សិក្ខាសាលាថ្នាក់តំបន់ស្តីពីផែនការគ្រប់គ្រងជំងឺម៉ូសាអ៊ិកដំឡូងមីនៅអាស៊ីអាគ្នេយ៍ ដែលត្រូវបានសហការរៀបចំដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិក នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៩កើត ខែភទ្របទ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ចេញ​ផ្សាយ​ ២៥ កញ្ញា ២០១៨ 19305

នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃអង្គារ ៩កើត ខែភទ្របទ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៨  ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីផែនការគ្រប់គ្រងជំងឺម៉ូសាអ៊ិកដំឡូងមីនៅអាស៊ីអាគ្នេយ៍ដែលត្រូវបាន​សហកា​រ​រៀបចំដោយ​មជ្ឈមណ្ឌលអន្តរជាតិសម្រាប់កសិកម្មតំបន់ត្រូពិក និងភាពជាដៃគូដំណាំដំឡូងមីសកលសម្រាប់សតវត្សទី២១ ជាមួយអគ្គនាយកដ្ឋានកសិកម្ម ដោយមាន​ការ​ចូលរួមពីអ្នកជំនាញថ្នាក់ជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើនដូចជាអង្គការ DFAT, ACIAR, FAO, IFAD, JICA, EU, UNDP, IFC, និង GIZ។ នាឱកាសនេះ ឯកឧត្តម​រដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គពិធីជ្រាបថា ដំណាំដំឡូងមីគឺជាដំណាំអាទិភាពមួយរបស់ប្រទេសកម្ពុជាដែលបាននិងកំពុងបំពេញតួនាទីជាស្បៀងរបស់កសិករ ជាវត្ថុធាតុដើមបម្រើឲ្យវិស័យកសិឧស្សាហកម្ម ហើយក៏ជាដំណាំដែលបណ្តាប្រទេសក្នុងតំបន់កំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍយ៉ាងខ្ជាប់ខ្ជួនផងដែរ។ ឆ្នាំ​២០១៧ កម្ពុជាបានចាត់ទុកដំណាំដំឡូងមីជាដំណាំអាទិភាពទី២ បន្ទាប់ពីដំណាំស្រូវ ដែលមានផ្ទៃដីដាំដុះប្រមាណជាង ០,៦១លានហត និងទទួលបានទិន្នផលជាង ១៣,៨លានតោន។ ដោយសារសក្តានុពលនៃផលិតកម្មនេះ កម្ពុជាបានក្លាយជាប្រទេសផ្គត់ផ្គង់ផលិតផលដំឡូងមីទាំងជាទម្រង់វត្ថុធាតុដើម​និងផលិតផល​សម្រេចដ៏​សំខាន់​មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ជាក់ស្តែង ផលិតផលដំឡូងមីជាង ៣,៨លានតោន ត្រូវបាននាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោកក្នុងឆ្នាំ២០១៧​កន្លងទៅ។ ប្រាកដណាស់ថា ដើម្បីធ្វើការអភិវឌ្ឍផលិតកម្មនេះ ត្រូវការទាមទារអនុវត្តបច្ចេកទេសដាំដុះ វិទ្យាសាស្រ្តស្រាវជ្រាវនិងផ្សព្វផ្សាយ បង្កើនប្រសិទ្ធភាពស្តង់ដា​​រ​ផលិតដោយត្រូវអនុវត្តតាមគោលការណ៍ការអនុវត្តផលិតល្អ (Good Manufacturing Practices, GMP) ទាំងក្នុងពេលបច្ចុប្បន្ននិងពេលអនាគត ហើយនេះគឺជាគោល​នយោបាយ​ថ្នាក់ជាតិដែលកំពុងរៀបចំនឹងដាក់ចេញឲ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។         ការលេចឡើងនូវជំងឺម៉ូសាអ៊ិកដ៏គ្រោះថ្នាក់លើ​ដំណាំដំឡូងមីនៅ​ក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺពិតជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភដែលបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់ខ្សែសង្វាក់ផលិតកម្មទាំងមូល (ការផលិត ការកែច្នៃ និងការនាំចេញ) ហើយ​អាច​ឈានទៅប៉ះពាល់ដល់សុខភាពសេដ្ឋកិច្ចជាតិនៃបណ្តាប្រទេសនីមួយផងដែរ។ ជំងឺនេះបានផ្ទុះឡើងនៅប្រទេសឥណ្ឌានិងស្រីលង្កា និងជាលើកដំបូងនៅ​អាស៊ី​អាគ្នេយ៍នៅឆ្នាំ២០១៥។ បន្ទាប់មកនៅប៉ុន្មានឆ្នាំចុងក្រោយ ជំងឺនេះបានរីករាលដាលនៅប្រទេសវៀតណាមនិងកម្ពុជាដែលបាននិងកំពុង​បំផ្លិចបំផ្លាញយ៉ាង​ធ្ងន់ធ្ងរ​លើ​ផលិតកម្មដំឡូងមីក្នុងកម្រិតមួយគួរឱ្យព្រួយបារម្ភ។ ដូច្នេះ ទាមទារឲ្យមានការសិក្សានិងវាយតម្លៃអំពីស្ថានភាពរាតត្បាតជំងឺ រួចដាក់ចេញជាវិធានការការពារ ទប់ស្កាត់​ការ​រាលឆ្លងជំងឺឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត។ ក្នុងសិក្ខាសាលាថ្នាក់តំបន់ដ៏មានសារៈសំខាន់នាថ្ងៃនេះ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យអង្គពិធីទាំងមូលរួមគ្នាពិនិត្យ ពិចារ​ណា​រួចដាក់ចេញផែនការសកម្មភាពរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធដូចជាអ្នកវិទ្យាសាស្រ្តស្រាវជ្រាវផ្នែកសត្វល្អិតនិងជំងឺ ដីនិងគុណភាពដី ពូជនិងការបង្កាត់ពូជ​ដែលទាមទា​​រ​ឲ្យសមាជិកនៃអង្គសិក្ខាសាលារួមគ្នាបរិច្ចាកជាចំណេះដឹង បទពិសោធន៍ និងអនុសាសន៍ល្អៗសម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការដោះស្រាយបញ្ហានេះ​ឲ្យបានទាន់ពេល​វេលានិងមានប្រសិទ្ធភាពទាំងក្នុងកម្រិតតំបន់និងកម្រិតពិភពលោក។ មានមតិផ្តាំផ្ញើជូនអង្គសិក្ខាសាលា ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន​សម្រាប់​​​​​គ្រប់​តួអង្គពាក់ព័ន្ធ សមាជិកនៃបណ្តាប្រទេសក្នុងតំបន់ និស្សិត និងអ្នកវិទ្យាសាស្រ្តស្រាវជ្រាវយកទៅពិចារណាដើម្បីស្វែករកគន្លឹះ​ដោះស្រាយបញ្ហានេះ​ឲ្យមាន​ប្រសិទ្ធភាព ក្នុងបំណងទប់ស្កាត់នូវការរាតត្បាតជំងឺនេះ ដែលអនុសាសន៍ទាំងនោះរួមមាន៖      

១-រួមគ្នាសិក្សាស្រាវជ្រាវបន្ថែមទៀតដើម្បីស្វែងរកប្រភពជំងឺ លក្ខណៈនៃការរាលឆ្លង និងដាក់ចេញវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺពីតំបន់មួយ​ទៅតំបន់​មួយ។ ចាត់វិធានការបន្ទាន់ ដើម្បីកាត់បន្ថយឬទប់ស្កាត់ការផ្ទុះជំងឺ ដែលអាចគំរាមកំហែងដល់ផលិតកម្មដំឡូងមី។       

២-គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវបំពេញតួនាទីក្នុងការគ្រប់គ្រង ត្រួតពិនិត្យការនាំចូលពូជដំឡូងមីពីប្រទេសដែលមានផ្ទុះជំងឺ ការចរាចរពូជពីតំបន់​មាន​ផ្ទុះជំងឺ ទៅតំបន់គ្មានជំងឺ ពិសេសនៅតាមបណ្តោយព្រំដែន។

៣-បន្តការខិតខំប្រឹងប្រែងរៀបចំការផលិតពូជតាមបណ្តាលខេត្តដោយខ្លួនឯង ដើម្បីជៀសវាងការ​នាំចូលពូជពីតំបន់ដែលមានផ្ទុះជំងឺ។       ៤-បង្កើនកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ ការចែករំលែកព័ត៌មាន និងដំណោះស្រាយរវាងប្រទេសក្នុងតំបន់។

៥-បង្កើនការយល់ដឹងអំពីជំងឺ និងវិធានការការពារដល់ប្រជាកសិករ ម្ចាស់កសិដ្ឋាន និងក្រុមហ៊ុនផលិត ឲ្យបានទូលំទូលាយ និងស្នើសុំការសហការពីពួកគាត់ក្នុង​ករណី​មាន​ផ្ទុះជំងឺនេះឡើង។

Other News
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 258

ក្រសួងកសិកម្ម រៀបចំសិក្ខាសាលាស្តីពី «ការប្រើប្រាស់ធ្យូងជីវៈ និងទឹកខ្មេះធ្យូងជីវៈ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មឃុំ» នៅ​ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នាយកដ្ឋានផ្សព្វផ្សាយ​កសិកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង និងអង្គការ GIZ បានរៀបចំសិក្ខាសាលាស្តីពី...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 254

ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារធ្វើទស្សនកិច្ចនៅប្រទេសចិន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ

ចាប់ពីថ្ងៃទី២៦-២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រស់ សូដែន រដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ នៃនាយកដ្ឋានកសិឧស្សាហកម្ម...
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 342

«គម្រោងពង្រឹងបច្ចេកវិទ្យា និងធនធានសម្រាប់ស្ត្រីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម» នឹងលើកកម្ពស់ និរន្តរភាព ជីវភាពរបស់កសិករខ្នាតតូច នៅក្នុងសហគមន៍ជនជាតិដើមភាគតិច នៃខេត្តរតនគិរី និងខេត្តស្ទឹងត្រែង

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និង​ផ្តល់យោបល់លើកិច្ចព្រមព្រៀងអនុវត្ត...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 576

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមីន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»

នាថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 593

ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារទៅទស្សនកិច្ចនៅប្រទេសចិន ដើម្បីទាក់ទាញអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទីកម្ពុជា

ចាប់ពីថ្ងៃទី២២-២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារនៃនាយកដ្ឋានកសិឧស្សាហកម្ម ដើម្បីទៅទស្សនកិច្ចនៅប្រទេសចិន...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 595

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំនិងផ្សព្វផ្សាយ «គម្រោង EMPOWER» ដើម្បីលើកកម្ពស់ជីវភាពកសិករតាមរយៈការដាំបន្លែក្នុងផ្ទះសំណាញ់ នៅស្រុកត្រាំកក់ ខេត្តតាកែវ

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ និងផ្សព្វផ្សាយការអនុវត្ត...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 627

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ និងរៀបចំវិធានការជួយសង្គ្រោះ​ ក្នុងខេត្តចំនួនបី

ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់...
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 694

សមិទ្ធផលថ្មី ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបន្តកើនឡើងជាលំដាប់

នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១...
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 762

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 1178

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 1187

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1398

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...