ព័ត៌មានផ្សេងៗទៀត
ប្រជានេសាទនៅតំបន់ឆ្នុកទ្រូខេត្តកំពង់ឆ្នាំងសម្ដែងក្តីរីករាយដោយផលនេសាទបានកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេស៣ឆ្នាំចុងក្រោយនេះ។ ប្រជានេសាទ បានថ្លែងអំណរគុណកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដោយមានរដ្ឋបាលជលផលនៃក្រសួងកសិកម្ម កងកម្លាំង និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ជាសេនាធិការក្នុងការបង្ក្រាបបទល្មើសជលផល ដែលបានជួយជំរុញឱ្យផលនេសាទកើនឡើងនិងមាននិរន្តរភាពហើយពួកគាត់ក៏ប្តេជ្ញាចូលរួមសហការនិងគោរពច្បាប់ដើម្បីឱ្យកាន់តែសម្បូរត្រី និងដើម្បីអភិរក្សធនធានជលផលឱ្យមាននិរន្តរភាពដើម្បីកូនចៅជំនាន់ក្រោយ៕