វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលសមុទ្រ

ចេញ​ផ្សាយ​ ៨ មករា ២០១៩ 6918

វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលសមុទ្រ

តួនាទី និងភារកិច្ចវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលសមុទ្រ

  • ស្រាវជ្រាវ អង្កេតតាមដាន ស្ថានភាពមច្ឆជាតិ និងធនធានជលផល សមុទ្រដទៃទៀត ជីវចំរុះ អេកូទ្បូស៊ីសារគរសាស្រ្ត និងបច្ចេកទេស និងសេដ្ឋកិច្ចសង្គម នៃការនេសាទសមុទ្រ

  • សិក្សាស្រាវជ្រាវ និងកំណត់ប្រសិទ្ធភាព នៃឩបករណ៍នេសាទសមុទ្រ

  • ស្រាវជ្រាវអំពីការជះឥទ្ធិពលលើធនធានវារិជាត ដែលបណ្តាលមកពី សកម្មភាពនានា

  • ស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកទេសវារីវប្បកម្មសមុទ្រ និងចងក្រង ផ្សព្វផ្សាយឯកសារវិទ្យាសាស្ត្របច្ចេកទេសវារីវប្បកម្មសមុទ្រ

  • ស្រាវជ្រាវអំពីទំនាក់ទំនង និងផលប៉ះពាល់ រវាង់ការធ្វើវារីវប្បកម្ម សមុទ្រ និងវារីវប្បកម្ម

  • បង្កើត រក្សាទុក ផ្លាស់ផ្តូរ និងផ្សព្វផ្សាយនូវរាល់មូលដ្ឋានទិន្នន័យ និង ព័ត៌មានវិទ្យាសាស្ត្រជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ និងអ្នកប្រើប្រាស់ ដើម្បីអភិរក្ស គ្រប់គ្រង និងធានាដល់ការប្រើប្រាស់

  • សិក្សាស្រាវជ្រាវ បង្កើនសមត្ថភាពមន្ទីរពិសោធន៍ខាងផ្នែកចំណី ជំងឺវារីសត្វ វារីរុក្ខជាតិសមុទ្រនិងសេនេទិច

  • សិក្សាស្រាវជ្រាវ ផលិតប្រភេទវារីសត្វ វារីរុក្ខជាតិសមុទ្រគ្រប់ប្រភេទ ដែលជិតផុតពូជ

  • បំពាក់បំប៉នសមត្ថភាពជំនាញបច្ចេកទេសវិទ្យាសាស្រ្ត និងការ គ្រប់គ្រងធនធានជលផលសមុទ្រ

  • ធ្ធើសហប្រតិបត្តិការជាមួយអង្គការជាតិ អង្គការអន្តរជាតិ អង្គការ មិនមែនរដ្ឋាភិបាល និងស្ថាប័ននានាក្នុងកិច្ចសហការ ស្រាវជ្រាវ ជលផលសមុទ្រ

  • អនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំប្រគល់ឱ្យ។

រចនាសម្ព័ន្ឋនាយកដ្ឋាន

       វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលសមុទ្រ មានការិយាល័យចំនួន ៤ និងមន្ទីរពិសោធន៍ ១

ដូចខាងក្រោម៖

  1.  ការិយាល័យរដ្ឋបាល

  2.  ការិយាល័យជីវសាស្ដ្រ

  3.  ការិយាល័យស្រាវជ្រាវបច្ចេកវិទ្យាជលផល

  4.  ការិយាល័យសេដ្ឋកិច្ចសង្គម

  5.  មន្ទីរពិសោធន៍ មានថ្នាក់ស្មើការិយាល័យថ្នាក់កណ្ដាល

            ការិយាល័យនីមួយៗ និងមន្ទីរពិសោធន៍ដឹកនាំដោយប្រធាន ១ រូប និងអមដោយអនុប្រធានមួយចំនួនជាជំនួយការ តាមការចាំបាច់។

      តួនាទីភារកិច្ចរបស់ការិយាល័យនីមួយៗ និងមន្ទីរពិសោធន៍ មានដូចតទៅ

១០.១.ការិយាល័យរដ្ឋបាល

  • គ្រប់គ្រង សម្របសម្រួលរាល់សកម្មភាពការងារផ្នែករដ្ឋបាល និងបុគ្គលិក និងពិធីការ

  • រៀបចំផែនការសកម្មភាពទូទៅប្រចាំត្រីមាស ឆមាស និងឆ្នាំសម្រាប់វិទ្យាស្ថាន

  • សម្របសម្រួលការងារទំនាក់ទំនងផ្ទៃក្នុងជាមួយរដ្ឋបាលជលផល បណ្ដាស្ថាប័ន និងអង្គការនានា

  • គ្រប់គ្រងការងារគណនេយ្យ និងផ្គត់ផ្គង់របស់វិទ្យាស្ថាន

  • គ្រប់គ្រង និងថែរក្សារាល់ចលនទ្រព្យ និងអចលនទ្រព្យរបស់វិទ្យាស្ថាន

  • ចាត់ចែងការការពារធានាសន្ដិសុខរបស់វិទ្យាស្ថាន

  • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាពនិងលទ្ធផលការងារ របស់វិទ្យាស្ថាន

  • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំវិទ្យាស្ថាន ប្រគល់ឱ្យ។

១០.២. ការិយាល័យជីវសាស្ដ្រ 

  • សិក្សាស្រាវជ្រាវលក្ខណៈជីវសាស្ដ្រ និងអេកូឡូស៊ីនៃធនធាន ជលផលសមុទ្រ

  • សិក្សាស្រាវជ្រាវ និងតាមដានការជះឥទ្ធិពល និងផលប៉ះពាល់ លើប្រព័ន្ធអេកូឡូស៊ី

  • សិក្សាស្រាវជ្រាវអំពីទំនាក់ទំនងរវាងវារីវប្បកម្ម ព្រៃកោងកាង ឬការអភិរក្សជាមួយនឹងផលស្ដុកធម្មជាតិ

  • សិក្សាស្រាវជ្រាវលក្ខណៈរូប គីមី និងជលសាស្ដ្រនៃដែនសមុទ្រ

  • សិក្សាស្រាវជ្រាវការជះឥទ្ឋិពលពីប្រភេទវារិជាតផ្សេងៗ ដល់ ធនធានជលផល

  • សិក្សាស្រាវជ្រាវពីសារធាតុកំណបាតសមុទ្រ

  • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និង ប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ ការិយាល័យ

  • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំវិទ្យាស្ថាន ប្រគល់ឱ្យ ។

១០.៣ ការិយាល័យស្រាវជ្រាវបច្ចេកវិទ្យាជលផល 

  • សិក្សាស្រាវជ្រាវឧបករណ៍នេសាទ និងបច្ចេកវិទ្យានេសាទសមុទ្រ

  • សិក្សាស្រាវជ្រាវ និងវាយតម្លៃផលនេសាទ នឹងផលស្ដុក ធនធានជលផលសមុទ្រ

  • សិក្សាជ្រាវជ្រាវផលនេសាទ និងកំណត់ផលិតភាពនៃ ឧបករណ៍នេសាទសមុទ្រ

  • សិក្សាស្រាវជ្រាវការសាងសង់នាវានេសាទ និងទីតាំងផែ នេសាទ

  • សិក្សាស្រាវជ្រាវបច្ចេកវិទ្យាសម្រាប់អភិវឌ្ឍធនធានជលផល

  • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាពនិងលទ្ធផលការងាររបស់ ការិយាល័យ

  • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំវិទ្យាស្ថាន ប្រគល់ឱ្យ ។

១០.៤. ការិយាល័យសេដ្ឋកិច្ចសង្គម

  • សិក្សាស្រាវជ្រាវចរិតលក្ខណៈនៃអ្នកប្រើប្រាស់ធនធានជលផល និងការជះឥទ្ធិពលរវាងការនេសាទនិងសង្គម

  • សិក្សាស្រាវជ្រាវការអនុវត្ដន៍បច្ចេកវិទ្យា និងការនេសាទ

  • សិក្សាស្រាវជ្រាវការប្រើប្រាស់ និងតុល្យភាពនៃផល ផលិតផលជលផល

  • សិក្សាស្រាវជ្រាវការប៉ាន់ប្រមាណ និងវាយតម្លៃសេដ្ឋកិច្ច សង្គមជលផល

  • សិក្សាស្រាវជ្រាវទីផ្សារ និងតម្លៃផល ផលិតផលជលផល

  • សិក្សាស្រាវជ្រាវ វិភាគលើការប្រកបរបរចិញ្ចឹមជីវិត និងប្រព័ន្ធអភិបាលកិច្ចនេសាទ

  • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ ការិយាល័យ

  • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំវិទ្យាស្ថាន ប្រគល់ឱ្យ ។

១០.៥. មន្ទីរពិសោធន៍ 

  • សិក្សាស្រាវជ្រាវ វិភាគលើវិធីសាស្ដ្រ ការពារ និងវិធីព្យាបាលជំងឺវារិជាត

  • សិក្សាស្រាវជ្រាវ និងវិភាគ សារធាតុគីមីនៃធនធានជលផល

  • សិក្សាស្រាវជ្រាវ និងកំណត់អត្ដសញ្ញាណវារិជាត

  • សិក្សាស្រាវជ្រាវ វិភាគគុណភាពទឹក និងតាមដានសុខភាពប្រព័ន្ឋអេកូឡូស៊ីជលផល

  • សិក្សាស្រាវជ្រាវកាកសំណល់សារធាតុលោហៈ ជាតិពុល ជំងឺ និងសេនេទិច

  • សិក្សាស្រាវជ្រាវ និងវិភាគលើផលិតភាពចំណីធម្មជាតិ និងចំណីសិប្បនិម្មិតដើម្បីបម្រើឱ្យការងារវារីវប្បកម្ម

  • សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រាំបួនខែ និងប្រចាំឆ្នាំ ស្ដីពីសកម្មភាពនិងលទ្ធផលការងាររបស់ មន្ទីរពិសោធន៍

  • អនុវត្ដភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំវិទ្យាស្ថាន ប្រគល់ឱ្យ។

មន្ត្រីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលសមុទ្រ

       មន្ត្រីនៅក្នុងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលសមុទ្រមានចំនួនសរុប ១០

(ស្រី ០១ ប្រុស ០៩) ចំនួននេះត្រូវបាន បែងចែក ជាកំរិតជំនាញ ដូចខាងក្រោមនេះ៖

 

បណ្ឌិត

:

 0២ នាក់

 

បរិញ្ញាប័ត្រជាន់ខ្ពស់

:

 ០៤ នាក់

 

បរិញ្ញាប័ត្រ

:

 ០២ នាក់

 

បរិញ្ញាប័ត្ររង

:

 ០០ នាក់

 

បឋម

:

 ០០ នាក់

 

បណ្តុះបណ្តាល

:

 ០០ នាក់

ទំនាក់ទំនង

លោក ស៊ុយ សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលសមុទ្រ

ទូរស័ព្ទៈ (៨៥៥) ០១២ ៧១០ ៨០០

អ៊ីម៉ែលៈ

 

serywath@gmail.com

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 18

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 19

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 26

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 26

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 28

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 34

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម និងការធ្លាក់ចុះគុណភាពដី

នៅថ្ងៃទី១៥ និង១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំរបាយការណ៍ជាតិឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 54

ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង

នាព្រឹកថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង​​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 58

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញសម្ពោធមធ្យោបាយដឹកជញ្ជូនផ្លូវទឹកថ្មីសម្រាប់នាំចេញអង្ករដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នាព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដ៏សំខាន់នៃ...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 567

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 600

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 572

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...