សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កិច្ចពិភាក្សាលើប្រធានបទ៖ «វិធានការអភិវឌ្ឍន៍កសិកម្ម សម្រាប់ជាជម្រើសអនាគតមួយរបស់យុវជនកម្ពុជា»

ចេញ​ផ្សាយ​ ៩ កុម្ភៈ ២០១៨ 3987

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ចាប់ពីម៉ោង ១៤:៣០ ដល់ ១៧:៣០ អង្គសន្និបាតកសិកម្ម បានពិភាក្សាយ៉ាងផុលផុសលើប្រធានបទ ”វិធានការអភិវឌ្ឍន៍វិស័យកសិកម្មសម្រាប់ជាជម្រើសអនាគតមួយរបស់យុវជនកម្ពុជា”។ អង្គសន្និបាតបានលើកយកប្រធានបទនេះមកពិភាក្សា ដោយហេតុថាបច្ចុប្បន្នចំនួនយុវជនចូលរួមក្នុងការធ្វើការងារ​ពាក់ព័ន្ធនឹងកសិកម្មនៅតាមជនបទមានតិចតូច ហើយដែលភាគច្រើនយុវជនកម្ពុជាបាននិងកំពុងធ្វើចំណាកស្រុកទៅរកការងារធ្វើនៅតាមប្រជុំជ​នឬទីក្រុងនិងទៅកាន់ប្រទេសក្រៅ។ អង្គសន្និបាតបានពិនិត្យលើមូលហេតុចំបងៗ ដែលកសិកម្មមិនមែនជាជម្រើសសម្រាប់យុវជនរួមមាន៖ មុខរបរកសិកម្មជាការងារធ្ងន់ក្រោមកម្តៅថ្ងៃមានហានិភ័យខ្ពស់ ប្រាក់ចំណូលទាប​ ជាការងារ​សង្គម​មិន​សូវឲ្យតម្លៃ ខ្វះការជំរុញពីគ្រួសារ និងទីជនបទមិនមានភាពកំសាន្ត។ល។ ទន្ទឹមនឹងមុខ​របរ ​ឬការងារផ្សេងទៀ​តកំពុងមានភាពទាក់ទាញ។ អង្គសន្និបាតបាន​ឯកភាពថាគួរមាន​កត្តាលើក​ទឹកចិត្ត និងទាក់ទាញយុវជនមកចាប់យកការងារកសិកម្មវិញជាបណ្តើរៗ ក្នុងនោះការធ្វើកសិកម្មទំនើបដោយប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្មកសិកម្ម បញ្ចូលនូវគំនិតថ្មី (innovation) គឺជាយុទ្ធសាស្រ្ត​មួយសមស្របជាមួយនឹងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាវិស្វកម្មកសិកម្មបូកផ្សំគំនិតបង្កើតថ្មីៗ ការងារកសិកម្មនឹងមានភាពប្រសើរជាងមុន មិនសូវលំបាកទទួលបានប្រាក់ចំណូលខ្ពស់ និងទទួលបានការផ្តល់តម្លៃក្នុងសង្គមដែលអាចទាក់ទាញយុវជនចាប់យករបរជាអ្នកផ្តល់សេវាកម្មផ្នែកវិស្វកម្មកសិកម្ម (គ្រឿងយន្តកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធកសិកម្ម គ្រប់គ្រងនិងប្រើប្រាស់ទឹកកសិកម្ម​កែច្នៃកសិផល) អ្នកជួសជុលគ្រឿងយន្តកសិកម្មទៅតាមសហគមន៍ បើកក្រុមហ៊ុនលក់​គ្រឿង​យន្តនិងឧបករណ៍​កសិកម្ម និងការងារផ្សេងៗទៀតដែលទាក់ទងវិស្វកម្មកសិកម្ម និងតិចណូឡូស៊ី។ បច្ចេកវិទ្យាវិស្វកម្មកសិកម្មគំនិតថ្មីនឹងប្រែក្លាយការធ្វើកសិកម្មខ្នាតតូចបែបប្រពៃណីទៅជាកសិកម្មពាណិជ្ជកម្មបែបទំនើប។ យុវជននឹងត្រូវបានលើកទឹកចិត្តនិងក្លាយជាអ្នកដឹកនាំក្នុងសហគមន៍។ On 11 May 2016, from 14:30 to 17:30, MAFF’s Annual Conference held a discussion on “Agriculture Development Measures to Motivate Cambodian Youths to Choose Agriculture related Businesses as Their Future Job.” The topic of discussion was selected because it was observed that less youths have been involved in agriculture related jobs especially in the rural areas. There has been a tendency that more youths have migrated to find jobs in urban or cities, or abroad. Several main reasons to explain why agriculture related jobs have been less attractive for the youths are: they are mainly heavy jobs under direct sun light, unstable and high risk, low income, relatively low social recognition, less family encouragement, and less entertainment in rural areas etc., while other jobs are more attractive with high pay. Among others, the Conference assumed, promotion of modernized and innovative agricultural engineering technology is a promising strategy to regain youths’ interests in their involvement in agriculture related businesses. With this knowledge and skills, agriculture related jobs become easier, high paid and high social recognition, and more motivated and attractive to the youths. They would become agricultural engineering service providers, agricultural mechanic or machinery repairers, owners of agricultural machinery and tool shops, and any other agricultural engineering and technological related businesses. And the youths would also be chosen as their communities leaders.

Other News
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 511

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 564

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 539

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...
ចេញ​ផ្សាយ​ ១៤ កញ្ញា ២០២៦ 730

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយនិងពិនិត្យលើការងារអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 675

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំ និងតម្រង់ទិសមន្ត្រី​កសិកម្ម​ឃុំចំនួន៣ខេត្ត ដើម្បីជំរុញការរៀបចំស្រែ–ចម្ការបង្ហាញ និងការប្រើ​ប្រាស់​ធាតុចូល​កសិកម្មប្រកបដោយប្រសិទ្ធភាព

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ និង​​តម្រង់ទិសមន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 679

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង សារធារណរដ្ឋប្រជាមានិតចិន

​កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ ឯកឧត្តម គី ច័ន្ទរំដួល និងឯកឧត្តម សៀក ឡេង បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងប៉េកាំង...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 643

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញចូលរួមពិធីសម្ភោធអគារសិក្សានិងសមិទ្ធផលនានា នៅស្រុកអង្គរបូរី ខេត្តតាកែវ

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធី​សំណេះ​សំណាល និងសម្ពោធអគារសិក្សា...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 708

លោកជំទាវ អ៊ឹម រចនា៖ ការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ជាជំហានសំខាន់​ឆ្ពោះទៅកាន់ការអភិរក្ស «គ្រំយក្ស» ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់

នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 708

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រប្រសព្វចំនួនបីខេត្ត

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចឃុំកោះចិន...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 686

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយច្បាប់ស្តីពីជលផល អំពីការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ក្នុងរដូវបើកនិងរដូវបិទនេសាទ នៅឃុំផាត់សណ្តាយ ខេត្តកំពង់ធំ

នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារថ្នាក់ដឹកនាំក្រសួង អគ្គនាយករង នាយកដ្ឋានអធិការកិច្ច...
ចេញ​ផ្សាយ​ ១២ កញ្ញា ២០២៦ 689

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍ បញ្ហាប្រឈម និងចុះពិនិត្យវឌ្ឍនភាពស្រែបង្ហាញ ការងារផ្ទេរបច្ចេកទេស​របស់មន្រ្តីកសិកម្មឃុំ-សង្កាត់​ ជូនដល់បងប្អូនប្រជាពលរដ្ឋ

នារសៀលថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដើម្បីស្តាប់ពីបទពិសោធន៍...