ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហ៊ួរ និងឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចពិភាក្សាអំពីការអភិវឌ្ឍ ផលិតកម្ម និង អាជីវកម្មស្វាយចន្ទី

ចេញ​ផ្សាយ​ ២៣ មករា ២០២៦ 253

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ និង ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ បានដឹកនាំកិច្ចពិភាក្សាអំពីការអភិវឌ្ឍ ផលិតកម្ម និង អាជីវកម្មស្វាយចន្ទី នៅទីស្តីការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ដោយមានសមាសភាពចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ សាយ សុភភោគា ថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមការងារ កម្មវិធី ASPIRE-AT គម្រោង PEARL គម្រោង CREA គម្រោងASCEP និងគម្រោង LASED III សរុបចំនួន ២៧ នាក់  (ក្នុងនោះ មានស្ត្រី ៤ នាក់)។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងក្នុងគោលបំណងពិគ្រោះអំពីព័ត៌មានសំខាន់ៗអំពីស្វាយចន្ទី បញ្ហាប្រឈម ព្រមទាំងស្វែងរកដំណោះស្រាយសមស្រប និងជាពិសេសពិភាក្សាលើកិច្ចការដែលត្រូវធ្វើកំឡុងពេលបំពេញបេសកកម្មធ្វើទស្សនកិច្ចក្រុមហ៊ុនប្រមូលទិញ និងកែច្នៃស្វាយចន្ទី ដែលគ្រោងធ្វើឡើងនាពេលខ្លីខាងមុខនេះ។ 
ឯកឧត្តមប្រធានអង្គប្រជុំ បានណែនាំថ្នាក់ដឹកនាំ មន្ត្រី និងគម្រោង/កម្មវិធីពាក់ព័ន្ធ ឱ្យគិតគូរជួយតួអង្គនៃខ្សែច្រវាក់តម្លៃស្វាយចន្ទី ដូចខាងក្រោម៖
-អន្តរាគមន៍ជាទុនបង្វិលជូនក្រុមហ៊ុនប្រមូលទិញ និងកែច្នៃ ដើម្បីស្តុកទុក
-លើកទឹកចិត្តកសិករ សហគមន៍កសិកម្ម ឱ្យហាលសម្ងួត និងស្តុកទុកឱ្យបានច្រើន
-ជំរុញបង្កើនកិច្ចសន្យាទិញ លក់ រវាងកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុន
ចំពោះការងារជាក់លាក់របស់គម្រោង/កម្មវិធីអភិវឌ្ឍន៍ក្រោមឱវាទក្រសួងត្រូវ៖
១. សម្របសម្រួល និងជួយគាំទ្រការងារកែលម្អគោលនយោបាយពាក់ព័ន្ធ
២. ចងក្រងកសិករជាសហគមន៍ / សហគមន៍កសិកម្មទំនើប
៣. បង្កើនចំណាប់អារម្មណ៍ និងផ្តល់ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ 
៤. បង្កើនចំណាប់អារម្មណ៍ និងផ្តល់ព័ត៌មានអំពីតម្រូវការរបស់ទីផ្សារ
៥. ផ្សព្វផ្សាយបញ្ចូលបច្ចេកវិទ្យាសមស្រប 
៦. ដោះស្រាយបញ្ហាខ្វះដើមទុន 
៧. ផ្តល់មធ្យោបាយ ប្រព័ន្ធធារាសាស្ត្រ ផ្លូវ ថ្នល់ និង
៨. បើកច្រកទីផ្សារ និងដោះរបាំងបច្ចេកទេស ដើម្បីបង្កើនការនាំចេញ។
អង្គប្រជុំទាំងមូលបានពិភាក្សា និងសម្រេចបានលទ្ធផលដូចតទៅ៖
-អ្នកពាក់ព័ន្ធត្រូវពន្លឿនសម្រេចគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧
-គម្រោងនីមួយៗ មន្ត្រី និងទីប្រឹក្សាម្នាក់ៗរៀបចំកិច្ចអន្តរាគមន៍ និងវិធីអនុវត្ត ឱ្យបានការ
-ធ្វើយុទ្ធនាការជាតិផ្សព្វផ្សាយស្វាយចន្ទីដើម្បីទទួលបានការគាំទ្រពីប្រជាជនក្នុងស្រុក
-គាំទ្រក្រុមហ៊ុនធំៗ ដែលមានសក្តានុពល ដើម្បីអាចឈានទៅរកការសហការជាមួយក្រុមហ៊ុនបរទេស
-កែច្នៃស្វាយចន្ទិក្នុងស្រុកដើម្បីចំណេញថ្លៃដឹក
-គួរណែនាំកសិករឱ្យហាលរៀងៗខ្លួន ដ្បិតក្រុមហ៊ុនហាលមិនអស់ ធ្វើឱ្យគ្រាប់ស្វាយចន្ទីមិនសូវល្អ
-ហាលទុកចំណេញជាងលក់សើម ព្រោះវាធ្វើឱ្យបាត់តម្លៃបន្ថែម និងខាតសំណល់
-ពង្រឹងវិស័យកែច្នៃ និងការនាំចេញស្វាយចន្ទី និងការធ្វើយុទ្ធនាការផ្សព្វផ្សាយស្វាយចន្ទីដើម្បីទទួលបានការគាំទ្រពីសំណាក់ប្រជាជនក្នុងស្រុក
-មន្ត្រី និងទីប្រឹក្សាគម្រោងនីមួយៗ ត្រូវទៅស្រង់បញ្ហាជាក់ស្តែង និងកំណត់អន្តរាគមន៍ជួយក្រុមហ៊ុនមានសក្តានុពល មួយចំនួន (ប្រជុំក្រុមបេសកកម្ម បន្ទាប់ពីមើល និងជួប)
   - កំណត់ទីផ្សារឱ្យបានច្បាស់លាស់មុនផលិត
   - រកវិធីបង្កើនការប្រើប្រាស់ ហូបចុក
   - រកវិធីបង្កើនលទ្ធភាពខ្ចីប្រាក់
   - គួររកបច្ចេកវិទ្យា ឬ ប្រដាប់ផ្តាច់គ្រាប់ពីផ្លែ ជំនួសការរើសគ្រាប់ 
   - បេសកកម្មមើលសមត្ថភាព និងបញ្ហារបស់ក្រុមហ៊ុនកែច្នៃតូចៗ។
ជាចុងក្រោយ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ បានណែនាំមន្ត្រី និងទីប្រឹក្សានៃគម្រោងក្រោមឱវាទក្រសួង ឱ្យយកចិត្តទុកដាក់រៀបចំកិច្ចអន្តរាគមន៍ និងវិធីអនុវត្តការងារឱ្យបានល្អ ព្រមទាំងអនុវត្តភារកិច្ចរបស់ខ្លួនឱ្យបានកាន់តែប្រសើរ ដើម្បីជាទីទុកចិត្តរបស់រាជរដ្ឋាភិបាល ក្រសួង និងអង្គភាពរបស់ខ្លួន ដែលនៅទីបំផុតគឺរួមចំណែកបានកាន់តែមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍវិស័យកសិកម្មជាតិ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៤ មករា ២០២៦ 81

«ប្រជានេសាទនៅតំបន់ឆ្នុកទ្រូខេត្តកំពង់ឆ្នាំងសម្ដែងក្ដីរីករាយចំពោះការកើនឡើងផលនេសាទ»

ប្រជានេសាទនៅតំបន់ឆ្នុកទ្រូខេត្តកំពង់ឆ្នាំងសម្ដែងក្តីរីករាយដោយផលនេសាទបានកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេស៣ឆ្នាំចុងក្រោយនេះ។ ប្រជានេសាទ បានថ្លែងអំណរគុណកិច្ចខិតខំប្រឹងប្រែង...
ចេញ​ផ្សាយ​ ២៤ មករា ២០២៦ 237

ការចិញ្ចឹមមាន់ដែលរៀបចំ​ផែនការ​ច្បាស់លាស់ និងការកែច្នៃបន្ថែម អាចផ្តល់ផលចំណេញ និងតម្លៃបន្ថែមខ្ពស់

នៅកម្ពុជា តម្រូវការសាច់មាន់ទូទាំងប្រទេស មានចំនួនចាប់ពី១៥ម៉ឺន ទៅ១៦ម៉ឺនក្បាលក្នុង១ថ្ងៃ។ ដើម្បីធានាបាននូវស្ថិរភាពថ្លៃ និងទទួលបានផលចំណេញ ការចិញ្ចឹមមាន់ ទាំងការចិញ្ចឹមតាមបែបពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ២៣ មករា ២០២៦ 254

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហ៊ួរ និងឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ បានដឹកនាំកិច្ចពិភាក្សាអំពីការអភិវឌ្ឍ ផលិតកម្ម និង អាជីវកម្មស្វាយចន្ទី

នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ និង ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ បានដឹកនាំកិច្ចពិភាក្សាអំពីការអភិវឌ្ឍ ផលិតកម្ម និង អាជីវកម្មស្វាយចន្ទី នៅទីស្តីការក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២៣ មករា ២០២៦ 261

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតីភាព​ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងគ្រោះមហន្តរាយ​ក្នុង​វិស័យ​កសិកម្ម» ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ នៅខេត្តចំនួន២

នៅថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ២២ មករា ២០២៦ 309

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំកម្លាំងចម្រុះ ចុះបោះស្លាកសញ្ញាហាមឃាត់ និងបោះបង្គោលព្រំការពារភ្លើងឆេះព្រៃលិចទឹក និងបង្ក្រាបបទល្មើសនេសាទ ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពី ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំងខណ្ឌ...
ចេញ​ផ្សាយ​ ២២ មករា ២០២៦ 296

ឯកឧត្ដម យ៉ង សាំងកុមារ និងឯកឧត្ដម ឃុន សាវឿន អញ្ជើញ​ជា​អធិបតីភាពក្នុងពិធីបើក និងបិទវគ្គបណ្តុះបណ្តាល ការពង្រឹង​សមត្ថភាព​ដល់មន្រ្តីកសិកម្មឃុំ ស្ដីពី «ការត្រៀមបង្ការគ្រោះ​មហន្ត​រាយ​ក្នុងវិស័យកសិកម្ម» នៅខេត្តសៀមរាប

នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានរៀបចំវគ្គបណ្ដុះបណ្ដាល «ការពង្រឹងសមត្ថភាព​ដល់​មន្ត្រីកសិកម្មឃុំ ស្តីពី «ការគ្រប់គ្រងគ្រោះមហន្តរាយក្នុង​វិស័យ​កសិកម្ម»...
ចេញ​ផ្សាយ​ ២១ មករា ២០២៦ 414

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៥-២០២៦

នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ មករា ២០២៦ 367

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ពិភាក្សា​ពីការ​​ត្រៀម​រៀបចំ ពិធីបុណ្យមាឃបូជា នាថ្ងៃខាងមុខ

នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកិច្ចប្រជុំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាពីការត្រៀមលក្ខណៈរៀបចំពិធីបុណ្យមាឃបូជា...
ចេញ​ផ្សាយ​ ២១ មករា ២០២៦ 379

ក្រសួងកសិកម្មចុះ MoU ជាមួយដៃគូវិស័យឯកជន ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពនៃសហគមន៍កសិកម្មទំនើប

នារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា...
ចេញ​ផ្សាយ​ ២០ មករា ២០២៦ 450

ឯកឧត្តម ហ៊ាន វណ្ណហន និងឯកឧត្តម តួច ប៊ុនហួរ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការកែសម្រួលភារកិច្ចនៃការទទួលខុសត្រូវលើមុខដំណាំរបស់នាយកដ្ឋានដំណាំអាយុកាលវែង និងដំណាំរដូវនៃអគ្គនាយកដ្ឋានក្សេត្រសាស្ត្រ

នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន រួមនឹង ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើការកែសម្រួលភារកិច្ចនៃការទទួលខុសត្រូវលើមុខដំណាំរបស់នាយកដ្ឋានដំណាំអាយុកាលវែង...
ចេញ​ផ្សាយ​ ២០ មករា ២០២៦ 555

កិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា បានអញ្ជើញដឹកនាំកិច្ចប្រជុំ​ដំបូងនៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៩ មករា ២០២៦ 520

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំមន្ត្រីជំនាញ ប្រមូលផលដំណាំបន្លែលើកទី១ សម្រាប់ផ្គត់ផ្គង់ចែកជូនដល់​បងប្អូន​ភៀសសឹក នៅស្រុកមួយចំនួន ក្នុងខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រី​ជំនាញ​​ចូលរួមប្រមូលផលដំណាំបន្លែលើកទី១ នៅសួនបន្លែរបស់​កាយ​ឫទ្ធិនារីកម្ពុជា...