ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន ចុះជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាភិបាល CEO ប្រធាន និងក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ខេត្ដតាកែវ

ចេញ​ផ្សាយ​ ១៥ សីហា ២០២៤ 2819

នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  ទទួលបន្ទុកដំណាំសាវប្បកម្ម  អមដោយ ឯកឧត្ដម ឃឹម ហ្វីណង់ និងឯកឧត្តម ឃី វិបុលបុត្រា ជាអនុរដ្ឋលេខាធិការ អគ្គនាយរងទទួលបន្ទុកដំណាំសាវប្បកម្ម តំណាងនាយកដ្ឋានសាកវប្បកម្ម និងមន្រ្ដីពាក់ព័ន្ធដំណាំសាវប្បកម្ម បានចុះជួបពិភាក្សាជាមួយប្រធានក្រុមប្រឹក្សាភិបាល និងក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ស្ថិតនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្ដតាកែវ។

ជំនួបពិភាក្សានេះធ្វើឡើងក្នុងគោលបំណង ស្វែងយល់ពីស្ថានភាពដឹកនាំដំណើរការអាជីវកម្ម បញ្ហាប្រឈម និងពិនិត្យលើចំណុចខ្វះខាតបច្ចេកទេសរបស់សហគមន៍ ដែលក្រុមការងារបច្ចេកទេសរបស់ក្រសួងកសិកម្ម នឹងត្រូវជួយបំពេញបន្ថែម តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេស តាមតម្រូវការ ស្ថានភាព និងលទ្ធភាពជាក់ស្ដែង។ វគ្គបណ្ដុះបណ្ដាលនឹងផ្ដោតលើការពង្រឹងប្រសិទ្ធភាពដឹកនាំ ពង្រឹងនឹងពង្រីករក្សាទីផ្សារ ដោយផ្អែកលើស្ដង់ដារផលិតផលរួមតែមួយ  ដើម្បីឆ្លើយតបនឹងតម្រូវការពីក្រុមហ៊ុនទទួលទិញ។

ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរចំពោះឆន្ទ:របស់លោកប្រធានសហគមន៍ ក្រុមប្រឹក្សាភិបាល និងសមាជិកសមាជិកាសហគមន៍ ក្នុងការចូលរួមដំណើការសហគមន៍កសិកម្មទំនើប ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនាពេលនេះ។ ឯកឧត្តមបានលើកទឹកចិត្តដល់សហគមន៍ ត្រូវខិតខំតស៊ូបន្តទៅទៀតទើបសម្រេចជោគគជ័យបាន បើទោះបីជាត្រូវឆ្លងកាត់ឧបសគ្គតិចតួចជៀសមិនរួចក្នុងដំណាក់កាលដំបូង ដែលត្រូវរៀបចំចាត់ចែងផង ដំណើការផលិតកម្មផង។

បន្ថែមពីនេះឯកឧត្តមក៏បានណែនាំទៅ CEO និងក្រុមប្រឹក្សាសហគមន៍ បន្តចាត់ចែងការងារឱ្យមានអ្នកទទួលបន្ទុកបច្ចេកទេសរបស់សហគមន៍ ដោយបែងចែកច្បាស់លាស់អ្នកទទួលបន្ទុកបច្ចេកទេសតាមតំបន់ផ្ទះសំណាញ់ទាំង៦ ដើម្បីឱ្យប្រាកដថា ផលិតផលរបស់សហគមន៍ចេញពីការផលិតដោយបច្ចេកទេសស្តង់ដារតែមួយ ដែលនេះជាលក្ខខណ្ឌតម្រូវមិនអាចខ្វះបានរបស់ទីផ្សារ។ ឯកឧត្តមបន្តថា CEO ត្រូវផ្តួចផ្តើមបង្កើតឱ្យមានកូដសំរាប់ស្វែងរកប្រភព ដែលចាំបាច់បំផុត ក្នុងការគ្រប់គ្រងនិងថែរក្សាស្ថេរភាពគុណភាពផលិតផលរបស់សហគមន៍ឱ្យបានល្អ  ដើម្បីជៀសវាងត្រីមួយកន្ត្រក ស្អុយ១ ស្អុយទាំងអស់។

ចំណែក អគ្គនាយកដ្ឋានកសិកម្ម  លោកអគ្គរងទទួលបន្ទុកសាកវប្បកម្ម និងលោកអនុប្រធាននាយកដ្ឋានទទួលបន្ទុករួមសាកវប្បកម្ម បានចាត់ចែងជ្រើសរើសមន្រ្តីជំនាញប្រកបដោយបទពិសោធគ្រប់ផ្នែក មកប្រចាំការដើម្បីផ្តល់ការបង្ហាត់បង្រៀនផ្ទាល់ក្នុងកសិដ្ឋានចំនួន១ខែ។ការងារនេះ នឹងចាប់ផ្តើមនៅពេលសហគមន៍បានចាត់ចែងអ្នកទទួលបន្ទុកបច្ចេកទេសជារួម និងតាមតំបន់ផ្ទះសំណាញ់រួចរាល់ ក៏ដូចជា ការមកដល់នៃនិស្សិតស្ម័គ្រចិត្តដែលក្រសួងកំពុងរៀបចំ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 29

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន

ដំណើរឆ្ពោះទៅកាន់ឯតទគ្គកម្មថ្មី៖ កម្ពុជាចាប់ផ្ដើមការនាំចេញអង្ករតាមនាវាដឹកទំនិញរាយទៅទីផ្សារហ្វីលីពីន
ចេញ​ផ្សាយ​ ១៨ កញ្ញា ២០២៦ 45

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការបញ្ជ្រាបយេនឌ័រ និងការលុបបំបាត់ពលកម្មកុមារក្នុងអនុវិស័យជលផល» នៅខេត្តកំពត

នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ (គ.ជ.ព.ក) បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 454

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 449

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 464

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 464

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 463

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម និងការធ្លាក់ចុះគុណភាពដី

នៅថ្ងៃទី១៥ និង១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំរបាយការណ៍ជាតិឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 479

ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង

នាព្រឹកថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង​​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 473

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញសម្ពោធមធ្យោបាយដឹកជញ្ជូនផ្លូវទឹកថ្មីសម្រាប់នាំចេញអង្ករដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នាព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដ៏សំខាន់នៃ...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 625

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 641

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...