ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញបើកបវេសនកាល និងសំណេះ សំណាលសួរសុខទុក្ខយុវតី និងកុមារីឥស្លាមចំនួន៧០០នាក់ នៅមជ្ឈមណ្ឌលព្រែកជរ ស្ថិតក្នុងខេត្តត្បូងឃ្មុំ

ចេញ​ផ្សាយ​ ១៦ កុម្ភៈ ២០១៨ 4838

នៅវេលាម៉ោង៨:០០ព្រឹក ថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញបើកបវេសនកាល និងសំណេះ សំណាលសួរសុខទុក្ខយុវតី និងកុមារីឥស្លាមចំនួន៧០០នាក់ នៅមជ្ឈមណ្ឌលព្រែកជរ ស្ថិតក្នុងភូមិព្រែកជរ ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ចូលរួមក្នុងពិធីនោះដែរមាន លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៏ជនបទ ឯកឧត្ដមសុះ មហាម៉ាត់ ទីប្រឹក្សាសម្ដេចអគ្គមហាពញាចក្រីប្រធានរដ្ឋសភាជាតិ និងជាប្រធានអង្គការប្រភពល្អ(អ្នកឧបត្ថម្ភមជ្ឈមណ្ឌល) ហើយនិងសហការី។ មានប្រសាសន៏ក្នុងអង្គពិធីនោះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា: មិននឹកស្មានទីកន្លែងនេះ ដែលពីមុនជាព្រៃស្រោង ឬអ្នកស្រុកហៅថាជាព្រៃងងុយ បច្ចុប្បន្ន មានការអភិវឌ្ឍន៍ដ៏ល្អបែបនេះ ដោយមានមជ្ឈមណ្ឌល សាលារៀន បំពាក់ដោយសំភារៈ ឧបករណ៍សិក្សា ព្រមទាំងមានអ៊ីនធើណែត wifi ប្រើប្រាស់សម្រាប់ការសិក្សា ស្រាវជ្រាវផង។ ទាំងអស់នេះកើតមានបានដោយមិនអាចកាត់ផ្តាច់ពីនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោសែន ដែលនាំមកនូវសន្តិភាព ស្ថេរភាពសង្គមនិងការអភិវឌ្ឍលើគ្រប់វិស័យ។ ក្មួយៗ ពិតជាមានភ័ព្វវាសនា ដែលបានកើតនៅសម័យតេជោសែន មានឱកាសរៀនសូត្រ មានសាលាស្អាត ព្រមទាំងថ្លែងអំណរគុណដល់ម្ចាស់ជំនួយជាអ្នកកសាង និងឧបត្ថម្ភដល់មជ្ឈមណ្ឌល ដែលរួមទាំងមជ្ឈមណ្ឌលនេះផង មានចំនួន ២៣ ទូទាំងប្រទេស។ ឯកឧត្ថមរដ្ឋមន្ត្រីក្រើនរំលឹកដល់អ្នកគ្រូបង្រៀនឲ្យណែនាំសិស្សឲ្យយល់ច្បាស់ពីសច្ចភាព សភាពការណ៍ពិត សមិទ្ធិផលសន្ធឹកសន្ធាប់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោសែន ហើយចៀសវាងបាននូវការញុះញង់ បោកបញ្ឆោតពីសំណាក់ជនអគតិត្រូវបង្រៀនមិនត្រឹមតែចំណេះដឹង និងក្រមសីលធ៌ម តែត្រូវសិក្សាស្រាវជ្រាវ ជាពិសេសតាមរយៈការប្រើប្រាស់អ៊ីនធើណែត Wifi របស់មជ្ឈមណ្ឌល នូវចំណេះដឹងទូលំទូលាយ ព័ត៌មាន និងទិន្នន័យ ដើម្បីបង្រៀននិងចែករំលែកដល់សិស្ស។ ម្យ៉ាងទៀត ត្រូវចេះប្រើប្រាស់សិទ្ធិសេរីភាព ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌ ដោយមិនឈ្លក់វង្វេងឈានដល់ភាពអនាធិបតេយ្យ។ ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរដល់អ្នកគ្រូ យុវតីជាសិស្សខិតខំស្រវាស្រទេញរៀនសូត្របន្ថែមដើម្បីបង្កើនសមត្ថភាព ព្រោះស្ត្រីនឹងមានឱកាសធ្វើជាថ្នាក់ដឹកនាំនៅគ្រប់កម្រិត ស្របតាមគោលនយោបាយលើកស្ទួយយិនឌ័ររបស់រាជរដ្ឋាភិបាល។ ម្យ៉ាងទៀត ត្រូវរៀនសង្កេតពីជីវភាពសង្គម និងប្រមើលពីបញ្ហាប្រឈមនាអនាគត ដើម្បីត្រៀមខ្លួនរកដំណោះស្រាយ ឬមធ្យោបាយ ជួយដល់ប្រទេសជាតិ។ កុំគិតថា ស្ត្រី មិនអាចធ្វើអ្វីបាន ត្រូវពុះពារធ្វើនូវការងារត្រឹមត្រូវដែលខ្លូនចង់ធ្វើ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានឆ្លៀតឱកាសអំពាវនាវដល់អ្នកគ្រូ យុវតីដែលមិនទាន់ចុះឈ្មោះបោះឆ្នោត សូមរួសរាន់ទៅចុះឈ្មោះបោះឆ្នោត ឲ្យទាន់ពេលវេលា។ ចូលរួមចំណែកក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ថវិកាជូនអ្នកគ្រូនៃមជ្ឈមណ្ឌល ចំនួន៤០នាក់ ក្នុងម្នាក់ៗ ៣ម៉ឺនរៀល (សរុប ១លាន២សែន រៀល) និងសិស្ស ៧០០នាក់ ក្នុងម្នាក់ៗ ចំនួន ១០ ០០០រៀល (សរុប ៧លានរៀល)។

Other News
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 519

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 568

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 541

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...
ចេញ​ផ្សាយ​ ១៤ កញ្ញា ២០២៦ 738

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 676

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ និងតម្រង់ទិសមន្ត្រី​កសិកម្ម​ឃុំចំនួន៣ខេត្ត ដើម្បីជំរុញការរៀបចំស្រែ–ចម្ការបង្ហាញ និងការប្រើ​ប្រាស់​ធាតុចូល​កសិកម្មប្រកបដោយប្រសិទ្ធភាព

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ និង​​តម្រង់ទិសមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 685

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សារធារណរដ្ឋប្រជាមានិតចិន

​កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល និងឯកឧត្តម សៀក ឡេង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 647

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញចូលរួមពិធីសម្ភោធអគារសិក្សានិងសមិទ្ធផលនានា នៅស្រុកអង្គរបូរី ខេត្តតាកែវ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធី​សំណេះ​សំណាល និងសម្ពោធអគារសិក្សា...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 713

លោកជំទាវ អ៊ឹម រចនា៖ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ជាជំហានសំខាន់​ឆ្ពោះទៅកាន់ការអភិរក្ស «គ្រំយក្ស» ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 719

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រប្រសព្វចំនួនបីខេត្ត

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចឃុំកោះចិន...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 691

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល អំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបើកនិងរដូវបិទនេសាទ នៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារថ្នាក់ដឹកនាំក្រសួង អគ្គនាយករង នាយកដ្ឋានអធិការកិច្ច...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 695

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍ បញ្ហាប្រឈម និងចុះពិនិត្យវឌ្ឍនភាពស្រែបង្ហាញ ការងារផ្ទេរបច្ចេកទេស​របស់មន្រ្តីកសិកម្មឃុំ-សង្កាត់​ ជូនដល់បងប្អូនប្រជាពលរដ្ឋ

នារសៀលថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍...