ឯកឧត្តម​រដ្ឋមន្ត្រី៖ ប្តូរ​ពូជស្រូវ​ធ្ងន់ មក​ប្រើ​ពូជស្រូវ​ស្រាល​វិញ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4268

ប្តូរ​ពូជស្រូវ​ធ្ងន់ មក​ប្រើ​ពូជស្រូវ​ស្រាល​វិញ នេះ​ជា​ប្រសាសន៍​ណែនាំ​របស់ ឯកឧត្តម​រដ្ឋមន្ត្រី​ក្នុងឱកាស​ចុះទៅពិនិត្យ សំណាប និង​សន្ទូង​ដែល​រង​ការប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត និង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាកសិករ​ចំនួន១៥០ នាក់ នៅ​ភូមិ​ប្រ​ផុង ឃុំ​សំរោង​លើ ស្រុក​បន្ទាយមាស កាលពី​ថ្ងៃទី០៩ ខែកញ្ញា ដោ​មានការ​ចូលរួម​ពី​ឯកឧត្តម​ថ្នាក់ដឹកនាំ​ក្រសួង និង​មន្ដ្រី​ថ្នាក់ដឹកនាំ​នាយកដ្ឋាន​ជំនាញ​មួយចំនួនទៀត។

ក្រោយ​បាន​ស្តាប់​របាយការណ៍​ពី​លោក​អភិបាលស្រុក លោក​ប្រធាន​មន្ទីរ​កសិកម្ម​អំពី​សក​ម្ម​ភាព​ការងារ​បង្កបង្កើនផល និង​បញ្ហា​គ្រោះរាំងស្ងួត​រួចមក លោក អ៊ុក ម៉ា​កា​រា នាយក​វិ​ទ្យ​ស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា បាន​ជម្រាបជូន​ប្រជាកសិករ​ពី​ការប្រើប្រាស់​ពូជ ស្រូវ​ដែល​កសិករ​កំពុងតែ​ប្រើ​សព្វថ្ងៃ និង​ពូជ​ទាំង១០ ដែល​ក្រសួង​បានចេញ​ឲ្យ​ប្រើ។ ការប្រើ​ពូជ​ក៏​ដូច​ច្នោះ​ដែរ​ត្រូវ សួរនាំ​មន្ត្រី​ជំនាញ​ឲ្យ​បាន​ច្បាស់​មុន​ប្រើ ពីព្រោះ​កាលណា​ប្រើ​ពូជស្រូវ​ធ្ងន់ ជួប​បញ្ហា​រាំងស្ងួត ហួស​រដូវ​កាល​លូតលាស់​មិនបាន​ផល ធ្វើទៅ​ខាត​ពេល​និង​ថវិកា។ 

មានមតិ​សំណេះសំណាល​នាឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ប្រជាកសិករ​ជ្រាបថា ដោយ​តំបន់​នេះ​ខ្វះ​ប្រភពទឹក ក្រុមប្រឹក្សាឃុំ​គួរ​គិតពិចារណា​ប្រើ​ថវិកា​សម្រាប់​អភិវឌ្ឍន៍​ផ្លូវលំ​តាម​ឃុំ បង្វែរ​ថវិកា​នេះ​មក​ជីក​ស្រះ យក​ទឹក​ប្រើ​ជា​សាធារណ និង​ដោះស្រាយ​នៅពេល​ជួប​គ្រោះរាំងស្ងួត ហើយ​បើ​មាន​ប្រភពទឹក​យើង​អាច​សាប​សំណាប​រួម​បាន។

លោក​បាន​សុំ​ឲ្យ​ប្រជាកសិករ កុំ​ពឹង​តែ​លើ​ដំណាំ​ស្រូវ​ទាំងស្រុង​ពេក ពីព្រោះ​ធ្វើស្រែ​តែមួយ​មុខ​មិនអាច​ធ្វើ​ឲ្យ​ជីវភាព​របស់​បងប្អូន​ធូ​ធារ​បានទេ ជាក់ស្តែង​ឆ្នាំនេះ​យើង​ជួប​គ្រោះរាំងស្ងួត​ទៀត។ ដូច្នេះ​ត្រូវ​នាំគ្នា​ដំណាំ​រួមផ្សំ ចិញ្ចឹម​មាន់ ដែល​អាចជួយ​សម្រួល​ជីវភាព​ក្នុង​គ្រួ​សារបាន។

មានទឹក​ហើយ​នាំគ្នា​រួត​រះ​ដក​ស្ទូង​ឲ្យ​បាន​ទាន់ពេលវេលា កុំ​បង្អែ​បង្អន់​ក្រែង​សំណាប​ចាស់​អស់​ស្ទូង​ទៅបាន​ផល តិច​តែបើ​សំណាប​ចាស់​សុំ​ចាប់​ឲ្យធំៗព្រោះ​វា​អស់​ពេល​បែក​គុ​ម្ភ​ហើយ ស្ទូង​រួច​កុំ​ដើរចោល​ស្រែ ត្រូវ​ចុះមក​មើលថែ​ទាំង​ជាប់​ជាប្រចាំ ក្នុងឱកាស​នេះ​លោក​បាន​ជួយឧបត្ថម្ភ​ពូជស្រូវ​អ៊ី​អែរ ៦៦ ចំនួន ០៦ តោន ជូន​ដល់​ប្រជាកសិករ​ដែល​សំណាប​របស់គាត់​ងាប់​អស់។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 530

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 576

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 548

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...
ចេញ​ផ្សាយ​ ១៤ កញ្ញា ២០២៦ 740

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 680

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ និងតម្រង់ទិសមន្ត្រី​កសិកម្ម​ឃុំចំនួន៣ខេត្ត ដើម្បីជំរុញការរៀបចំស្រែ–ចម្ការបង្ហាញ និងការប្រើ​ប្រាស់​ធាតុចូល​កសិកម្មប្រកបដោយប្រសិទ្ធភាព

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ និង​​តម្រង់ទិសមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 692

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សារធារណរដ្ឋប្រជាមានិតចិន

​កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល និងឯកឧត្តម សៀក ឡេង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 652

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញចូលរួមពិធីសម្ភោធអគារសិក្សានិងសមិទ្ធផលនានា នៅស្រុកអង្គរបូរី ខេត្តតាកែវ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធី​សំណេះ​សំណាល និងសម្ពោធអគារសិក្សា...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 718

លោកជំទាវ អ៊ឹម រចនា៖ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ជាជំហានសំខាន់​ឆ្ពោះទៅកាន់ការអភិរក្ស «គ្រំយក្ស» ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 726

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រប្រសព្វចំនួនបីខេត្ត

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចឃុំកោះចិន...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 696

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល អំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបើកនិងរដូវបិទនេសាទ នៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារថ្នាក់ដឹកនាំក្រសួង អគ្គនាយករង នាយកដ្ឋានអធិការកិច្ច...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 698

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍ បញ្ហាប្រឈម និងចុះពិនិត្យវឌ្ឍនភាពស្រែបង្ហាញ ការងារផ្ទេរបច្ចេកទេស​របស់មន្រ្តីកសិកម្មឃុំ-សង្កាត់​ ជូនដល់បងប្អូនប្រជាពលរដ្ឋ

នារសៀលថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍...