ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍នេសាទ និងពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ នៅខេត្តកំពង់ធំ

ចេញ​ផ្សាយ​ ១៧ មករា ២០២៦ 2264

ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា រួមជាមួយមន្រ្តីជំនាញ បានអញ្ជើញជួបប្រជុំសំណេះសំណាលជាមួយកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងសហគមន៍នេសាទប្រចាំការនៅឃុំផាត់សណ្តាយ ដើម្បីផ្សព្វផ្សាយច្បាប់ស្តីពីជលផល ស្តាប់បញ្ហាប្រឈម និងសម្របសម្រួលរកដំណោះស្រាយជូនប្រជាសហគមន៍នេសាទក្នុងតំបន់។ 
ក្នុងជំនួបនេះ មានការចូលរួមពីសំណាក់កម្លាំងអធិការកិច្ចខាងជើងបឹងទន្លេសាប កម្លាំងយោធភូមិភាគទី៤ និងទី៥ កម្លាំងទីបញ្ជាការស្រាលផាត់សណ្ដាយ អាជ្ញាធរដែនដីភូមិ ឃុំ សហគមន៍នេសាទឃុំផាត់សណ្តាយសរុប ៣៥នាក់ ស្រី១នាក់។ 
បន្ទាប់មក ឯកឧត្តមអនុរដ្ឋលេខាធិការ បានដឹកនាំកម្លាំងចុះទៅកាន់តំបន់កដប ព្រំប្រទល់រវាងខេត្តបី គឺខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ ដើម្បីត្រួតពិនិត្យការប្រើប្រាស់ឧបករណ៍នេសាទក្នុងរដូវបើកនេសាទ។
ក្នុងដំណើរនេះ កងកម្លាំងចម្រុះបានអនុវត្តច្បាប់ ដោយរុះរើបំផ្លាញចោលរបាំងសាច់អួនចំនួន ២ខ្សែ ប្រវែង ២០០ម៉ែត្រ នៅតំបន់កដប, ឡុកចំនួន ២គ្រឿង, លបចំនួន ៤គ្រឿង, និងបង្គោលចំនួន ១០០ដើម។ 
ជាចុងបញ្ចប់ ឯកឧត្តម ប៉ែន ផល្លីកា បាន​កោត​សរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារចម្រុះ​ឈរជើងនៅតាមភូមិសាស្រ្តរបស់ខ្លួន ដែលបានសហការជាមួយក្រុមការងារ​កងយោធពលខេមរភូមិន្ទ ទទួលបន្ទុកការងារទប់ស្កាត់ និងបង្ក្រាបបទ​ល្មើស​ធនធាន​ធម្មជាតិក្នុងបឹងទន្លេសាប។ ទន្ទឹមគ្នា ឯកឧត្តមស្នើឱ្យមានកិច្ចសហការគ្នាកាន់តែជិត​ស្និទ្ធបន្ថែមទៀត ក្នុងការ​អនុវត្តតួនាទីភារកិច្ចជួយអភិរក្សធនធានជលផលនៅបឹងទន្លេសាប ដើម្បីជាប្រយោជន៍រួមទាំងអស់គ្នា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 125

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំ​របស់​គណៈ​កម្មាធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិ​ កម្ពុជាដើម្បីមនុស្សចាស់ បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មា​ធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 117

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស ៥០០.០០០នាក់

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 116

គម្រោង EMPOWER ជំរុញការអនុវត្តសកម្មភាពគាំទ្រជីវភាពកសិករ និងពង្រឹងភាពធន់របស់សហគមន៍នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោងថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំ...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 126

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញទទួលជួបជាមួយរោងចក្រត្រីខក្រយ៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយរោងចក្រត្រីខក្រយ៉ា ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 407

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 575

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទបើកកិច្ចប្រជុំ លើកទី២១ ផ្តោតលើការជំរុញផែនកា​រសកម្មភាព និងធានានិរន្តរភាពសហគមន៍

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ លេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ (TSWG-AWR) បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី២១...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 532

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​ នៃទិវាបុណ្យឯករាជ្យជាតិ​ ៩​ វិច្ឆិកា​»

នាល្ងាចថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 608

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្ម នៅសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្មនៅទីក្រុងជីណាន...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 726

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ក្រុម “ក”) នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ក្នុងស្មារតីចូលរួមដោះស្រាយបញ្ហាប្រឈមជាក់ស្តែង និងការរៀបចំសកម្មភាពអភិវឌ្ឍន៍តទៅមុខ

នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន...
ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២៦ 813

ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ ដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាព​និងវឌ្ឍនភាពនៃការអនុវត្តការងារ របស់នាយកដ្ឋានផ្សព្វផ្សាយ

នាថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម​ ឯកឧត្តម បណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និ​ង​នេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានផ្សព្វផ្សាយ...
ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២៦ 799

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចូលរួមវេទិកាពាណិជ្ជកម្មគ្រាប់ស្វាយចន្ទី និងម្រេច ឆ្នាំ២០២៦ ក្រោមមូលបទ «នាំកម្ពុជាទៅកាន់ពិភពលោក៖ ការជំរុញធុរកិច្ចឆ្ពោះទៅទីផ្សារអឺរ៉ុប»

នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមវេទិកាពាណិជ្ជកម្មគ្រាប់ស្វាយចន្ទី និងម្រេច...
ចេញ​ផ្សាយ​ ៩ វិច្ឆិកា ២០២៦ 942

អបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦

អបអរសាទរខួបលើកទី៧៣ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ១៩៥៣ - ៩ វិច្ឆិកា ២០២៦