ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ទទួលបន្ទុកខេត្តតាកែវ អញ្ជើញជាអធិបតី ក្នុងពិធីបើក និងបិទកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤

ចេញ​ផ្សាយ​ ១៧ មករា ២០២៤ 3251

ឯកឧត្តម តូច ប៊ុនហួរ  រដ្ឋលេខាធិការ ទទួលបន្ទុកខេត្តតាកែវ បានអញ្ជើញជាអធិបតី ក្នុងពិធីបើក និងបិទកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤។

ដើម្បីរួមចំណែកក្នុងការសម្រេចនូវគោលនយោបាយវឌ្ឍនភាពនៃវិស័យកសិកម្ម ឯកឧត្តម តូច ប៊ុនហួរ បានដាក់ចេញ អនុសាសន៍សំខាន់ៗ ដូចជា លើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល ដោយជួយសម្របសម្រួលឱ្យមានកម្មវិធីហិរញ្ញប្បទាន ដែលនឹងសម្រួលដល់ខ្សែច្រវាក់តម្លៃផលិតកម្មកសិកម្ម និងធានាតុល្យភាព នៃការផ្គត់ផ្គង់ និងតម្រូវការ និងដើម្បីគាំទ្រដល់ការផលិតរបស់កសិករ ក៏ដូចជាតម្រូវការស្បៀងអាហាររបស់ប្រជាពលរដ្ឋក្នុងខេត្ត, ជំរុញឱ្យមន្ត្រីកសិកម្មឃុំ-សង្កាត់ដែលបានដាក់ពង្រាយរួចជួយដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធ នឹងកង្វះបច្ចេកទេសរបស់កសិករ និងសហគមន៍នៅមូលដ្ឋាន និងជួយតម្រង់ទិសដល់កសិករក្នុងការដាំដុះផលិតផល និងជួយសម្របសម្រួលក្នុងការស្វែងរកទីផ្សារជូនកសិករពេលប្រមូលផល, បង្កើតសហគមន៍កសិកម្មទំនើប ដើម្បីដោះស្រាយបញ្ហាប្រឈម នៅក្នុងផលិតកម្មកសិកម្មប្រកបដោយប្រសិទ្ធភាព និងមានសេដ្ឋកិច្ចមាត្រដ្ឋាន តាមរយៈការប្រមូលផ្តុំការប្រើប្រាស់ដីផលិតកម្មក្នុងទំហំ មួយសមស្របដល់ការប្រើប្រាស់មធ្យោបាយទំនើប កាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនផលិតភាព បង្កើនផលចំណេញ និងបែងចែកផលលាភជូនកសិករប្រកបដោយតម្លាភាពនិងសមធម៌, បន្តលើកកម្ពស់ ការតាមដានចរន្តសត្វ អនាម័យសត្វ និងភូតគាមអនាម័យ ដោយយកចិត្តទុកដាក់ទៅលើយន្តការក្របខណ្ឌគតិយុត្ត និងបច្ចេកវិទ្យា ព្រមទាំងពង្រីក និងពង្រឹងសមត្ថកិច្ចត្រួតពិនិត្យអនាម័យសាច់តាមទីសត្តឃាតដ្ឋាន ដើម្បីសុវត្ថិភាព សុខភាពសាធារណៈ, បន្តពង្រឹងការអភិរក្សធនធានជលផល ជំរុញការអភិវឌ្ឍវារីវប្បកម្ម ដោយលើកទឹកចិត្តកសិករក្នុងការចិញ្ចឹមបង្កង តាមបច្ចេកទេសល្អ និងទស្សនៈវិស័យ ទៅតាមស្ថានភាពជាក់ស្តែង ព្រមទាំងបន្តការងារលែងពូជត្រីក្នុងបឹងធម្មជាតិ ដើម្បីបង្កើនផលស្តុកក្នុងបឹងធម្មជាតិសម្រាប់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ, ពង្រឹងដល់យន្តការការពារ និងទប់ស្កាត់បទល្មើសជលផលគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ច ការពារជម្រកត្រីពងកូន និងបឹងអភិរក្សត្រីមេពូជ, ជំរុញការដាំនិងស្តារព្រៃឈើឡើងវិញដើម្បីបង្កើនគម្របព្រៃឡើងវិញ  ព្រមទាំងពង្រឹងសហគមន៍ព្រៃឈើ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈបង្កើតមុខរបរផ្សេងៗ ដោយមិនត្រូវពឹងពាក់លើផល អនុផលព្រៃឈើឡើយ, ពង្រឹងការទប់ស្កាត់ និងបង្រាបបទល្មើសព្រៃឈើ សត្វព្រៃឱ្យមានប្រសិទ្ធភាពខ្ពស់ ជំរុញបង្កើនបរិមាណបណ្ដុះនិងដាំកូនឈើ និងពង្រឹងការការពារភ្លើងឆេះព្រៃក្នុងកម្រិតខ្ពស់និងទាន់ពេលវេលា។

សម្រាប់ខេត្តតាកែវ ឯកឧត្តម តូច ប៊ុនហ៊ួរ បានជំរុញមន្ទីរឱ្យចូលរួមអនុវត្តទស្សនៈវិស័យដែលផ្តោតលើការផលិតពូជស្រូវ ការចិញ្ចឹមបង្កង និងការចិញ្ចឹមទា នឹងភ្ញាស់ពងទាកូន៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 114

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតហ្វីលីពីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម និងសន្តិសុខស្បៀង

នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបឯកឧត្តម Senen T. Mangalile ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 120

ពង្រឹងភាពជាដៃគូពហុវិស័យ និងពង្រីកការផ្សព្វផ្សាយដល់សហគមន៍មូលដ្ឋាន ឆ្ពោះទៅធានានិរន្តរភាពនៃការឆ្លើយតប និងការបញ្ចប់ជំងឺអេដស៍នៅកម្ពុជា

នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 228

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំ​របស់​គណៈ​កម្មាធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិ​ កម្ពុជាដើម្បីមនុស្សចាស់ បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មា​ធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 213

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស ៥០០.០០០នាក់

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 222

គម្រោង EMPOWER ជំរុញការអនុវត្តសកម្មភាពគាំទ្រជីវភាពកសិករ និងពង្រឹងភាពធន់របស់សហគមន៍នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោងថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំ...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 227

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញទទួលជួបជាមួយរោងចក្រត្រីខក្រយ៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយរោងចក្រត្រីខក្រយ៉ា ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 452

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 609

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទបើកកិច្ចប្រជុំ លើកទី២១ ផ្តោតលើការជំរុញផែនកា​រសកម្មភាព និងធានានិរន្តរភាពសហគមន៍

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ លេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ (TSWG-AWR) បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី២១...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 575

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​ នៃទិវាបុណ្យឯករាជ្យជាតិ​ ៩​ វិច្ឆិកា​»

នាល្ងាចថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 646

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្ម នៅសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្មនៅទីក្រុងជីណាន...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 752

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ក្រុម “ក”) នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ក្នុងស្មារតីចូលរួមដោះស្រាយបញ្ហាប្រឈមជាក់ស្តែង និងការរៀបចំសកម្មភាពអភិវឌ្ឍន៍តទៅមុខ

នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន...
ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២៦ 831

ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ ដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាព​និងវឌ្ឍនភាពនៃការអនុវត្តការងារ របស់នាយកដ្ឋានផ្សព្វផ្សាយ

នាថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម​ ឯកឧត្តម បណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និ​ង​នេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានផ្សព្វផ្សាយ...