ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារគ្រោះមហន្តរាយនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យ វាយតម្លែ និងប្រមូលយកធាតុចូលពីលោកប្រធានមន្ទីរនៃខេត្តរងគ្រោះទាំង៨ រួមមាន ខេត្តបន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ ប៉ៃលិន កោះកុង ពោធិ៍សាត់ បាត់ដំបង និងខេត្តសៀមរាប អំពីផលប៉ះពាល់បឋមដោយសារសង្គ្រាមលើអនុវិស័យសំខាន់ៗ រួមមានដំណាំ (អាយុកាលវែងនិងខ្លី) និងសត្វពាហនៈ៕