នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម ស៊ីថុល រួមជាមួយ ឯកឧត្តម ឈើយ ចាន់ណា ឯកឧត្តមរដ្ឋលេខាធិការ កែវ អូម៉ាលីស្ស បានអញ្ជេីញចែកអំណោយឧបត្ថម្ភដោយក្រុមហ៊ុនសប្បុរសតាមរយៈ លោកជំទាវ ឌិត នីតា សាយសំអាល់ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនប្រជាជនភៀសសឹក នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្រុមហ៊ុនសប្បុរសធម៌ទាំង ៧ រួមមាន៖
១. ក្រុមហ៊ុន ហ្គាយ៉ាស៊ីស (GAEASYS)
២. ក្រុមហ៊ុន ប៊្លូម៉ោស ខនសាល់ធីង (Blue Mouse Consulting)
៣. ក្រុមហ៊ុន យូ ឌីង (Youding)
៤. ក្រុមហ៊ុន ឃេស អិនណូវេសិន (KESS Innovation)
៥. ក្រុមហ៊ុន អីហ្សី ផាតនើ (Eazy Partner)
៦. ក្រុមហ៊ុន អី វ៉ាលេ ខនសាល់ធីង (E Valley)
៧. ក្រុមហ៊ុន ហ្វាន់ហ្គាយ (Fungi)
ក្នុងនោះមាន៖ អង្ករ ១០តោន ទឹកត្រី ៧០០យួរ ទឹកស៊ីអីវ ៧០០យួរ ត្រីងៀត ៧០០គីឡូ សាច់ក្រក ៧០០គីឡូ ថ្នាំសង្កូវ ៨៧០ឈុត សម្ភារសិក្សា ៧៣៨ឈុត បារី ១កេស គ្រាប់ស្វាយចន្ទី ១០គីឡូ Power Bank ១០០គ្រឿង ជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន៨៧០គ្រួសារ ស្មើនឹង ២ ៦៤០នាក់ និងកុមារ ៧៣៨នាក់ និងវីរកងទ័ពជួរមុខទិសខេត្តបន្ទាយមានជ័យ។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ សូមសម្តែងការកោតសរសើរ និងថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា លោកជំទាវ ឌិត នីតា លោក លោកស្រី តំណាងក្រុមហ៊ុនសប្បុរសធម៌ទាំងអស់ ដែលមានទឹកចិត្តស្នេហាជាតិនិងគោរពស្រឡាញ់វីរកងទ័ពខេមរភូមិន្ទជាតិយើង និងសូមជូនពរឱ្យទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណ: សុខ: និងពល: កុំបីឃ្លាងឃ្លៀតឡើយ៕