ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវឧទ្យានបច្ចេកវិទ្យាកសិកម្មរបស់មជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្ម និរន្តរភាពនិងអាហារូបត្ថម្ភ

ចេញ​ផ្សាយ​ ២៧ កុម្ភៈ ២០១៨ 4027

ការផ្ទេរបច្ចេកវិទ្យាកសិកម្មឲ្យដល់ដៃប្រជាកសិករគឺជាគន្លឹះដ៏សំខាន់សម្រាប់បង្កើនផលិតភាពផលិតផលកសិកម្មឲ្យបានសមស្របទៅតាមនិន្នាការទីផ្សារកសិផលនាពេលបច្ចុប្បន្ន នេះជាប្រសាសន៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទនាឪកាសលោកបានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ភោធដាក់ ឲ្យប្រើប្រាស់ ជាផ្លូវការនូវឧទ្យានបច្ចេកវិទ្យាកសិកម្មរបស់មជ្ឈមណ្ឌលឧត្តមភាពប្រពលវប្បកម្ម និរន្តរភាពនិងអាហារូបត្ថម្ភ(Center of Excellence on Sustainable Agricultural Intensification and Nutrition, CE SAIN) នាព្រឹកថ្ងៃទី០១ ខែសីហាឆ្នាំ២០១៧ នៅសាកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង ដោយបានអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមច័ន្ទ សុផល អភិបាលនៃគណអភិបាលខេត្ត លោកជំទាវ Polly Dunford នាយិកានៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ(USAID) មន្រ្តីរាជការក្រសួង លោកគ្រូអ្នកគ្រូនិងសិក្សានុសិស្ស ប្រជាកសិករប្រមាណ២០០នាក់។ លោកបណ្ឌិត ហុក លីដា នាយកមជ្ឈមណ្ឌលបានរាយការណ៍ជូនអង្គពិធីជ្រាបពីប្រវត្តិមជ្ឈមណ្ឌលនេះគឺបានបង្កើតឡើងក្នុងឆ្នាំ២០១៦ ដោយទទួលបានជំនួយឧបត្ថម្ភហិរញ្ញវត្ថុពី USAID សម្រាប់រយពេល ៥ឆ្នាំ(២០១៦-២០២១) ក្នុងគោលបំណងទី១ បង្កើនអនុភាពប្រពលវប្បកម្មនិរន្តរភាព ការងារមន្ទីរពិសោធន៍ នវានុវត្តន៍ និងអាហារូបត្ថម្ភ ទី២ អភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងស្ថាប័នសាកលវិទ្យាល័យ និងទី៣ បង្កើតឧទ្យានបច្ចេកវិទ្យាកសិកម្មដើម្បីផ្សព្វផ្សាយ។ លោកជំទាវ សៀង ឯមទទឹម សាកលវិទ្យាធិកានៃសាកលវិទ្យាល័យបាត់ដំបង បានបញ្ចាក់បន្ថែមថាមជ្ឈមណ្ឌលនេះមិនគ្រាន់តែជាថ្នាលសាបគ្រាប់ពូជធនធានមនុស្សល្អសម្រាប់វិស័យកសិកម្មប៉ុណ្ណោះទេ តែក៏ជាកន្លែងផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មសមស្របទៅនិងស្ថានភាពភូមិសាស្រ្ត អាកាសធាតុ ក្នុងខេត្តបាត់ដំបងផងដែរ។ ខេត្តបាត់ដំបងគឺជាខេត្តមានសក្តានុពលលើវិស័យកសិកម្មនេះគឺជាប្រសាសន៍របស់ឯកឧកត្តម ច័ន្ទ សុផល។ ក្នុងនាមខ្លួនលោកផ្ទាល់ និងថ្នាក់ដឹកនាំ ប្រជាពលទូទាំងខេត្ត មានមោទនភាពជាអនេកដែលអង្គការ USAID សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានដុតដៃដុតជើងនាំយកមជ្ឈមណ្ឌលនេះមកដាក់ក្នុងខេត្តរបស់យើងខ្ញុំ ស្របពេលដែលប្រជាកសិករស្រែកឃ្លានចង់បានចំណេះដឹង ចំណេះធ្វើ បច្ចេកវិទ្យាថ្មីៗយកទៅអនុវត្តផ្ទាល់ដើម្បីបង្កើនលទ្ធភាពចិញ្ចឹមលើផ្ទៃដីដដែល។ លោកជំទាវ Polly Dunford បានជម្រាបជូនអង្គពិធីពីតួនាទីនិងសារប្រយោជន៍នៃមជ្ឈមណ្ឌលដែលបានសង្កត់ធ្ងន់លើការងារបណ្តុះបណ្តាល ស្រាវជ្រាវ ផ្សព្វផ្សាយ និងអនុវត្តបង្ហាញផ្ទាល់ ធ្វើយ៉ាងណាឲ្យប្រជាកសិករអាចទទួលយកទៅអនុវត្តបានសមស្របទៅនឹងស្ថានភាពដី ទឹក អាកាសធាតុ និងទីផ្សារ។ មិនតែប៉ុណ្ណោះមជ្ឈមណ្ឌលនេះ ជាកន្លែងជួបជុំអ្នកវិទ្យាសាស្រ្ត អ្នកស្រាវជ្រាវ សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ សិស្សនិងប្រជាកសិករដោះដូរ ចែករំលែក ផ្ទេរចំណេះដឹងនិងបទពិសោធន៍ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវផលិតផលកសិកម្ម ធានាបានទាំងបរិមាណ គុណភាព និងសុវត្ថិភាព សមស្របតាមនិន្នាការទីផ្សារពេលបច្ចុប្បន្ន។ មានមតិនាឪកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីសូមថ្លែងអំណរគុណជូនចំពោះឯកឧត្តមអភិបាលខេត្ត លោកជំទាវនាយិកា សមាជិក សមាជិកានៃអង្គពិធីទាំងមូលដែលបានចំណាយពេលដ៏មានតម្លៃអញ្ជើញចូលរួមនាថ្ងៃនេះ ជាពិសេសក្នុងនាមខ្លួនលោកផ្ទាល់ និងក្នុងនាមឲ្យសាកលវិទ្យាល័យ ក្រសួង និងរដ្ឋាភិបានលោកសូមថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយអង្គការ USAID ដែលបានជួយឧបត្ថម្ភទាំងហិរញ្ញវត្ថុនិងបច្ចេកទេសធ្វើឲ្យមជ្ឈមណ្ឌលលេចចេញជារូបរាងឡើងនាថ្ងៃនេះ។ ដោយសារចំនួនប្រជាជនមានការកើនឡើងជាហេតុធ្វើឲ្យសេចក្តីត្រូវការស្បៀងអាហារហក់ឡើងយ៉ាងរហ័ស ស្របពេលដែលទំហំដី ការប្រើប្រាស់ដី និងការអនុវត្តបច្ចេកវិទ្យាកសិកម្មនៅមានកម្រិតនៅឡើយ។ ហេតុនេះមជ្ឈមណ្ឌលនឹងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស សិក្សាស្រាវជ្រាវ ផ្សព្វផ្សាយ ផ្ទេរបច្ចេកវិទ្យាឲ្យដល់ដៃប្រជាកសិករផ្ទាល់ដើម្បីធានាបាននូវការផលិតផលិតផលទាំងបរិមាណ គុណភាពនិងសុវត្ថិភាពឆ្លើយតបបានតាមតម្រូវការទីផ្សារ ដែលជាដើមចមនៃថាមពលសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិ។ ឯកឧត្តមបានជម្រាបជូនអង្គពិធីថាក្រសួង មានភារកិច្ចជាច្រើនដែលត្រូវធ្វើ ទាមទាឲ្យថ្នាក់ដឹកនាំ ដៃគូពាក់ព័ន្ធ វិស័យឯកជន ចូលរួមចែករំលែកទាំងចំណេះដឹងនិងថវិកាដើម្បីសម្រេចឲ្យបាន និងដើរឲ្យដល់គោលដៅដែលប្រជាពលរដ្ឋចង់បានគឺកសិផលមានទីផ្សារ តម្លៃអាចទទួ

Other News
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 530

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 576

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 548

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...
ចេញ​ផ្សាយ​ ១៤ កញ្ញា ២០២៦ 740

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 680

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ និងតម្រង់ទិសមន្ត្រី​កសិកម្ម​ឃុំចំនួន៣ខេត្ត ដើម្បីជំរុញការរៀបចំស្រែ–ចម្ការបង្ហាញ និងការប្រើ​ប្រាស់​ធាតុចូល​កសិកម្មប្រកបដោយប្រសិទ្ធភាព

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ និង​​តម្រង់ទិសមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 692

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សារធារណរដ្ឋប្រជាមានិតចិន

​កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល និងឯកឧត្តម សៀក ឡេង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 652

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញចូលរួមពិធីសម្ភោធអគារសិក្សានិងសមិទ្ធផលនានា នៅស្រុកអង្គរបូរី ខេត្តតាកែវ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធី​សំណេះ​សំណាល និងសម្ពោធអគារសិក្សា...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 717

លោកជំទាវ អ៊ឹម រចនា៖ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ជាជំហានសំខាន់​ឆ្ពោះទៅកាន់ការអភិរក្ស «គ្រំយក្ស» ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 726

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រប្រសព្វចំនួនបីខេត្ត

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចឃុំកោះចិន...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 696

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល អំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបើកនិងរដូវបិទនេសាទ នៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារថ្នាក់ដឹកនាំក្រសួង អគ្គនាយករង នាយកដ្ឋានអធិការកិច្ច...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 698

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍ បញ្ហាប្រឈម និងចុះពិនិត្យវឌ្ឍនភាពស្រែបង្ហាញ ការងារផ្ទេរបច្ចេកទេស​របស់មន្រ្តីកសិកម្មឃុំ-សង្កាត់​ ជូនដល់បងប្អូនប្រជាពលរដ្ឋ

នារសៀលថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍...