នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសលើកទី៥ នៃគម្រោង «ភាពជាដៃគូវាងរដ្ឋ សហគមន៍ និងវិស័យឯកជនដើម្បីកសិកម្មមានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជនមានភាពធន់នៅខាងជើងបឹងទន្លេសាប (PEARL)»។
សូមបញ្ជាក់ថា គម្រោងទទួលបានពីមូលនិធិអាកាសធាតុបៃតង អនុវត្តគម្រោងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអង្គការស្បៀង និងកសិកម្មសហប្រជាជាតិ(FAO)។
គម្រោងនឹងពិនិត្យវឌ្ឍនភាព អនុម័តផែនការសកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២៦ ព្រមទាំងពង្រឹងឱ្យកាន់តែប្រសើរឡើង ដើម្បីធានាថាគម្រោង នឹងបន្តសម្រេចបាននូវបេសកកម្មរបស់ខ្លួន ក្នុងការជំរុញច្រវាក់តម្លៃក្នុងវិស័យកសិកម្មសមស្របការប្រែប្រួលអាកាសធាតុ និងធ្វើឱ្យប្រសើរឡើងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ របស់កសិករ និងសហគមន៍នៅតាមតំបន់ភាគខាងជើងបឹងទន្លេសាប៕