ពូជស្រូវ​ទាំង១០មុខ​កសិករ​គួរប្រើ​ប្រាស់​ដើម្បី​បង្កើន​ទិន្នផល​និង​សម្រា​ប់​នាំចេញ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4123

ឯកឧត្តមរដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ បាន​ជុំរុញ​ឱ្យកសិករ​ ធ្វើការផ្លាស់ប្តូរ​ពូជ ​មកប្រើប្រាស់​ពូជស្រូវ​ទាំង១០មុខ ដែល​រាជ​រដ្ឋា​ភិ​បាល ​អនុញ្ញាតឱ្យ​ប្រើប្រាស់ម្រា​ប់​ធ្វើការ​នាំចេញ។ ការ​ពី​ពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត ​ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​បាន​អ​ញ្ជើ​ចុះ​ពិនិត្យមើលស្រែប្រាំង ​និង​សំណេះ​សំណាល ​ជាមួយ​កសិករ១០០នាក់ ​នៅ​ភូមិ​អម្ពិល​ព្រៃ ឃុំ​កោះ​សំពៅ ស្រុក​ពាម​ជរ ខេត្តព្រៃវែង។

មន្ត្រី​ខុទ្ទកាល័យ​បាន​ប្រាប់​ថា នៅពេល​ជួប​ជាមួយ​កសិករ​នាពេលនោះ ឯកឧត្តមរដ្ឋមន្ត្រី ​បានផ្តល់​យោបល់​ដល់កសិករ​មួយចំនួន។ ក្នុងនោះ​ឯកឧត្តម​បញ្ជាក់ថា ពូជ​នេះ​មិនមាន​ប្រ​សិ​ទ្ឋ​ភាព​សេដ្ឋកិច្ច​ទេ ​ដូចនេះគប្បី​ប្តូរ​ពូជស្រូវ​ មក​ប្រើ​ពូជស្រូវ​ទាំង១០មុខ​ ដែល​រដ្ឋាភិបាល ​និង​ក្រសួង​កំពុង​ជំរុំឱ្យ​ប្រើ​វិញ។

ពូជ​ទាំង១០មុខ​ អាច​ផ្តល់​ផល ​ដល់​ទៅ៨តោ​ក្នុង១ហិកតា។  ពូជ​ទាំង១០នេះ ​មាន​ទិន្នផល​ខ្ពស់រស់ជាតិ​ល្អ និង​មានតម្លៃ​ខ្ពស់ ​លើ​ផ្សា​រទាំង​ក្នុង ​និង​ក្រៅប្រទេស។ ពូជ​ទាំង១០នេះ​ មាន​ស្រូវស្រាល​ មិន​ប្រកាន់​រដូវ​ចំនួន៣មុខ: ពូជ​សែន ពិដោរ ពូជ​ជលសារ  ពូជ​អ៊ី​អ៊ែរ៦៦ ផ្កា​រំដេង ​និងរំ​ដូ​ល ផ្កា​ច័ន្ទ​សែន​សរ ផ្កា​រមៀត​ន​ និងពូជ​ផ្កា​រំដេង ​និង​ពូជស្រូវ​ធ្ងន់​ចំនូ​ន៣មុខ: ពូជ​រាំង​ជ័យ ពូជ​រាំង​ជ័យ ពូជ​ខា៤ និង​ពូជខា។

ឯកឧត្តមរដ្ឋមន្ត្រី ​បាន​ពន្យល់​កសិករ​ទៀត​ថា​ ប្រើ​ពូជ​សុ​ទ្ឋប្រើ ពូជ​តិច​តែ​ទទួលបាន​ទិន្នផល​កាន់តែ​ខ្ពស់ ។ ការិយាល័យ​កសិកម្ម​ស្រុង ​រក​អ្នកស្ម័គ្រចិត្ត ​ដើម្បី​ធ្វើស្រែ​បង្ហាញ​នៅ​កន្លែង​ណាមួយ។ បើ​ករណីការិយាល័យ​ស្រុក​ធ្វើបាន​ផល​តិចជាង​កសិករ​ធ្វើតាម​ទម្លាប់​នោះ ការិយាល័យ​កសិកម្ម​ស្រុកត្រូវ​សង​វិញ តែបើ​លើស​ឪ្យ​កសិករ​ទុក​ចុះ ហើយ​អ្វីដែល​វ​ចង់បាន​គឺ​ការជឿជាក់​និង​ទុកចិត្ត។

អគ្គនាយកដ្ឋាន​កសិក​ម្ម ​ធ្វើ​ចុះ​មើល​ដូច​ធ្វើ​នៅ​ស្ថានីយ​ពោធិ៍​លាស់​ធ្វើ​ឱ្យ​ឃើញថា តើ​ការ​ស្ទង់ស្រូវ​មូ​យ​ដើម​បែបណា? ឯកឧត្តម​បន្តថា ការ​ស្ទូងស្រូវ​មួយ​ដើម​អាច​បែក​គុម្ព​បាន​ដល់​ជាង២០ដើម។ ប្រជាជន​ធ្លាប់តែ​ធ្លាប់តែ​ព្រោះ សូម​សាកល្បង​ធ្វើ​ប្រព​លប្ប​កម្ម​ដំណាំ​ស្រូវ​មួយ​ដើម។

ឯកឧត្តម​ក៏បាន​ណែនាំ​ឱ្យ​កសិករ​ត្រូវ​ចេះ​កត់ត្រា​ទុក​នូវ​បញ្ហា​ដែល​ជួបប្រទះ​ហើយ​ចេះ​សូររក​អ្នក​ប​ចេ្ច​ក​ទេស​កសិកម្ម។ ឯកឧត្តម​បាន​ជូ​នេ​សៀវភៅ ប.វ.ស និង​សារុង​ដល់​អ្នកចូលរួម​ម្នាក់មួយ៕

Other News
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 158

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំសិក្ខាសាលាស្តីពី «ការ​ប្រមូលទិន្នន័យ និងការធានាគុណភាពទិន្នន័យកសិកម្ម»

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមដឹកនាំ​សិក្ខាសាលាស្តីពី «ការប្រមូលទិន្នន័យ...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 157

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះ​ពិនិត្យ​ការងា​រសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងខេត្តបាត់ដំបង

ចាប់ពីថ្ងៃទី២ - ៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដឹកនាំមន្ត្រីជំនាញ នៃអគ្គ​នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ...
ចេញ​ផ្សាយ​ ៤ មេសា ២០២៦ 152

រួមគ្នាអប់រំផ្សព្វផ្សាយ​ដល់និស្សិតកសិកម្មដើម្បី​​បង្ការការប្រើប្រាស់​គ្រឿងញៀន​ និង​ការ​ឆ្លងមេរោគអេដស៍

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន​ និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ បានរួមសហការគ្នាជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 219

ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជាកើនឡើងដល់ ១១៧ បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាលនៅអន្លង់ផ្សោតកាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦

ចំនួនកូនផ្សោតនៅទន្លេមេគង្គ បន្តកើនឡើងដល់ ១១៧ក្បាល បន្ទាប់ពីកូនផ្សោតថ្មី ១ក្បាល ត្រូវប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 228

កសិករលែងបារម្ភបញ្ហាចំណាយថវិកាទិញហ្គាស សម្រាប់ចម្អិនអាហារដោយអាចផលិតហ្គាសសម្រាប់ប្រើប្រាស់បាន

កសិករលែងបារម្ភបញ្ហាចំណាយថវិកាទិញហ្គាស សម្រាប់ចម្អិនអាហារដោយអាចផលិតហ្គាសសម្រាប់ប្រើប្រាស់បាន ចេញពីលាមកសត្វចឹញ្ចឹមដូចជា ជ្រូក គោ ក្របី នៅផ្ទះប្រចាំថ្ងៃ។
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 245

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិប​តីភាព​បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព និង​សុវត្ថិភាពការងារក្នុងវិស័យកសិកម្មសម្រាប់មន្រ្តីកសិកម្មឃុំ» មកពីតំបន់មេគង្គក្រោម និងតំបន់ឆ្នេរ

នៅថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សុខភាព...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 225

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជើញចុះសួរសុខទុក្ខកងការពារព្រំដែនលេខ ៥០៣ និងកងកម្លាំងជួរមុខ

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 244

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំ​កិច្ច​ប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង PEARL ពិនិត្យវឌ្ឍនភាព និង​បញ្ហាប្រឈមនានា

នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសគម្រោង...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 247

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកជំទាវ អ៊ូឃូ ខូចាអ៊េសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា

នារសៀលថ្ងៃទី២​ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកជំទាវ អ៊ូឃូ ខូចាអ៊េសហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីយ៉េ...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 249

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា

នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមជប៉ុន-កម្ពុជា...
ចេញ​ផ្សាយ​ ៣ មេសា ២០២៦ 251

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់ និងត្រីអណ្តែងចំនួន ៨០គីឡូក្រាមជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងទ័ពជួរមុខប្រចាំការនៅខេត្តឧត្តរមានជ័យ

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែមានត្រកួនចំនួន ១ ០០០គីឡូក្រាម ស៊ុតទាចំនួន ១ ៥០០គ្រាប់...
ចេញ​ផ្សាយ​ ១ មេសា ២០២៦ 567

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីផលិតកម្មដំណាំស្វាយចន្ទីដែលធន់នឹងអាកាសធាតុ នៅខេត្តកំពង់ធំ

នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងកែលម្អសន្តិសុខទឹក (CaWSIP-MAFF) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោល...