ពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារនីតិកម្មកសិកម្មប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចេញ​ផ្សាយ​ ៤ មីនា ២០២០ 4176

នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប នាព្រឹកថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក .. ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ មានរៀបចំពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារនីតិកម្មកសិកម្មប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្ដម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានវត្តមានរបស់ឯកឧត្តមថ្នាក់ដឹកនាំក្រសួង មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក លោកស្រី នាងកញ្ញា មន្រ្តីរាជការយ៉ាងច្រើនកុះករ។ បន្ទាប់ពីអានមតិស្វាគមន៍ លោក ភុំ រា ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម បានរាយការណ៍ជូនអង្គប្រជុំអំពីសមិទ្ធផលសំខាន់ៗដែលនាយកដ្ឋានសម្រេចបាន ប្រធានបទសំខាន់ៗដែលត្រូវលើកយកមកពិភាក្សា និងទិសដៅអនុវត្តការងារបន្ត។ល។

មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលនាយកដ្ឋាននីតិកម្មកសិកម្មសម្រេចបាននាឆ្នាំ២០១៩ គឺដោយសារការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងស្មារតីសាមគ្គីភាពគ្នាល្អរបស់ថ្នាក់ ដឹកនាំ និងមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ និងជាពិសេសដោយមានការចូលរួមពីអង្គភាព មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការបានយ៉ាងល្អប្រសើរក្នុងការអនុវត្តការងារ។ ដោយឡែក កិច្ចប្រជុំរយ:ពេល ០២ថ្ងៃ បន្ទាប់ទៅនេះគឺជាឱកាសសម្រាប់យើងទាំងអស់គ្នាបានជួបពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ ពិនិត្យលើបញ្ហាប្រឈម និងរកដំណោះស្រាយ ព្រមទាំងផ្តល់គំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពក្នុងការដឹកនាំ គ្រប់គ្រង និងអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ លើកកម្ពស់អភិបាលកិច្ច ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពនៅឆ្នាំ២០២០។

ឆ្លើយតបទៅនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០១៩-២០២៣ បានកំណត់ចក្ខុវិស័យយ៉ាងច្បាស់ដោយតម្រង់ទិសឆ្ពោះទៅរកការធ្វើទំនើបកម្មកសិកម្មដែលមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដើម្បីកំណើនសេដ្ឋកិច្ចជាតិ។ ដើម្បីសម្រេចចក្ខុវិស័យនេះ នាយកដ្ឋាននីតិកម្មកសិកម្មត្រូវខិតខំអនុវត្តច្បាប់ រៀបចំលិខិតបទដ្ឋានគតិយុត្ត ការគ្រប់គ្រង សេវាសាធារណៈ ចុះត្រួតពិនិត្យលើការផ្គត់ផ្គង់ ចែកចាយ លក់ដុំលក់រាយថ្នាំ និងជីកសិកម្មដោយបានចាត់វិធានការចំពោះបទល្មើស និងបានប្រមូលប្រាក់ពិន័យជូនរដ្ឋ។ ជំរុញកម្មវិធីផ្សព្វផ្សាយអំពីសារៈប្រយោជន៍ និងហានិភ័យនៃសម្ភារកសិកម្ម ដល់អ្នកប្រើប្រាស់។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ក្នុងខណ:សេចក្តីត្រូវការនៃធាតុចូលកសិកម្មដែលបន្តកើនឡើងជាលំដាប់ យើងសង្កេតឃើញថាការគ្រប់គ្រងធាតុចូលកសិកម្មនៅជួបបញ្ហាប្រឈមមួយចំនួនទាក់ទងការងារគ្រប់គ្រងការធ្វើអាជីវកម្ម ការអនុវត្តបច្ចេកទេស ច្បាប់ លិខិតបទដ្ឋាន កិច្ចសហការ ការងារស្រាវ ជ្រាវ ផ្សព្វផ្សាយ ការនាំចូលខុសច្បាប់ ការក្លែងបន្លំគុណភាព ស្លាកសញ្ញា សំបកវេចខ្ចប់ និងធនធានមនុស្សនៅមានកម្រិត។ល។ ដែលបញ្ហាទាំងអស់នោះទាមទារឱ្យថ្នាក់នាយកដ្ឋាន មន្រ្តីជំនាញ និងជាពិសេសអាជីវករ និងដៃគូពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រ ផ្តល់កិច្ចសហការក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីដាក់ចេញនូវវិធានការដោះស្រាយបញ្ហាឱ្យចំគោលដៅ ទាន់ពេលវេលា ទូលំទូលាយ និងមានប្រសិទ្ធភាព។

នាឱកាសនេះ ដើម្បីចូលរួមអនុវត្តទិសដៅការងារបន្តឱ្យទទួលបានលទ្ធផលល្អក្នុងការគ្រប់គ្រងសម្ភារកសិកម្ម ជាពិសេសការជំរុញការអនុវត្តច្បាប់ស្ដីពីការ គ្រប់គ្រងថ្នាំ និងជីកសិកម្មឱ្យមាន ប្រសិទ្ធភាព ឯកឧត្តមរដ្ឋមន្ត្រីបានផ្ដល់នូវអនុសាសន៍មួយចំនួនដល់អង្គពិធីទាំងមូល ក៏ដូចជាអ្នកពាក់ព័ន្ធទាំងអស់យកទៅអនុវត្តបន្តដូចតទៅ៖

ទី១- បន្តរៀបចំលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ និងត្រូវសហការសម្របសម្រួលជាមួយអង្គភាពជំនាញក្នុងការរៀបចំពិនិត្យ កែសម្រួល និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្ត។

ទី២- ត្រូវបន្តជំរុញការធ្វើអធិការកិច្ច និងពង្រឹងការអនុវត្ដច្បាប់ ជាពិសេសត្រូវយកចិត្តទុកដាក់ទប់ស្កាត់ចំពោះការហូរចូលថ្នាំកសិកម្ម និងជីកសិកម្មខុសច្បាប់ ក្លែងបន្លំសំបកវេចខ្ចប់ ស្លាកសញ្ញាព័ត៌មាន ទម្ងន់ និងគុណភាព។

ទី៣- បន្ដលើកកម្ពស់ការយល់ដឹងអំពីលិខិតបទដ្ឋានគតិយុត្ត នីតិវិធី និងវិធានបច្ចេកទេសក្នុងការគ្រប់គ្រងការធ្វើពាណិជ្ជកម្មឱ្យបានទូលំទូលាយ តាមអភិក្រមរដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍

ទី៤- ត្រូវលើកកម្ពស់ការយល់ដឹងអំពីផលវិបាកនៃការប្រើប្រាស់សម្ភារៈកសិកម្មមិនត្រូវតាមបច្ចេកទេស។ ត្រូវណែនាំដល់កសិករឲ្យជីធម្មជាតិ ដាំដំណាំឆ្លាស់ ដើម្បីបង្កើនគុណភាពដី និងការប្រើថ្នាំកសិកម្មដែលលាយផ្សំពីរុក្ខជាតិធម្មជាតិដែលអាចរកបាន និងមានស្រាប់នៅក្នុងមូល ដ្ឋានដើម្បីផលិតផលិតផលសរីរាង្គ។

ទី៥- ត្រូវលើកកម្ពស់អភិបាលកិច្ចល្អក្នុងការបម្រើសេវាសាធារណៈ ប្រកបដោយតម្លាភាព ដោយត្រូវពង្រឹងឆន្ទៈការងារ និងប្រកាន់ខ្ជាប់នូវវិន័យថ្លៃថ្នូរក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនដោយផ្អែកតាមគោលការណ៍ និងនីតិវិធីពាក់ព័ន្ធជាធរមាន។

ទី៦- ស្ថិតក្នុងកាល:ទេស:ដែលប្រទេសយើង ក៏ដូចជាពិភពលោក កំពុងប្រឈមនឹងវិបត្តិសេដ្ឋ កិច្ចដោយសារបញ្ហាជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ (COVID-19) និងបញ្ហា EBA ឯកឧត្តមរដ្ឋមន្ត្រីបាន ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជានាយកដ្ឋាន រដ្ឋបាល និងអគ្គនាយកដ្ឋានក្រោមឱវាទ ត្រូវគិតគូយកចិត្តទុកដាក់ប្រើប្រាស់ថវិកាជាតិដោយប្រយ័ត្នប្រយ៉ែង ចំគោលដៅ តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។

ទី៧- គ្រប់អង្គភាពទាំងអស់ រួមទាំងមន្ទីរ ត្រូវយកចិត្តទុកដាក់អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ស្តីពីការពង្រឹងប្រសិទ្ធភាពទប់ស្កាត់ការនាំចូលសត្វ ផលិតផលកសិកម្ម និងសម្ភារកសិកម្មខុសច្បាប់។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 402

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 397

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 421

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 406

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 421

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 423

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម និងការធ្លាក់ចុះគុណភាពដី

នៅថ្ងៃទី១៥ និង១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំរបាយការណ៍ជាតិឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 432

ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង

នាព្រឹកថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង​​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 436

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញសម្ពោធមធ្យោបាយដឹកជញ្ជូនផ្លូវទឹកថ្មីសម្រាប់នាំចេញអង្ករដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នាព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដ៏សំខាន់នៃ...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 612

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 637

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 634

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...