នាយកដ្ឋានកិច្ចការរដ្ឋបាលនិងនីតិកម្ម

ចេញ​ផ្សាយ​ ៨ មករា ២០១៩ 13465

នាយកដ្ឋានកិច្ចការរដ្ឋបាលនិងនីតិកម្ម

    ការគ្រប់គ្រងរចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យជលផលនៅក្នុងប្រទេសកម្ពុជាត្រូវបានបាត់បង់ទាំងស្រុងក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដូចវិស័យដទៃទៀតដែរ។ ក្នុងគោលដៅបន្តនិងពង្រឹងបណ្តាញការងារគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្សរបស់រដ្ឋបាលជលផលនាពេលបច្ចុប្បន្ននិងទៅអនាគត ឱ្យបានល្អប្រសើរក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទក៏ដូចជារដ្ឋបាលជលផលបានកំណត់ប្រគល់តួនាទីភារកិច្ចឱ្យនាយកដ្ឋានកិច្ចការរដ្ឋបាលនិងនីតិកម្មជាអ្នកទទួលខុសត្រូវ និងគ្រប់គ្រងផ្ទាល់នូវក្របខ័ណ្ឌមន្ត្រីរាជការនៅតាមបណ្តាវិទ្យាស្ថានស្រាវជ្រាវការិយាល័យអង្គភាពស្ថានីយ៍ស្រាវជ្រាវក្រោមឱវាទក៏ដូចជាគ្រប់គ្រងស្ថិតិមន្ត្រីរាជការនៅតាមអធិការដ្ឋានខណ្ឌផ្នែក សង្កាត់ទូទាំងប្រទេសផងដែរ។

តួនាទី និងភារៈកិច្ចនាយកដ្ឋានកិច្ចការរដ្ឋបាលនិងនីតិកម្ម

  •  សម្របសម្រួល ទំនាក់ទំនង និងពិធីការជាមួយបណា្តស្ថាប័ន និងអង្គការនានា និងគ្រប់គ្រងសណ្តាប់ធ្នាប់សន្តិសុខ និង       ទំនាក់ទំនងផ្ទៃក្នុង រដ្ឋបាលជលផល
  •  ចូលរួមត្រួតពិនិត្យ វាយតម្លៃលទ្ឋផលការងារ និងលើកសំណើតែងតាំង វាយតម្លៃលើក សរសើរ រំសាយឋានៈតួនាទី   ឬកែសម្រួលរចនាសម្ព័ន្ឋ តាមស្ថានភាពជាក់ស្តែង
  •  រៀបចំការងារបៀវត្សពលកម្ម ប្រាក់កម្រៃ និងរបបឧបត្ថម្ភមន្រ្តីជលផល និងបែងចែកផ្គត់ផ្គង់់ គ្រប់គ្រងនិងជួសជុល អាគា   រយានយន្តនិងសម្ភារៈ ប្រើប្រាស់របស់រដ្ឋបាលជលផល
  •  គ្រប់គ្រងបណ្ណាល័យ និងប្រព័ន្ធព័ត៌មានវិទ្យាជលផល
  •  រៀបចំផែនការអភិវឌ្ឍន៍ធនធានមនុស្ស និងការគ្រប់គ្រងក្របខ័ណ្ឌមន្ត្រីរាជការ និងជម្រុញ លើកទឹកចិត្តឱ្យមានសមភាព និង   សមធម៌យ៉េនឌ័រ
  •  ចូលរួមរៀបចំ និងសម្របសម្រួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញនានា និងបំពាក់បំប៉នវិធីសាស្រ្តទប់ស្កាត់បទ     ល្មើសជំនាញយុត្តិធម៌ និងក្រមសីលធម៌  ដល់មន្ត្រី នគរបាលយុត្តិធម៌ជលផល
  •  បណ្តុះបណ្តាល និងផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្តនានា
  •  រៀបចំកសាងពិនិត្យ និងកែសម្រួលសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានពាក់ពន័្ធនឹង វិស័យជលផល
  •  រៀបចំសំណុំរឿង ដោះស្រាយបទល្មើសជលផលតាមនីតិវិធី តាមដាន និងជម្រុញការ អនុវត្តសេចក្តីសម្រេចអំពី អំពើល្មើស   ជលផលនិងត្រួតពិនិត្យបញ្ជីសំណុំរឿងបទល្មើស ជលផលនៅគ្រប់លំដាប់ថ្នាក់ របស់រដ្ឋបាលជលផល
  •  ធ្វើអន្តរាគមន៍ និងចុះជួយទប់ស្កាត់បទល្មើសជលផលក្នុងទូទាំងប្រទេស
  •  អនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។

រចនាសម្ព័ន្ឋនាយកដ្ឋាន

       នាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម ដឹកនាំដោយប្រធាន នាយកដ្ឋានមួយរូប និងអមដោយ អនុប្រធាននាយកដ្ឋានមួយចំនួនជាជំនួយការតាមការចាំបាច់។នាយកដ្ឋាន កិច្ចការរដ្ឋបាល និងនីតិកម្ម ជា សេនាធិការឱ្យរដ្ឋបាលជលផល មានការិយាល័យចំណុះ ចំនួន ៤ ដូចខាង ក្រោម ៖

  1.      ការិយាល័យរដ្ឋបាល និងផ្គត់ផ្គង់
  2.      ការិយាល័យបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស
  3.      ការិយាល័យនីតិកម្ម
  4.      ការិយាល័យវិវាទកម្ម

         ការិយាល័យនីមួយៗ ដឹកនាំដោយប្រធាន ១ រូប និងអមដោយ អនុប្រធានមួយចំនួន ជាជំនួយការតាមការចាំបាច់។

តួនាទី ភារកិច្ចការិយាល័យនីមួយៗ មានដូចខាងក្រោម ៖

២.១. ការិយាល័យរដ្ឋបាល និងផ្គត់ផ្គង់ ៖

  •  គ្រប់គ្រម្រួលការងារទំនាក់ទំនងផ្ទៃក្នុងរដ្ឋបាលជលផលជាមួយបណ្ដា ស្ថាប័ន និងអង្គការនានា
  •  រៀបចំ ចាត់ចែង និងគ្រប់គ្រងលិខិតរដ្ឋបាលនានា និងផ្គត់ផ្គង់ក្នុងកិច្ចប្រជុំ និង ពិធីផ្សេងៗ
  •  ចាត់ចែង និងគ្រប់គ្រងបណ្ណាល័យ និងប្រព័ន្ធព័ត៌មានវិទ្យាជលផល
  •  ពិនិត្យ និងផ្ដល់យោបល់ជូនថ្នាក់ដឹកនាំនូវរាល់ឯកសារចេញ-ចូល
  •  សម្របសម្រួល និងរៀបចំកម្មវិធីការងារជូនថ្នាក់ដឹកនាំ
  •  សណ្ដាប់ធ្នាប់ ការពារសន្ដិសុខក្នុងទីតាំងរដ្ឋបាលជលផល ឬពិធីពាក់ព័ន្ធនានា
  •  គ្រប់គ្រ ជួសជុលអគារ យានយន្ដ និងសម្ភារៈប្រើប្រាស់របស់រដ្ឋបាលជលផល
  •  រៀបចំតាក់តែងលំអសោភ័ណភាពក្នុងពិធីបុណ្យជាតិ ឬអន្ដរជាតិ
  •  រៀបចំចាត់ចែងកម្លាំង និងមធ្យោបាយធ្វើដំណើរក្នុងពិធីផ្សេងៗ
  •  រៀបចំគ្រប់គ្រងរាល់ការស្នើសុំទំនាក់ទំនងរបស់អង្គភាពក្រោមឱវាទ ស្ថាប័ន និង អង្គភាពនានាជាមួយ ថ្នាក់ដឹកនាំ និងជាជំនួយការថ្នាក់ដឹកនាំលើរាល់ការងារពាក់ព័ន្ធ 
  •  សរុបរបាយការណ៍ប្រចាំខែ ត្រីមាសឆមាសប្រាំបួនខែ និងប្រចាំឆ្នាំស្ដីពីសកម្មភាព និងលទ្ធផល ការងាររបស់នាយកដ្ឋាន
  •  អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។

២.២. ការិយាល័យបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស

  •    រៀបចំ និងអនុវត្ដយុទ្ធសាស្ដ្រគ្រប់គ្រងធនធានមនុស្ស 
  •    គ្រប់គ្រងក្របខណ្ឌមន្ដ្រីរាជការ វាយតម្លៃលទ្ធផលការងារ និងលើកសំណើតែងតាំង លើកសរសើរ ឬ រំសាយឋានៈ តួនាទី
  •    រៀបចំ ចាត់ចែង និងគ្រប់គ្រងការងារបៀវត្សពលកម្ម និងរបបឧបត្ថម្ភផ្សេងៗ
  •    ជំរុញ សម្របសម្រួល និងលើកទឹកចិត្ដឱ្យមានសមភាព និងសមធម៌យ៉េនឌ័រ
  •    រៀបចំផែនការ និងចាត់ចែងរាល់ការងារអភិវឌ្ឍន៍ធនធានមនុស្ស និងការងារផ្សព្វផ្សាយពាក់ព័ន្ធនឹងការងារពង្រឹងសមត្ថភាព
  •    គ្រប់គ្រង រៀបចំ និងចូលរួមសម្របសម្រួលរាល់ការបណ្ដុះបណ្ដាល និងពង្រឹង សមត្ថភាពជំនាញ
  •    សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ការិយាល័យ
  •    អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។

២.៣. ការិយាល័យនីតិកម្ម ៖

  •  រៀបចំ កសាង ពិនិត្យ និងកែសម្រួលសេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធនឹងវិស័យជលផល
  •  ប្រមូល និងចងក្រងរាល់ឯកសារច្បាប់ដែលពាក់ព័ន្ធ
  •  តំណាងរដ្ឋបាលជលផលក្នុងការដោះស្រាយបទល្មើសជលផលនៅ តុលាការ
  •  ផ្សព្វផ្សាយ តាមដាន និងជំរុញការអនុវត្ដន៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដនានា
  •  រៀបចំបំពាក់បំប៉នដល់មន្ដ្រីនគរបាលយុត្ដិធម៌អំពីការងារនីតិកម្ម និងនីតិវិធីដោះស្រាយបទល្មើស
  •  អនុវត្ដសាលក្រម ឬសាលដីការបស់តុលាការលើបទល្មើសជលផល
  •  ធ្វើសំណើតែងតាំង ឬដកហូតតួនាទីជាមន្ដ្រីនគរបាលយុត្ដិធម៌តាមនីតិវិធី
  •  សរុបរបាយការណ៍ប្រចាំខែ ត្រីមាសឆមាសប្រាំបួនខែ និងប្រចាំឆ្នាំស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ ការិយាល័យ
  •  អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។

២.៤. ការិយាល័យវិវាទកម្ម ៖

  •  រៀបចំ និងសម្របសម្រួលការធ្វើផែនការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល
  •  ចូលរួមដោះស្រាយទំនាស់នានាដែលពាក់ពន្ធ័នឹងវិស័យ
  •  រៀបចំសំណុំរឿងដោះស្រាយបទល្មើសជលផលតាមនីតិវិធី
  •  រៀបចំបែបបទធ្វើសេចក្ដីសម្រេចពិន័យអន្ដរការណ៍
  •  តាមដាន និងជំរុញការអនុវត្ដន៍សេចក្ដីសម្រេចអំពីការពិន័យ និងលក់វត្ថុតាង
  •  ត្រួតពិនិត្យបញ្ជីសំណុំរឿងបទល្មើសជលផលនៅគ្រប់លំដាប់ថ្នាក់ របស់រដ្ឋបាលជលផល
  •  ធ្វើអន្ដរាគមន៍ និងចុះជួយទប់ស្កាត់បទល្មើសជលផលក្នុងទូទាំងប្រទេស
  •  ពិនិត្យ និងវាយតម្លៃការអនុវត្ដន៍វិធានការបង្ក្រាបបទល្មើសជលផល គ្រប់ប្រភេទ
  •  សរុបរបាយការណ៍ប្រចាំខែត្រីមាស ឆមាសប្រាំបួនខែនិងប្រចាំឆ្នាំស្ដីពីសកម្មភាព និងការងារបទល្មើសជលផលទូទាំង     ប្រទេស
  •  អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំនាយកដ្ឋាន ប្រគល់ឱ្យ។

មន្ត្រីនាយកដ្ឋានកិច្ចការរដ្ឋបាលនិងនីតិកម្ម

       មន្ត្រីនៅក្នុងនាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្មមានចំនួនសរុប ៥១ នាក់ (ស្រី ២១នាក់ប្រុស ៣០នាក់ ចំនួននេះត្រូវ

បានបែងចែកជាកម្រិតជំនាញដូចខាងក្រោមនេះ៖

  បណ្ឌិត :  ០១ នាក់
  បរិញ្ញាប័ត្រជាន់ខ្ពស់ :  ១៣ នាក់
  បរិញ្ញាប័ត្រ :  ២០ នាក់
  បរិញ្ញាប័ត្ររង :  ០៩ នាក់
  បឋម :  ០៦ នាក់
  បណ្តុះបណ្តាល :  ០៥ នាក់

ទំនាក់ទំនង

លោក ហុង ហ៊ី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម

ទូរស័ព្ទៈ (៨៥៥) ០១៧ ៧៣៥ ១៦៩

Email: honghy_20@yahoo.com

  

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 227

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីផលិតកម្មដំណាំស្វាយចន្ទីដែលធន់នឹងអាកាសធាតុ នៅខេត្តកំពង់ធំ

នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹក (CaWSIP-MAFF) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 212

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញចុះតាមដាន និងពិនិត្យវឌ្ឍនភាពការងារតាមសត្តឃាតដ្ឋានប្រភេទ “ខ” និងកសិដ្ឋានចិញ្ចឹមសត្វ ក្នុងខេត្តពោធិ៍សាត់

នៅថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 288

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា

នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍សុខភាពតែមួយនៅកម្ពុជា...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 351

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំគណៈប្រតិភូ ជួប​សួ​រសុខ​ទុក្ខ ថ្នាក់ដឹកនាំ នាយទាហាន កងវរសេនាតូចព្រំដែនលេខ​៣៣៣ នៃតំបន់ប្រតិបត្តិការសឹករង ខេត្តតាកែវ

នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខា​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន អញ្ជើញដឹកនាំគណៈប្រតិភូស្ថាប័នដៃគូ​សម្ព័ន្ធ​មេត្រីភាពនៃក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 276

ការកែច្នៃសំណាញ់នេសាទឈប់ប្រើប្រាស់ ទៅជាឱកាសលើកកម្ពស់ជីវភាពសហគមន៍កោះស្តេច

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានអគ្គនាយកដ្ឋានជលផល ជាសេនាធិកា បានគាំទ្រនិងសហការ ជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ ដើម្បីដាក់ឱ្យដំណើរការគម្រោងដឹកនាំដោយសហគមន៍ស្ត្រី...
ចេញ​ផ្សាយ​ ៣១ មីនា ២០២៦ 317

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញជួបសំណេះ​សំណាល​ជាមួយកងទ័ពកងរវសេនាតូចការពារព្រំដែនលេខ ៥០២ នៅខេត្តបាត់ដំបង មុនឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម​សួន សេរី អនុរដ្ឋលេខាធិការ ឯកឧត្តម ង៉ោ ប៊ុនថាន...
ចេញ​ផ្សាយ​ ៣១ មីនា ២០២៦ 366

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីភាព ក្នុង​កិច្ចប្រជុំ «ពិនិត្យពាក់កណ្តាលអាណតិ្តកម្មវិធី​សកម្មភាព​ដូហាសម្រាប់​ប្រទេសមានការអភិវឌ្ឍនតិចតួចនៃតំបន់អាស៊ីប៉ាស៊ីហ្វិក»

នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាព...
ចេញ​ផ្សាយ​ ៣១ មីនា ២០២៦ 308

ក្រុមការងារយេនឌ័រ និងកុមារ នៃក្រសួងកសិកម្ម បើកវគ្គ​បណ្តុះ​បណ្តាលស្តីពី «ការលើកកម្ពស់តួនាទី និងការអភិវឌ្ឍសមត្ថភាពយេនឌ័រ​ក្នុងវិស័យកសិកម្ម» នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រុមការងារយេនឌ័រ និងកុមារ នៃក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទខេត្តសៀមរាប រៀបចំវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ៣១ មីនា ២០២៦ 289

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសម្ពោធរបាយការណ៍ ស្តីពីការអភិវឌ្ឍន៍ទឹកពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «ទឹកសម្រាប់ទាំងអស់គ្នា សិទ្ធិ និងឱកាសស្មើគ្នា»

នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ហ៊ាន វណ្ណហន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសម្ពោធរបាយការណ៍អង្គការសហប្រជាជាតិ...
ចេញ​ផ្សាយ​ ៣០ មីនា ២០២៦ 474

ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយក្រុមហ៊ុន BAUER Group

នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអគ្គលេខាធិការ សរ ចិត្រា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU)...
ចេញ​ផ្សាយ​ ២៩ មីនា ២០២៦ 448

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត និងលោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញចូលរួមជាគណៈធិបតីក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ

ដោយបានទទួលការអនុញ្ញាតពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត និងលោកជំទាវអនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ២៩ មីនា ២០២៦ 414

លោកជំទាវ អ៊ឹម រចនា អញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះ​យោបល់អំពី «ការរៀបចំផែនការសកម្មភាពការពារប្រភេទធន​ធាន​ជលផលសមុទ្រកំពុងរងគ្រោះ» នៅខេត្តកំពត

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់អំពី «ការរៀបចំផែនការ​សកម្ម​ភាពការពារប្រភេទធនធានជលផលសមុទ្រកំពុងរងគ្រោះ»...