ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន រួមជាមួយឯកឧត្តម Pablo Kang ឯកឧត្តម អ៊ុន ចាន់ដា ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូកម្ពុជាទទួល បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការី បានអញ្ជើញមកចូលរួមសកម្មភាពធ្វើស្រែបង្ហាញដោយប្រើគ្រឿងយន្ត និងឧបករណ៍សម្រាប់ បម្រើឱ្យវិស័យផលិតកម្មស្រូវ

ចេញ​ផ្សាយ​ ៥ មិថុនា ២០២០ 4325

វិស័យកសិកម្មកម្ពុជាមានការវិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ពីសម័យកាលមួយមកសម័យកាលមួយ ហើយជាក់ស្តែងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថិតក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ មោះមុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដឹកនាំប្រទេសចេញពីប្រទេសអសន្តិសុខស្បៀង មកជាប្រទេសមានសមត្ថភាពផលិតស្បៀងសម្រាប់ផ្គត់ផ្គង់ខ្លួនឯងបានគ្រប់គ្រាន់ និងឈានជាំហានៗ មកជាប្រទេសផលិតស្បៀងសម្រាប់ធ្វើការនាំចេញ។ ជាក់ស្តែង ផលិតកម្មស្បៀងដែលបាននិងកំពុងធ្វើការនាំចេញយ៉ាងសស្រាក់សស្រាំនាពេលបច្ចុប្បន្នគឺស្រូវ អង្ករ ដំឡូងមីស្រស់ និងក្រៀម គាប់ស្វាយចន្ទីស្រស់ និងផលិតផលសម្រេច ស្វាយស្រស់ និងផលិតផលសម្រេច ចេកអំបូងលឿង មានប៉ៃលិន បន្លែ ផលត្រីទឹកសាប និងសមុទ្រ គោ និងក្របី។ល។

ជាសក្ខីភាព ដើម្បីបញ្ជាក់ឱ្យឃើញកាន់តែច្បាស់អំពីការវិវឌ្ឍន៍រីកចម្រើននៃវិស័យកសិកម្ម នាព្រឹកថ្ងៃព្រហស្បតិ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក .. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រួមជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតប្រទេសអូស្រ្តាលី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូកម្ពុជាទទួល បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម សហការី អាជ្ញាធរមូលដ្ឋាន និងបងប្អូនកសិករ បានអញ្ជើញមកចូលរួមសកម្មភាពធ្វើស្រែបង្ហាញដោយប្រើគ្រឿងយន្ត និងឧបករណ៍សម្រាប់ បម្រើឱ្យវិស័យផលិតកម្មស្រូវ នៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

បន្ទាប់ពីបានអញ្ជើញបញ្ជាគ្រឿងចក្ររួចមក ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមឯកអគ្គរដ្ឋទូត និងឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត បានធ្វើការសំណេះសំណាលជាមួយកសិករដោយឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត និងឯកឧត្តមឯកអគ្គរដ្ឋទូតបានធ្វើចំណាប់អារម្មណ៍ ទាក់ទងនឹងសកម្មភាពនាព្រឹកនេះ ដោយបានរំលេចនូវចំណុចសំខាន់ៗទាក់ទងការអភិវឌ្ឍវិស័យ កសិកម្មនៅទូទាំងខេត្តកំពង់ចាម ជាពិសេសការប្រើប្រាស់គ្រឿងយន្តស្របពេលដែលកំលាំងពលកម្មទាំងមនុស្ស និងសត្វបានធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ដោយឡែក ឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើចំណាប់អារម្មណ៍ផងដែរអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្មតាមរយ:គម្រោងកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) និងគម្រោងផ្សេងៗទៀត ជាពិសេសជំនួយរបស់រដ្ឋបាលអូស្រ្តាលីក្នុងកាល:ទេស:ដែលពិភពលោក ក៏ដូចកម្ពុជាបាននិងកំពុងជួបប្រទះវិបត្តិជំងឺឆ្លងសកលកូវីដ-១៩។ មុនលើកឡើងពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ឯកឧត្តមឯកអគ្គរាជទូតបានសម្តែងសមានទុក្ខយ៉ាងក្រៀមក្រមជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសជាមួយក្រុមគ្រួសាររបស់លោកឧត្តមសេនីយ៍ទោ សាវី ដែលបានបាត់បងជីវិតដោយសារជំងឺកូវីដ-១៩ ក្នុងពេលបំពេញបេសកកមដើម្បីបុព្វហេតុមនុស្សធម៌ និងអង្គការសហប្រជាជាតិដ៏ថ្លៃថ្លា។ បន្ទាប់មក ឯកឧត្តមឯកអគ្គរាជទូតបានរៀបរាប់ដោយសង្ខេបអំពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរតាមរយ:ការផ្តល់ជំនួយឧបត្ថម្ភទាំងបច្ចេកទេស និងហិរញ្ញវត្ថុតាមរយ:គម្រោងកម្មវិធី CAVAC និងជាពិសេសការកសាងវិទ្យា ស្ថានស្រាវជ្រាវ និងអភិវឌ្ឍវិស័យកសិកម្មកម្ពុជា (CARDI) និងការបណ្តុះបណ្តាលធនធាន មនុស្ស។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានផ្តល់ក្តីសង្ឃឹមថា រដ្ឋាភិបាលអូស្រ្តាលីនឹងនៅតែជាដៃគូអភិវឌ្ឍយូអង្វែងជាមួយកម្ពុជាក្នុងកាល:ទេស:កូវីដ-១៩ ធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខស្បៀង និងធ្វើឱ្យវិស័យសេដ្ឋកិច្ចកម្ពុជាឆាប់បានជាសះស្បើយបន្ទាប់ពីវិបត្តិកូវីដ-១៩។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោនាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត និងប្រមុខដឹកនាំរាជរដ្ឋាភិបាល មកជូនបងប្អូនឃុំផ្តៅជុំ និងដោយ ឡែកបងប្អូនដែលមានវត្តមាននាពេលនេះ ហើយសម្តេចបានជូនពរឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់ៗក្រុមគ្រួសារនៅទីនេះ និងនៅទូទាំងខេត្តកំពង់ចាមឱ្យជួបតែពុទ្ធពរទាំង ៤ប្រការ។ លោកបានកោតសរសើរចំពោះអគ្គនាយកដ្ឋានកសិកម្មដែលបានរៀបចំកម្មវិធីនេះ និងជាពិសេសបានថ្លែង អំណរគុណចំពោះវត្តមានរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមអភិបាលខេត្ត ដែលបានអញ្ជើញចូលរួមកម្មវិធីដ៏មានអត្ថន័យនាពេលនេះ។ លោកបានបញ្ជាក់ជូនអង្គពិធីជ្រាបថា កម្មវិធីនេះគឺជានិមិត្តរូបនៃការចាប់ផ្តើមរដូវដាំដុះស្រូវរដូវវស្សាឆ្នាំ២០២០ និងជាការបង្ហាញអំពីការវិវឌ្ឍរីកចម្រើននៃវិស័យផលិតកម្មដំណាំស្រូវ ពីការប្រើប្រាស់កំលាំងពលកម្មមនុស្ស និងសត្វពាហន: មកប្រើប្រាស់គ្រឿងយន្តជំនួសវិញ។ សមិទ្ធផលនាថ្ងៃនេះ ស្តែងចេញពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវគោលនយោបាយជំរុញកំណើនផលិតកម្មកសិកម្មដើម្បីជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចតាមរយ:ការធានាបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ និងជំរុញការនាំចេញ ដោយការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើបទាន់ សម័យធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច បរិយាប័ន នរវានុវត្តន៍ និងការប្រែប្រួលអាកាសធាតុ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានរំលឹកអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យកសិកម្មគឺមានរយៈពេលជាង២៥ឆ្នាំហើយ។ រដ្ឋាភិបាលប្រទេសអូស្ត្រាលីបានជួយលើក កម្ពស់វិស័យកសិកម្មនៅកម្ពុជា គឺចាប់ផ្តើមពីការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្មគ្រប់កម្រិតជំនាញ។ លើសពីនេះ បានពង្រឹងផ្នែកស្រាវជ្រាវតាមរយៈកម្មវិធីស្រាវជ្រាវកម្ពុជាអូស្ត្រាលី និងបង្កើតឱ្យមានវិទ្យាស្ថាន CARDI ដែលវិទ្យាស្ថាននេះបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ បង្កាត់ពូជស្រូវ និងផ្សព្វផ្សាយ ហើយឈានទៅសម្រេចបាននូវគុណភាពអង្ករដែលពិភពលោកទទួលស្គាល់។ ដោយឡែក តាមរយៈកម្មវិធី CAVAC តំណាក់កាលទី១ បានចូលរួមចំណែកក្នុងនោះមានការជំរុញកសិធុរៈកិច្ច (Agribusiness Intervention) ការកសាងប្រព័ន្ធធារាសាស្ត្រ (Irrigation Infrastructure) ដំណាក់កាលទី២ គឺផ្តោតលើការជំរុញផលិតភាព និងគុណភាពផលិតកម្មដំណាំដែលមានតម្លៃខ្ពស់ សម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ការពង្រឹងប្រព័ន្ធទីផ្សារ ការបង្កើនផលិតភាពសម្រាប់ការប្រកួតប្រជែង ការបង្កើនប្រាក់ចំណូលរយៈពេលវែងរបស់កសិករខ្នាតតូច និងពាណិជ្ជករផ្នែកស្រូវអង្ករនិងដំណាំផ្សេងៗ។ ក្រៅពីនេះ កម្មវិធី CAVAC ចូលរួមរៀបចំបទដ្ឋានគតិយុត្ត ក្រោមច្បាប់ពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ រៀបចំប្រព័ន្ធត្រួតពិនិត្យនិងបញ្ជាក់គុណភាពគ្រាប់ពូជស្រូវ (QDS) ផ្តល់ការគាំទ្រសកម្មភាពដល់នាយដ្ឋានពូជដំណាំដោយគិតទាំងការពង្រឹងសមត្ថភាពមន្ត្រី គាំទ្រថវិកាដល់ CARDI សិក្សាស្រាវជ្រាវស្តីពីប្រភេទដំណាំមានសក្តានុពលសម្រាប់នាំចេញ ធ្វើការជាមួយអគ្គនាយកដ្ឋានស្រាវជ្រាវលើជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមី។ល។

តាមរយ:កម្មវិធីជំនួយឧបត្ថម្ភដ៏ធំធេងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលប្រទេសអូស្រ្តាលី និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងជំនួយសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជានាពេលកន្លងមក ហើយពិតណាស់ជំនួយនេះបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាដើម្បីចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។ លោកក៏បានសំណូមពរដល់រដ្ឋាភិបាលអូស្រ្តាលី ឱ្យបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់វិស័យកសិកម្ម ជាពិសេសជួយបន្តកម្មវិធី CAVAC III បន្តទៀត។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 432

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 421

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 443

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 428

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 447

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 441

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម និងការធ្លាក់ចុះគុណភាពដី

នៅថ្ងៃទី១៥ និង១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំរបាយការណ៍ជាតិឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 454

ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង

នាព្រឹកថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង​​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 456

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញសម្ពោធមធ្យោបាយដឹកជញ្ជូនផ្លូវទឹកថ្មីសម្រាប់នាំចេញអង្ករដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នាព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដ៏សំខាន់នៃ...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 620

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 640

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 639

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...