ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយមានការចូលរួម ពីលោក ឌី រ៉ាដូ អភិបាលរងខេត្ត លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ស៊ូ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ក្រុមយុវជនស.ស.យ.ក. បានអញ្ជើញចុះពិនិត្យមើលស្ថានភាពការដាំដុះដំណាំបន្លែ របស់បងប្អូនជនភៀសសឹកចំនួន១១៥នាក់ ដែលកំពុងស្នាក់នៅតាមជំរុំសុវត្ថិភាពនានា ក្នុងស្រុកបាគង ខេត្តសៀមរាប។ ទីតាំងដំណាំបន្លែនេះស្ថិតក្នុងស្រុកប្រាសាទបាគង ធ្វើលើផ្ទៃដីដាំដុះសរុប ២ហិកតា ដោយដាំដំណាំបន្លែស្លឹកចំនួន៥មុខ៕