ទិវាស្បៀងអាហារពិភពលោកឆ្នាំ២០១៨

ចេញ​ផ្សាយ​ ១២ តុលា ២០១៨ 23447

សេចក្តីប្រកាសព័ត៌មាន

ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ បានសហការជាមួយអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ(FAO) និងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា (WFP) ព្រមទាំងមានការគាំទ្រ និងឧបត្ថម្ភពីអង្គការអុកហ្វាម (OXFAM)  មជ្ឈមណ្ឌលកសិកម្មអន្តរជាតិកូរ៉េនៅកម្ពុជា (KOPIA) អង្គការអ្នកក្សេត្រសាស្ត្រ និងពេទ្យសត្វគ្មាន     ព្រំដែន (AVSF) អង្គការហេក្ស (HEKS) ដើម្បីរៀបចំប្រារព្ធខួបទី៣៨ នៃទិវាស្បៀងអាហារពិភពលោកឆ្នាំ២០១៨​ ក្រោមប្រធានបទ យើងរួមគ្នាកាត់បន្ថយភាពអត់ឃ្លានឲ្យដល់កម្រិតសូន្យត្រឹមឆ្នាំ២០៣០។ គោលបំណងដើម្បីបំផុសស្មារតីឲ្យយើងទាំងអស់គ្នាយល់ដឹង និងទទួលស្គាល់អំពីតួនាទីដ៏មានសារៈសំខាន់នៃវិស័យកសិកម្មក្នុងការដោះស្រាយបញ្ហា អាហាររូបត្ថម្ភ សុវត្ថិភាពចំណីអាហារ សុខុមាលភាព និងសន្តិសុខស្បៀង សំដៅឈានទៅរកការបញ្ចប់ភាពអត់ឃ្លានរបស់ប្រជាជននៃបណ្តាប្រទេសទូទាំងសកលលោក។

ពិធីនេះនឹងប្រព្រឹត្តទៅនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ​ចាប់ពីម៉ោង ៧:០០ព្រឹក ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការជួបជុំរវាងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គទូត ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីរាជការ តំណាងកសិករ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រមាណជា៦០០នាក់។ កម្មវិធីនឹងប្រព្រឹត្តទៅនៅវត្តប៉ប្រក ភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 116

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំ​របស់​គណៈ​កម្មាធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិ​ កម្ពុជាដើម្បីមនុស្សចាស់ បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មា​ធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 107

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស ៥០០.០០០នាក់

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 109

គម្រោង EMPOWER ជំរុញការអនុវត្តសកម្មភាពគាំទ្រជីវភាពកសិករ និងពង្រឹងភាពធន់របស់សហគមន៍នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោងថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំ...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 119

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញទទួលជួបជាមួយរោងចក្រត្រីខក្រយ៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយរោងចក្រត្រីខក្រយ៉ា ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 404

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 571

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទបើកកិច្ចប្រជុំ លើកទី២១ ផ្តោតលើការជំរុញផែនកា​រសកម្មភាព និងធានានិរន្តរភាពសហគមន៍

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ លេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ (TSWG-AWR) បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី២១...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 530

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​ នៃទិវាបុណ្យឯករាជ្យជាតិ​ ៩​ វិច្ឆិកា​»

នាល្ងាចថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 605

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្ម នៅសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្មនៅទីក្រុងជីណាន...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 724

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ក្រុម “ក”) នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ក្នុងស្មារតីចូលរួមដោះស្រាយបញ្ហាប្រឈមជាក់ស្តែង និងការរៀបចំសកម្មភាពអភិវឌ្ឍន៍តទៅមុខ

នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន...
ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២៦ 811

ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ ដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាព​និងវឌ្ឍនភាពនៃការអនុវត្តការងារ របស់នាយកដ្ឋានផ្សព្វផ្សាយ

នាថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម​ ឯកឧត្តម បណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និ​ង​នេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានផ្សព្វផ្សាយ...
ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២៦ 797

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចូលរួមវេទិកាពាណិជ្ជកម្មគ្រាប់ស្វាយចន្ទី និងម្រេច ឆ្នាំ២០២៦ ក្រោមមូលបទ «នាំកម្ពុជាទៅកាន់ពិភពលោក៖ ការជំរុញធុរកិច្ចឆ្ពោះទៅទីផ្សារអឺរ៉ុប»

នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមវេទិកាពាណិជ្ជកម្មគ្រាប់ស្វាយចន្ទី និងម្រេច...
ចេញ​ផ្សាយ​ ៩ វិច្ឆិកា ២០២៦ 942

អបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦

អបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦