ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះពិនិត្យ វាយតម្លៃស្ថានភាពជាក់ស្តែងនៅស្ថានីយ៏បូមទឹកហ៊ុន សែនទី៨ ប្រឡាយក្រហមក ខេត្តតាកែវ

ចេញ​ផ្សាយ​ ១៣ កុម្ភៈ ២០១៨ 3651

ក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីមន្ទីរកសិកម្មខេត្តតាកែវអំពីស្ថានភាពកង្វះទឹក នៅស្រុកបាទី ខេត្តតាកែវរួចមក នៅព្រឹកថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យ វាយតម្លៃស្ថានភាពជាក់ស្តែង ដោយបានចុះដល់ទីតាំងស្ថានីយ៏បូមទឹកហ៊ុន សែនទី៨ ប្រឡាយក្រហមក ដែលមានទីតាំងស្ថិតនៅភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ដើម្បីធ្វើការអន្តរាគមន៍សង្រ្គោះដីស្រែវស្សាប្រមាណ ១៨៥៩ ហិកតា។

តាមសេចក្តីរាយការណ៍របស់ក្រុមប្រឹក្សាឃុំបានឲ្យដឹងថា មន្ទីរកសិកម្មខេត្តតាកែវបានចូលរួមអន្តរាគមន៍បូមទឹកពីទន្លេបាទី ទៅកាន់ប្រឡាយក្រហមក ចាប់តាំងពីថ្ងៃទី១០ ខែសីហា ឆ្នាំ ២០១៦ មកម្ល៉េះ។ គិតមកដល់ពេល នេះដីស្រែប្រមាណ ៨០% នៃផ្ទៃដីសរុប ១៨៥៩ហិកតា ត្រូវបានសង្រ្គោះ ដោយបានប្រើប្រាស់ប្រេងអស់ប្រមាណ ២៩០០លីត្រ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានឧបត្ថម្ភប្រេងចំនួន ១០០០លីត្រ បន្ថែម ដើម្បីបន្តអន្តរាគមន៍ជួយសម្រួលដល់ការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា។

តាមរបាយការណ៍របស់ការិយាល័យកសិកម្មស្រុកបាទី បានបង្ហាញថា នៅដើមខែសីហា ឆ្នាំ២០១៦ នេះ ស្រុកបាទីបាននិងកំពុងជួបបញ្ហាប្រឈមភាពខ្វះខាតទឹក ដែលធ្វើអោយប៉ះពាល់ដល់ស្រូវវស្សា សំណាប សន្ទូង និងស្រូវពង្រោះ ក្នុងឃុំទាំង១៥ នៃស្រុកបាទី ដែលមានផ្ទៃដីប៉ះពាល់ប្រមាណ ៥៧០០ហិកតា។

ស្ថិតក្នុងស្ថានភាពនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើ និងណែនាំដល់ក្រុមប្រឹក្សាឃុំ និងមន្ទីរកសិកម្មខេត្ត រួមសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តតាកែវ ដើម្បីបន្តកិច្ចការងារនេះឲ្យបានសកម្មខ្លាំងក្លាដើម្បីអន្តរាគមន៍ជួយសង្គ្រោះស្រូវរបស់ប្រជាកសិករដែលខ្វះខាតទឹកឲ្យបានទាន់ពេលវេលា។

គួរកត់សម្គាល់ថា ជារួមការបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០១៦ តាមផែនការ ១៧០ ០០០ ហិកតា គឺស្ទូងនិងព្រោះបាន ១៦១ ៤៨៤ ហិកតា ស្មើនឹង ៩៣,៨៨% នៃផែនការ គឺលើសឆ្នាំ២០១៥ ក្នុងរយៈពេលដូចគ្នាចំនួន ៣៩ ០២៨ហិកតា។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២១ ធ្នូ ២០២៥ 24

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក ដឹកនាំដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល អមដំណើរដោយឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក ក្រុមការងារស្រុក ឃុំ និងសហការី បានចុះពិនិត្យស្ថានភាពជនភៀសសឹក និងការរៀបចំដាំបន្លែបង្ការសម្រាប់ផ្គត់ផ្គង់ជូនវីរកងទ័ព និងប្រជាជនភៀសសឹក

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក ដឹកនាំដោយឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឹម ស៊ីថុល អមដំណើរដោយឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក...
ចេញ​ផ្សាយ​ ២១ ធ្នូ ២០២៥ 35

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញចូលរួមក្នុងពិធីចែកគ្រាប់ពូជ និងដាំ​ដំណាំ​រួមផ្សំផ្សេងៗ សម្រាប់ប្រមូលផលទុកជូនវីរកងទ័ព និងបងប្អូន​ភៀស​សឹក ក្នុងខេត្តសៀមរាប

នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីចែកគ្រាប់ពូជ និង​ដាំ​ដំណាំរួមផ្សំផ្សេងៗ...
ចេញ​ផ្សាយ​ ២១ ធ្នូ ២០២៥ 37

ឯកឧត្តម កែវ អូម៉ាលីស្ស បានទទួលអំណោយសប្បុរសធម៌ ពីក្រុមហ៊ុន MRT និងសប្បុរសជននានា សម្រាប់ចែកជូនជនភៀសសឹកខេត្តបន្ទាយមានជ័យ

នៅថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ កែវ អូម៉ាលីស្ស អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី...
ចេញ​ផ្សាយ​ ២១ ធ្នូ ២០២៥ 51

ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម» ដល់មន្រ្តីកសិកម្មឃុំទូទាំងខេត្តព្រៃវែងសរុប១២៣នាក់

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារគ្រោះមហន្តរាយនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកប្រធានមន្ទីរ...
ចេញ​ផ្សាយ​ ២១ ធ្នូ ២០២៥ 46

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា លើគម្រោងផែនការគាំទ្រដល់ផលិតកម្មកសិកម្ម សម្រាប់ផ្តល់ជូនកងទ័ព និងប្រជាជនភៀសសឹក ក្នុងខេត្តសៀមរាប

នៅថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំ​ជាមួយ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 263

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំកិច្ច​ប្រជុំ​គម្រោង «ភាពជាដៃគូរវាងរដ្ឋ សហគមន៍ និងវិស័យឯកជន ដើម្បីកសិកម្ម​មានលក្ខណៈភាតរបរិស្ថាន និងជីវភាពប្រជាជន​ខាងជើងបឹងទន្លេសាប»

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំ​កិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិសលើកទី៥...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 260

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យកំពុងខិតខំប្រឹងប្រែងរៀបចំកសិដ្ឋានដាំបន្លែលើផ្ទៃដី ២,៥ហិកតា ដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹកក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យកំពុងខិតខំប្រឹងប្រែងរៀបចំកសិដ្ឋានដាំបន្លែលើផ្ទៃដី ២,៥ហិកតា ដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹកក្នុ...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 252

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ​ បានកំណត់យកទីតាំងផ្សេងៗគ្នាក្នុងឃុំចំនួន៥​ នៃស្រុកព្រះនេត្រព្រះ​ ដើម្បីអនុវត្តការងារដាំដុះបន្លែផ្គត់ផ្គង់ជនភៀសសឹក

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ​ បានកំណត់យកទីតាំងផ្សេងៗគ្នាក្នុងឃុំចំនួន៥​ នៃស្រុកព្រះនេត្រព្រះ​ ដើម្បីអនុវត្តការងារដាំដុះបន្លែផ្គត់ផ្គង់ជនភៀសសឹក​។​...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 254

ក្រុមការងារចុះមូលដ្ឋានស្រុក​ និងពុកម៉ែ​ពូមីងបងប្អូនភៀសសឹក​ក្នុងស្រុកអូរជ្រៅ បាននិងកំពុងរៀបចំដីសម្រាប់ដាំដុះដំណាំបន្លែ​សម្រាប់ផ្គត់ផ្គង់ក្នុងមណ្ឌលភៀសសឹក

ក្រុមការងារចុះមូលដ្ឋានស្រុក​ និងពុកម៉ែ​ពូមីងបងប្អូនភៀសសឹក​ក្នុងស្រុកអូរជ្រៅ បាននិងកំពុងរៀបចំដីសម្រាប់ដាំដុះដំណាំបន្លែ​សម្រាប់ផ្គត់ផ្គង់ក្នុងមណ្ឌលភៀសសឹក...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 242

ឯកឧត្តមបណ្ឌិត សរ ចិត្រា ទទួលអំណោយសប្បុរសធម៌សម្រាប់ចែកជូនជនភៀសសឹកពីអង្គការ មាគ៌ាជីវិត

នៅថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សរ ចិត្រា អគ្គលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 254

ក្រុមការងារចុះមូលដ្ឋានស្រុកថ្មពួកបាននាំយកស្បៀងជាអំណោយរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងធុងចម្រោះទឹកស្អាត ជាអំណោយរបស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រគល់ជូនរដ្ឋបាលស្រុកថ្មពួក

ថ្ងៃនេះក្រុមការងារចុះមូលដ្ឋានស្រុកថ្មពួកបាននាំយកស្បៀងជាអំណោយរបស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងធុងចម្រោះទឹកស្អាត ជាអំណោយរបស់ឯកឧត្តម...
ចេញ​ផ្សាយ​ ២០ ធ្នូ ២០២៥ 259

«សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី បានឧបត្ថម្ភអង្ករ សម្រាប់ផ្គត់ផ្គង់ប្រជាជនភៀសសឹក នៅក្នងខេត្តបន្ទាយមានជ័យ»

នាព្រឹកថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២៥​ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកាព្រឹទ្ធសភា និងជាព្រះស្ថាបនិកមូលនិធិមុទិតា...