ឯកឧត្តមរដ្ឋមន្ត្រី និងសហការី រួមដំណើរជាមួយដោយឯកឧត្តម អ៊ូច ភា អភិបាលនៃគណអភិបាលខេត្ត បានបន្តដំណើរមកស្រុកកោះអណ្តែត ដើម្បីពិនិត្យការចិញ្ចឹមកូនត្រី និងកង្កែបជាលក្ខណគ្រួសារ

ចេញ​ផ្សាយ​ ១០ សីហា ២០២០ 3763

ស្ថិតក្នុងខេត្តតាកែវដដែល នារសៀលម៉ោង ១៤:៣០ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី រួមដំណើរជាមួយដោយឯកឧត្តម អ៊ូច ភា អភិបាលនៃគណអភិបាលខេត្ត បានបន្តដំណើរមកស្រុកកោះអណ្តែត ដើម្បីពិនិត្យការចិញ្ចឹមកូនត្រី និងកង្កែបជាលក្ខណគ្រួសាររបស់លោកពូ ហឹម វ៉ន នៅភូមិរមិញ ឃុំរមិញ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ៥០គ្រួសារដែលពួកគាត់ក៏ជាអ្នកចិញ្ចឹមត្រី និងធ្វើស្រែផងដែរ។ លោកពូបានរៀបរាប់ជូនឯកឧត្តមរដ្ឋមន្ត្រីថា លោកពូបានចាប់យករបរនេះនៅឆ្នាំ២០១០ ក្នុងទំហំដី ០,៥ហត កាលនោះចិញ្ចឹមត្រីក្នុងស្រែ។ ដោយទទួលបច្ចេក ទេសពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បច្ចុប្បន្នពង្រីកផ្ទៃដីបាន ៥ហត ដោយចែកជា

ស្រះត្រីអណ្តែងរឹងអាយុម្ភៃថ្ងៃដាក់កូន ១៥ម៉ឺនកូន ស្រះត្រីអណ្តែងទន់អាយុ ២០ថ្ងៃដាក់កូន   ១០ ម៉ឺនកូន ស្រះកូនត្រីឆ្ពិនដាក់កូន ២០ម៉ឺនកូន ស្រះត្រីកាបឥណ្ឌាដាក់កូន ៨ម៉ឺនកូន ស្រះ   កង្ក្កែបមេ និងកូនមាន ៤ (ស្រះផ្លាស្ទិច) និងស្រះបង្កងចិញ្ចឹមសាកល្បងដាក់កូន ១៥០០០កូន។ លោកពូចិញ្ចឹមជារបៀបពាក់កណ្តាលផលិតផលសម្រេចគឺគាត់ទិញកូនត្រីទើបញាស់ (ហៅថាកូនម្សៅ) ក្នុង ១លានកូនម្សៅថ្លៃ ៦០ម៉ឺនរៀល មកចិញ្ចឹមក្នុងស្រះដល់អាយុ ៤៥ថ្ងៃ ជាមធ្យមបាន កូន ៤-៥ ម៉ឺនកូន (អាស្រ័យលើធាតុអាកាស និងលក្ខខណ្ឌរស់នៅ) ទើបគាត់ចាប់លក់បាន ១០០រៀល/ក្បាល សរុបក្នងរយ:ពេល ៤៥ថ្ងៃ គាត់បានចំណូល ៤-៥លានរៀល (រួមទាំងប្រាក់ដើម)។

ឃើញកសិករចិញ្ចឹមត្រីទទួលបានផលជាផ្លែផ្កាយ៉ាងនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាល ខេត្ត បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកពូ ព្រមទាំងប្រជាពលរដ្ឋផ្សេងទៀត ដែលបានចាប់យករបរចិញ្ចឹមត្រីបន្ថែម ក្រៅពីការងារធ្វើស្រែ។ ទាំងផលស្រូវ និងចិញ្ចឹមត្រី ធ្វើឲ្យពួកគាត់បានរំដោះខ្លួនចេញពីភាពក្រីក្រ មិនតែប៉ុណ្ណោះកម្រិតជីវភាពកំពុងតែកើនឡើងជាលំដាប់ សមស្របតាមអ្វីដែលសម្តេចតេជោ ហ៊ុន សែន ចង់ឃើញ និងចង់បាន។ ហេតុដូច្នេះ ហើយបានជាសម្តេច ជំរុញ លើកទឹកចិត្ត ផ្តល់អនុសាសន៍ និងថែមទាំងឧបត្ថម្ភថវិកា ដើម្បីលើកកម្ពស់ផលិតភាពផលិតកម្មវារីវប្បកម្មឲ្យបានទូលំទូលាយ និងមានការរីកចម្រើនថែមទៀត ក្នុងគ្រាដែលវិស័យមួយចំនួនកំពុងជាប់គាំងដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩។ ឯកឧត្តមរដ្ឋមន្ត្រី ណែនាំឲ្យរដ្ឋបានជលផលពិនិត្យលើសំណើរបស់លោកពូដែលចង់បានចំណេះ រួមជាមួយឧបករណ៍ភ្ញាស់កូនត្រីដើម្បីផលិតខ្លួនឯងនាពេលអនាគត។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 16

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតហ្វីលីពីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម និងសន្តិសុខស្បៀង

នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបឯកឧត្តម Senen T. Mangalile ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 20

ពង្រឹងភាពជាដៃគូពហុវិស័យ និងពង្រីកការផ្សព្វផ្សាយដល់សហគមន៍មូលដ្ឋាន ឆ្ពោះទៅធានានិរន្តរភាពនៃការឆ្លើយតប និងការបញ្ចប់ជំងឺអេដស៍នៅកម្ពុជា

នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 193

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំ​របស់​គណៈ​កម្មាធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិ​ កម្ពុជាដើម្បីមនុស្សចាស់ បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មា​ធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 177

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស ៥០០.០០០នាក់

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 186

គម្រោង EMPOWER ជំរុញការអនុវត្តសកម្មភាពគាំទ្រជីវភាពកសិករ និងពង្រឹងភាពធន់របស់សហគមន៍នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោងថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំ...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 190

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញទទួលជួបជាមួយរោងចក្រត្រីខក្រយ៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយរោងចក្រត្រីខក្រយ៉ា ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 433

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 589

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទបើកកិច្ចប្រជុំ លើកទី២១ ផ្តោតលើការជំរុញផែនកា​រសកម្មភាព និងធានានិរន្តរភាពសហគមន៍

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ លេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ (TSWG-AWR) បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី២១...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 564

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​ នៃទិវាបុណ្យឯករាជ្យជាតិ​ ៩​ វិច្ឆិកា​»

នាល្ងាចថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 637

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្ម នៅសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្មនៅទីក្រុងជីណាន...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 741

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ក្រុម “ក”) នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ក្នុងស្មារតីចូលរួមដោះស្រាយបញ្ហាប្រឈមជាក់ស្តែង និងការរៀបចំសកម្មភាពអភិវឌ្ឍន៍តទៅមុខ

នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន...
ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២៦ 829

ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ ដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាព​និងវឌ្ឍនភាពនៃការអនុវត្តការងារ របស់នាយកដ្ឋានផ្សព្វផ្សាយ

នាថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម​ ឯកឧត្តម បណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និ​ង​នេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានផ្សព្វផ្សាយ...