៃ ត្រូវជាម្តាយក្មេក​ ឯកឧត្តម អ៊ុំ រាត្រី​ អភិបាល​ នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាម្តាយបង្កើត​ លោកជំទាវ​ ជ័យ​ ណារី​ អ៊ុំរាត្រី ដែលបានទទួលមរណភាពក្នុងជន្មាយុ​ ៩៧ឆ្នាំ​ ដោយជរាពាធ

នាថ្ងៃទី២៥​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អ៊ឹម​ ស៊ីថុល​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​...