សេចក្តីជូនដំណឹងស្តីពីជម្ងឺផ្តាសាយជ្រូក

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 6270

ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ សូម​ប្រកាស​ជូន​ដំណឹង​ជា​សាធារណៈ​ដល់​ម្ចាស់​កសិដ្ឋាន អាជីវករ​​អ្នក​​ចិញ្ចឹម​​ជ្រូក ព្រម​ទាំង​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យ​បាន​ជ្រាប​ថា​ នា​ពេល​ថ្មីៗ​នេះ​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ឱ្យ​ដឹង​ថា នៅ​ប្រទេស​ម៉ិកស៊ីក និង​សហរដ្ឋអាមេរិក មាន​​ករណី​ផ្ទុះ និង​ឆ្លង​រាលដាល​ជម្ងឺ​ផ្តាសាយ​ជ្រូក ដែល​ជម្ងឺ​នេះ​បាន​ឆ្លង​ទៅ​មនុស្ស​បណ្តាល​ឱ្យ​មាន​មនុស្ស​ឈឺ និង​​ស្លាប់ ។

ដោយ​ឡែក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា រហូត​មក​ទល់​ពេល​នេះ ពុំ​​ទាន់​​មាន​​ការ​​ផ្ទុះ​​ជម្ងឺ​​ផ្តាសាយ​​ជ្រូក​​នេះ​​នៅ​​ឡើយ​​ទេ​​។ ក្នុង​ស្មារតី​​យក​​ចិត្ត​​ទុក​ដាក់ និង​​ត្រៀម​លក្ខណៈ​ទុក​​​ជា​​មុន​​នោះ ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​​នេសាទ សូម​​​ជូន​​ដំណឹង និង​ជម្រាប​​ជូន​​នូវ​​ព័ត៌មាន​​វិទ្យាសាស្រ្ត​​ស្តីពី​​ជម្ងឺ​​ផ្តាសាយ​​ជ្រូក ដើម្បី​​ជូន​​ជ្រាប និង​​ត្រៀម​​ចូល​រួម​​បង្ការ​ទប់​ស្កាត់​​ការ​​​ចម្លង​​ជម្ងឺ​​ជា​​មុន​ដូច​​តទៅ​៖

១- រោគ​សញ្ញា​នៃ​ជម្ងឺ​ផ្តាសាយ​ជ្រូក
ជម្ងឺ​ផ្តាសាយ​ជ្រូក​បង្ក​ឡើង​ដោយ​វីរុស​ប្រភេទ​អា (Virus Type A) នៃ​អនុ​ប្រភេទ H1N1។ ជម្ងឺ​នេះ រាត​ត្បាត​ចំពោះ​សត្វ​ជ្រូក​គ្រប់​វ័យ ដែល​មាន​រោគ​សញ្ញា​ដូច​ខាង​ក្រោម៖

- ជ្រូក​​មិន​ស៊ី​ចំណី ឡើង​កំដៅ​ គ្រុន ហៀរ​សំបោរ ហូរ​ទឹក​ភ្នែក និង​ដេក​ស្ងៀម​មិន​ធ្វើ​ចលនា
- ក្អក កណ្តាស់ ពិបាក​ដក​ដង្ហើម ស្ទះ​ដង្ហើម ភ្នែក​ក្រហម រលាក​សួត ហើម​សួត
- អត្រា​ស្លាប់​ជ្រូក​មាន​កំរិត​ទាប ។

២- ការ​ចម្លង​នៃ​ជម្ងឺ​ផ្តាសាយ​ជ្រូក
ជម្ងឺ​ផ្តាសាយ​ជ្រូក​ឆ្លង​តាម​រយៈ​ការ​ប៉ះ​ពាល់​ផ្ទាល់​រវាង៖

- ជ្រូក​ឈឺ ទៅ​ជ្រូក​គ្មាន​ជម្ងឺ
- ជ្រូក​ឈឺ ទៅ​មនុស្ស
- សម្ភារៈ ឧបករណ៍ មធ្យោបាយ​ដឹកជញ្ជូន ដែល​មាន​វីរុស​ឆ្លង​ទៅ​ជ្រូក និង មនុស្ស ។

សូម​ជម្រាប​ជូន​ថា ជម្ងឺ​ផ្តាសាយ​ជ្រូក​នេះមិន​ឆ្លង​តាម​រយៈ​ការ​បរិភោគ​សាច់​ជ្រូក​ដែល​បាន​ចម្អិន​ល្អ​នោះ​ទេ​។ ទន្ទឹម​នឹង​នេះ ម្ចាស់​កសិដ្ឋាន អ្នក​ចញ្ចឹម​ជ្រូក និង​អាជីវករ ព្រម​ទាំង​ប្រជា​ពលរដ្ឋ​ត្រូវ​ចូល​រួម​តាម​ដាន​សុខភាព​ជ្រូក​ជា​ប្រចាំ ។ ក្នុង​ករណី​ពិនិត្យ​ឃើញ​ថា​ជ្រូក​មាន​រោគ​សញ្ញា​ដូច​បាន​ជម្រាប​ជូន​ខាង​លើ សូម​មេត្តា​រាយការណ៍ ជា​បន្ទាន់​មក​ភ្នាក់​ងារ​សុខភាព​សត្វ​ភូមិ អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​បសុពេទ្យ​ដែល​នៅ​ជិត​បំផុត ឬ តាម​រយៈ​ទូរស័ព្ទ​លេខ ០១២ ៨៣៣ ៧៩៥ ឬ ០១២ ២១៤ ៩៧០ ។

ទទួល​បាន​សេចក្តី​ជូន​ដំណឹង​នេះ ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​សាធារណជន​ទាំងអស់​រក្សា​បាន​នូវ​ជំនឿ​ទុកចិត្ត និង​ផ្តល់​កិច្ច​សហការ​ល្អ​ជា​មួយ​មន្ត្រី​ជំនាញ​គ្រប់​លំដាប់​ថ្នាក់​ជា​ពុំខាន​ឡើយ ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 346

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា​ អញ្ជើញដឹកនាំប្រជុំពិភាក្សាស្តីពីវិធានការទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាប

នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រជុំពិភាក្សាស្តីពីវិធានការទប់ស្កាត់...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 335

ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការ ផលិត និងផ្គត់ផ្គង់បន្លែសុវត្ថិភាព រវាងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ជាមួយផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត នៅខេត្តតាកែវ

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការផលិត...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 350

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារកសិកម្មខេត្តរតនគិរី ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ដ

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារខេត្តរតនគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 411

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំសិក្ខាសាលាស្តីពី «ការ​ប្រមូលទិន្នន័យ និងការធានាគុណភាពទិន្នន័យកសិកម្ម»

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមដឹកនាំ​សិក្ខាសាលាស្តីពី «ការប្រមូលទិន្នន័យ...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 414

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះ​ពិនិត្យ​ការងា​រសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងខេត្តបាត់ដំបង

ចាប់ពីថ្ងៃទី២ - ៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំមន្ត្រីជំនាញ នៃអគ្គ​នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 409

រួមគ្នាអប់រំផ្សព្វផ្សាយ​ដល់និស្សិតកសិកម្មដើម្បី​​បង្ការការប្រើប្រាស់​គ្រឿងញៀន​ និង​ការ​ឆ្លងមេរោគអេដស៍

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន​ និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ បានរួមសហការគ្នាជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 487

ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ ១១៧ បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

ចំនួនកូនផ្សោតនៅទន្លេមេគង្គ បន្តកើនឡើងដល់ ១១៧ក្បាល បន្ទាប់ពីកូនផ្សោតថ្មី ១ក្បាល ត្រូវប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 482

កសិករលែងបារម្ភបញ្ហាចំណាយថវិកាទិញហ្គាស សម្រាប់ចម្អិនអាហារដោយអាចផលិតហ្គាសសម្រាប់ប្រើប្រាស់បាន

កសិករលែងបារម្ភបញ្ហាចំណាយថវិកាទិញហ្គាស សម្រាប់ចម្អិនអាហារដោយអាចផលិតហ្គាសសម្រាប់ប្រើប្រាស់បាន ចេញពីលាមកសត្វចឹញ្ចឹមដូចជា ជ្រូក គោ ក្របី នៅផ្ទះប្រចាំថ្ងៃ។
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 487

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តីភាព​បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព និង​សុវត្ថិភាពការងារក្នុងវិស័យកសិកម្មសម្រាប់មន្រ្តីកសិកម្មឃុំ» មកពីតំបន់មេគង្គក្រោម និងតំបន់ឆ្នេរ

នៅថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 454

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចុះសួរសុខទុក្ខកងការពារព្រំដែនលេខ ៥០៣ និងកងកម្លាំងជួរមុខ

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 500

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំ​កិច្ច​ប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង PEARL ពិនិត្យវឌ្ឍនភាព និង​បញ្ហាប្រឈមនានា

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 481

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកជំទាវ អ៊ូឃូ ខូចាអ៊េសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃទី២​ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកជំទាវ អ៊ូឃូ ខូចាអ៊េសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ...