រដ្ឋមន្ដ្រី​ប្រាប់​កសិករ​ឱ្យ​យក​ចិ​ត្ដ​ទុកដាក់​លើ​ចំណុច​ចំនួន៥

ចេញ​ផ្សាយ​ ១៦ មករា ២០១៨ 4348

ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ ​បាន​ណែនាំ​ឱ្យ​ កសិករ​យក​ចិ​ត្ដ​ទុកដាក់​លើ​ចំណុច​ចំនួន៥ ក្នុង​ការធ្វើ​កសិកម្ម ​ដំណាំ​ស្រូវ​របស់ខ្លួន។

ប្រាប់​ដល់​កសិករ​ធ្វើ​ស្រូវ​បដង្កើន​រដូវ​នៅ​ភូមិ​រកា ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស ឯកឧត្តមបណ្ឌិត​ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ ​បាន​មាន​ប្រសា​ស​ន៏​ថា តាម​ការអំពាវនាវរ​បស់​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងកសិកម្ម កសិករ​យើង​ត្រូវតែ​ផ្លាស់ប្ដូរ ​ក្នុងការ​ធ្វើស្រែ​ពី​ការធ្វើ​តាម​ទម្លាប់​ មកជា​ការ​ធ្វើតាម​បច្ចេកទេស​ថ្មី​ គឺ​ធ្វើ​បែប​ស៊ីជម្រៅ។ មានន័យថា ប្រើប្រាស់​ផ្ទៃដី​ដែល​ឱ្យបាន​ច្រើន​ផង។

ឯកឧត្តម​បាន​បន្ដទៀតថា ដើម្បីឱ្យ​ផលិតផល​កសិកម្ម​ស្រូវ​មានការ​កើនឡើង កសិករ​គប្បី​យក​ចិ​ត្ដ​ទុកដាក់​លើ​បញ្ហា​ចំនួន។ ទី១ ការប្រើប្រាស់​ពូជ​សុទ្ធ​ល្អ។ ពូជ​សុទ្ធ​ធ្វើឱ្យ​ទិន្នផល​កើន​ពី១៥ទៅ២០ភាគរយ។ ពូជ​សុទ្ធ​ល្អ​ស្ថិតក្នុង​រង្វង់៣ឆ្នាំ​ប៉ុណ្ណោះ។ ដូចនេះ​ការ​បន្សុទ្ធ​ពូជ​ជាការ​ងារ​ដ៏​សំខាន់។

ទី២ការធ្វើ​ដី។ ដី​ត្រូវ​ធ្វើឱ្យបាន​ច្រើនដង ​និង​រាបស្មើ។ យក​ស្មៅ​ឱ្យអស់។ ទី៣ការប្រើ​ឧ​បករ​ណ៏​ព្រោះ​ជំនួស​ការ​ព្រោះ​ដោយ​ដៃ។ ការប្រើ​ឧ​បករ​ណ៏​នេះ​បន្ថយ​ការប្រើ​ពូជ​ ពី៣០០គីឡូ​ក្នុង​មួយ​ហិកតា។ ទី៤ កាត់បន្ថយ​ប្រើ​ជីគីមី​និង​ថ្នាំពុល​កសិកម្ម​ជំនួស​វិញ ដោយ​ការប្រើ​ជីធម្មជាតិ និង​ថ្នាំពុល​បុរាណ​ដែលមាន​ប្រសិទ្ធភាព​ដូចគ្នា​ដោយ​គ្រាន់តែ​ទាមទារ​ការព្យាយាម​បន្ដិច​ប៉ុណ្ណោះ។ ទី៥យក​ចិ​ត្ដ​ទុកដាក់​ក្នុងការ​ថែទាំ​ស្រូវ​ជាប្រចាំ។ កសិករ​យើង​តាម​ទម្លាប់​នៅពេល​ស្ទូង​រួចហើយ​មិនសូវ​រវីរវល់​ក្នុងការ​ថែទាំ​ទេ ដែល​ប្រការនេះ​ធ្វើឱ្យ​ស្រូវ​ងាយ​ជួប​បញ្ហា​ដូចជា​គ្រប់គ្រង​ទឹក​មិន​បានល្អ សត្វល្អិត​ចង្រៃ​បំផ្លាញ ស្មៅ​ទន្ទ្រាន​ជាដើម។

ឯកឧត្តមរដ្ឋមន្ដ្រី​បាន​អញ្ជើញ​ទៅ​ទីនោះ ​កាលពីដើម​ស​ប្ដា​ហ៏​នេះ ដែលជា​ផ្នែក​មួយ​នៃ​ការលើកទឹកចិត្ដដ​ល់ក​សិ​ករ​ដែល​ធ្វើ​ស្រូវ​បង្កើន​រដូវ។ ឯកឧត្តមបាន​ផ្ដល់ឱ្យ​កសិករ​នូវ​ប្រដាប់​អូស​ស្មៅ២គ្រឿង និង​ឧ​បករ​ណ៏​ព្រោះស្រូវ២គ្រឿង​ផងដែរ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១២ ធ្នូ ២០២៥ 189

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំតម្រង់ទិសការអនុវត្តគម្រោង CREA នៅទីស្តីការក្រសួង

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង “ បង្កើនភាពធន់នឹង អាកាសធាតុ ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម...
ចេញ​ផ្សាយ​ ១១ ធ្នូ ២០២៥ 255

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងចំណោមមន្ត្រីចំនួន៣៤៥នាក់

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តអនុវត្តការធ្វើតេស្តរហ័សក្នុងទឹកមូត្ររកសារធាតុញៀន ក្នុងចំណោមមន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃរដ្ឋបាលព្រៃឈើសរុបចំនួន៣៤៥នាក់...
ចេញ​ផ្សាយ​ ១១ ធ្នូ ២០២៥ 232

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តម រដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំង...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 279

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

នាថ្ងៃទី៨ និងទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 269

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹកស្ថិតក្នុងស្រុកចុងកាល់

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹក​ស្ថិតនៅ​ទីតាំងវត្តបាត់ថ្កៅ​...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 269

ឯកឧត្ដមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធី «ប្រឡងប្រជែងអ្នកកែច្នៃប្រហុកឆ្នើម ឆ្នាំ២០២៥» វគ្គផ្តាច់ព្រ័ត្រ

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធី «ប្រឡង​ប្រជែងអ្នកកែច្នៃប្រហុកឆ្នើម...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 282

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំកម្លាំងពាក់ព័ន្ធ ចុះប្រតិ​បត្តិ​ការ​ត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ចាម...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 288

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចូលរួមបើកកម្មវិធីប្រឡងចៀរជ័រកៅស៊ូប្រចាំឆ្នាំ២០២៥ នៅចម្ការកៅស៊ូមេមត់ ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមបើកកម្មវិធី...
ចេញ​ផ្សាយ​ ៩ ធ្នូ ២០២៥ 392

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញជួបសំណេះសំណាល និងតម្រង់ទិសដល់កម្មករត្រៀមប្រឡងចៀរជ័រកៅស៊ូប្រចាំឆ្នាំ២០២៥

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជួបសំណេះសំណាល...
ចេញ​ផ្សាយ​ ៧ ធ្នូ ២០២៥ 382

ឯកឧត្ដមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួបឆ្នាំទី៣៤ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តស្វាយពពែ រាជធានីភ្នំពេញ

នាវេលាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យគម្រប់ខួបឆ្នាំទី៣៤ នៃគណៈធម្មយុត្តិកនិកាយ...
ចេញ​ផ្សាយ​ ៧ ធ្នូ ២០២៥ 375

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន ដឹកនាំក្រុមការងារ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ និងកសិកម្មវៃឆ្លាត នៅស្រុកកោះញ៉ែក មណ្ឌលគិរី ក្នុងបេសកកម្មគាំទ្រគម្រោងកែលម្អសន្តិសុខទឹកកម្ពុជាលើកទី២

នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP-MAFF) បានដឹកនាំក្រុមការងារអនុវត្តគម្រោងចុះទស្សនកិច្ចដោយផ្ទាល់...
ចេញ​ផ្សាយ​ ៧ ធ្នូ ២០២៥ 375

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះចុះត្រួតពិនិត្យស្ថានភាពនេសាទ និងបង្រ្កាបបទល្មើសជលផលស្ថិតក្នុងភូមិសាស្ត្រខេត្តបាត់ដំបង

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...