Other News
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រុមការងារអគ្គនាយកដ្ឋានកៅស៊ូ ក្រុមការងារវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា និងក្រុមការងាររដ្ឋបាលស្រុកថ្មពួកគ្រប់លំដាប់ថ្នាក់ បានបន្តចែកគ្រឿងឧបភោគបរិភោគនិងសម្ភារប្រើប្រាស់ចាំបាច់ ធុងសម្រាប់ដាក់ទឹកស្អាតចំណុះ២០លីត្រ ឧបករណ៍ចម្រោះទឹកស្អាត ដែលជាអំណោយរបស់រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ក្រុមការងារ និងសប្បុរសជននានា ដើម្បីផ្ដល់ជូនបងប្អូនភៀសសឹកនៅក្នុងមណ្ឌលសុវត្ថិភាពក្នុងស្រុកថ្មពួក។ រួមជាមួយគ្នានេះ ក្រុមការងារក៏បានរៀបចំដំឡើងបន្ទប់តង់សម្រាប់សម្រួលដល់ការផ្លាស់ប្តូសម្លៀកបំពាក់នារីផងដែរ៕