Other News
នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីសម្ពោធស្ថានីយភ្ញាស់កូនមាន់របស់ក្រុមហ៊ុន BDH TMH នៅខេត្តកំពង់ឆ្នាំង ដែលស្ថានីយនេះនឹងជួយផ្គត់ផ្គង់កូនមាន់មានគុណភាពខ្ពស់ និងមានប្រសិទ្ធភាពសេដ្ឋកិច្ចសម្រាប់ផ្គត់ផ្គង់ជូនប្រជាកសិករកម្ពុជា។
នេះគឺជំហានដំបូងនៃការវិនិយោគរបស់ក្រុមហ៊ុន BDH TMH នៅកម្ពុជា ដែលទៅមុខនឹងបន្តពង្រីកការភ្ញាស់កូនមាន់ និងការបង្កាត់ពូជមាន់។ ក្រសួងកសិកម្មនឹងបន្តគាំទ្រនិងជ្រោមជ្រែង ការវិនិយោគនិងការអភិវឌ្ឍន៍ ដើម្បីឲ្យអនុវិស័យផលិតកម្មសត្វមាន់រីកចម្រើននិងមានភាពប្រកួតប្រជែង៕