ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីបច្ចេកទេសកសិកម្ម ឆ្លាតវៃជាមួយអាកាសធាតុ ក្នុងផលិតកម្មដំណាំបន្លែនៅខេត្តមណ្ឌលគិរី

ចេញ​ផ្សាយ​ ១៤ តុលា ២០២៥ 599

នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CaWSIP-MAFF បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីបច្ចេកទេសកសិកម្ម ឆ្លាតវៃជាមួយអាកាសធាតុ ក្នុងផលិតកម្មដំណាំបន្លែក្រោមគម្រោង CaWSIP-MAFF នៅខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីក្រុមការងារអនុវត្ដន៍គម្រោង CaWSIP-MAFF ថ្នាក់ជាតិ-ខេត្ដ មន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង និងថ្នាក់ខេត្ដនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ និងមន្រ្តីកសិកម្មឃុំ នៃខេត្ដគោលដៅគម្រោងទាំង៤ រួមមាន ខេត្ដក្រចេះ មណ្ឌលគិរី ព្រះវិហារ និងខេត្ដកំពង់ធំ។
វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពគ្រូបង្គោលស្តីពី ”បច្ចេកទេសផលិតកម្មដំណាំបន្លែដែលធន់នឹងអាកាសធាតុ” ដែលរៀបចំដោយក្រុមបច្ចេកទេស សហគមន៍និងយេនឌ័រ គាំពារបរិស្ថាននិងសង្គម និងក្រុមត្រួតពិនិត្យនិងវាយតម្លៃ នៃអង្គភាពអនុវត្តគម្រោងថ្នាក់ជាតិ (PIU)។ នៅក្នុងវគ្គបណ្ដុះបណ្ដាលក៏បានពិភាក្សាលើ (១).ការកំណត់ទីតាំងដែលមានសក្តានុពលលើការអនុវត្តដំណាំស្រូវ ដំណាំសាកវប្បកម្ម ដំណាំឧស្សាហកម្ម តាមវិធីសាស្ត្រដាំដុះ ធន់នឹងការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់វិសាលភាពស្រោចស្រពមុននិងក្រោយពេលស្តារប្រព័ន្ធស្រោចស្រព (២).កំណត់បាននូវបច្ចេកវិទ្យាកសិកម្មវៃឆ្លាតអាកាសធាតុដែលសមស្របក្នុងការអនុវត្តធ្វើការសាកល្បង និងធ្វើបង្ហាញជាមួយនឹងដំណាំដែលមានសក្តានុពលនីមួយៗ និង (៣). កំណត់បានកសិករនិងអ្នកពាក់ព័ន្ធនានា (សហគមន៍ ផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ និងរដ្ឋបាលមូលដ្ឋាន) ដែលមានសក្តានុពលនិងឆន្ទៈចូលរួមអនុវត្តគម្រោង។
ថ្លែងក្នុងពិធីបើកវគ្គ ឯកឧត្ដមបណ្ឌិត បានបង្ហាញពីគន្លឹះសំខាន់ៗ ក្នុងនាមជាគ្រូបង្គោល និងជាអ្នកអនុវត្តត្រូវយកចិត្តទុកដាក់លើគន្លឹះសំខាន់ៗនៃការបន្សាំនឹងអាកាសធាតុ (Adaptation) លើផលិតកម្មបន្លែ ដើម្បីធានាបាននូវនិរន្តរភាពក្នុងអំឡុងពេល និងក្រោយគម្រោងចប់។ ទន្ទឹមនឹងនេះ ឯកឧត្ដមបណ្ឌិត បានគូសបញ្ជាក់ថា ការផ្ទេរសេវាបច្ចេកវិទ្យា ( improving service delivery) ដល់សហគមន៍ កសិករ ក្នុងនិងក្រៅគម្រោង ក្រោយទទួលបានការបណ្ដុះបណ្ដាលនាវគ្គនេះ គឺធ្វើឱ្យអ្នកផលិតអាចអនុវត្តបាន និងមានលក្ខណ:សមស្របតាមស្ថានភាពតំបន់នីមួយៗ តាមរយ:ការរួមចំណែកក្នុងការកាត់បន្ថយថ្លៃដើម បង្កើនប្រសិទ្ធភាពធាតុចូលកសិកម្ម បង្កើនគុណភាពផលិតផលតាមស្ដង់ដា និងរក្សាបាននូវស្ថេរភាពទីផ្សារផងដែរ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 281

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា​ អញ្ជើញដឹកនាំប្រជុំពិភាក្សាស្តីពីវិធានការទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលបឹងទន្លេសាប

នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំប្រជុំពិភាក្សាស្តីពីវិធានការទប់ស្កាត់...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 278

ឯកឧត្តមអនុរដ្ឋលេខាធិការ ឃឹម ហ្វីណង់ អញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការ ផលិត និងផ្គត់ផ្គង់បន្លែសុវត្ថិភាព រវាងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ជាមួយផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត នៅខេត្តតាកែវ

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មក្នុងការផលិត...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 292

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារកសិកម្មខេត្តរតនគិរី ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ដ

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបន្ទុកការងារខេត្តរតនគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 354

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំសិក្ខាសាលាស្តីពី «ការ​ប្រមូលទិន្នន័យ និងការធានាគុណភាពទិន្នន័យកសិកម្ម»

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមដឹកនាំ​សិក្ខាសាលាស្តីពី «ការប្រមូលទិន្នន័យ...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 344

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះ​ពិនិត្យ​ការងា​រសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងខេត្តបាត់ដំបង

ចាប់ពីថ្ងៃទី២ - ៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំមន្ត្រីជំនាញ នៃអគ្គ​នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 346

រួមគ្នាអប់រំផ្សព្វផ្សាយ​ដល់និស្សិតកសិកម្មដើម្បី​​បង្ការការប្រើប្រាស់​គ្រឿងញៀន​ និង​ការ​ឆ្លងមេរោគអេដស៍

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន​ និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ បានរួមសហការគ្នាជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 421

ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ ១១៧ បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

ចំនួនកូនផ្សោតនៅទន្លេមេគង្គ បន្តកើនឡើងដល់ ១១៧ក្បាល បន្ទាប់ពីកូនផ្សោតថ្មី ១ក្បាល ត្រូវប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 431

កសិករលែងបារម្ភបញ្ហាចំណាយថវិកាទិញហ្គាស សម្រាប់ចម្អិនអាហារដោយអាចផលិតហ្គាសសម្រាប់ប្រើប្រាស់បាន

កសិករលែងបារម្ភបញ្ហាចំណាយថវិកាទិញហ្គាស សម្រាប់ចម្អិនអាហារដោយអាចផលិតហ្គាសសម្រាប់ប្រើប្រាស់បាន ចេញពីលាមកសត្វចឹញ្ចឹមដូចជា ជ្រូក គោ ក្របី នៅផ្ទះប្រចាំថ្ងៃ។
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 445

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តីភាព​បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព និង​សុវត្ថិភាពការងារក្នុងវិស័យកសិកម្មសម្រាប់មន្រ្តីកសិកម្មឃុំ» មកពីតំបន់មេគង្គក្រោម និងតំបន់ឆ្នេរ

នៅថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 408

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចុះសួរសុខទុក្ខកងការពារព្រំដែនលេខ ៥០៣ និងកងកម្លាំងជួរមុខ

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 455

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំ​កិច្ច​ប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង PEARL ពិនិត្យវឌ្ឍនភាព និង​បញ្ហាប្រឈមនានា

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 432

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកជំទាវ អ៊ូឃូ ខូចាអ៊េសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃទី២​ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកជំទាវ អ៊ូឃូ ខូចាអ៊េសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ...