ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញជាគណៈអធិបតី ក្នុង​ពិធីអបអរ​សាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើត​​សាកល​វិទ្យាល័យភូមិន្ទកសិកម្ម

ចេញ​ផ្សាយ​ ៧ ធ្នូ ២០២៤ 2530

នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ (៧ ខែធ្នូ ១៩៦៤ - ៧ ខែធ្នូ ២០២៤)  នៃការបង្កើតសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ពិធីនោះប្រារព្ធធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដោយមាន​ការ​ចូល​រួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់​ដឹកនាំ​​ក្រសួង និងថ្នាក់ដឹកនាំគ្រប់អង្គភាព នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាកលវិទ្យាធិការ ប្រធានក្រុមប្រឹក្សាភិបាល មន្ត្រីសាស្ត្រា​ចារ្យ លោកគ្រូអ្នកគ្រូ បុគ្គលិក និងប្អូនៗនិស្សិត។

នៅក្នុងអង្គពិធីនោះ  ឯកឧត្តម ចាន់ សុវុឌ្ឍ បានថ្លែងអបអរសាទរ​យ៉ាង​ក្លៀវក្លា នៃខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតសាកលវិទ្យាល័យ និងសូម​​កោតសរសើរ ចំពោះសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និង​និស្សិត​នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មទាំងអស់ ដែលបានខិតខំ​ប្រឹង​ប្រែង ទ្រាំទ្រការលំបាកគ្រប់បែបយ៉ាង ដែលបន្សល់ទុកពីរបបខ្មែរ​ក្រហម នាពេលកន្លងមក ហើយពុះពារស្តារ កសាង និងអភិវឌ្ឍសាកល​វិទ្យាល័យ​ឱ្យបានរីកចម្រើនមកដល់បច្ចុប្បន្ននេះ ។

ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍ណែនាំមួយចំនួន ដើម្បី​ជា​ទុនបន្ថែមទៀតសម្រាប់ការគ្រប់គ្រងដឹកនាំសាកលវិទ្យាល័យ ដែល​រួមមាន៖

១. ត្រូវពិនិត្យកែលម្អកម្មវិធីសិក្សាអប់រំ ដោយបញ្ចូល​បន្ថែម​ពាក់​ព័ន្ធ​​​នឹងគោលនយោបាយអភិវឌ្ឍកសិកម្ម ការគ្រប់គ្រង​សមត្ថភាព​ជា​អ្នកដឹកនាំ ការវិភាគសេដ្ឋកិច្ចសង្គម និងសហគ្រិនភាព​ក្នុងវិស័យ​កសិកម្ម ដើម្បី​ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

២. ត្រូវពង្រឹង និងលើកកម្ពស់សមត្ថភាពសាស្ត្រាចារ្យបន្ថែម លើការងារ​ស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ និង នវានុវត្តន៍ ពិសេសធ្វើការស្រាវ​ជ្រាវ​ដើម្បីបង្កើតបច្ចេកទេសសមស្របថ្មីៗ សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម។

៣. ត្រូវជំរុញការផ្សាភ្ជាប់រវាងការសិក្សាទ្រឹស្តីក្នុងថ្នាក់ ទៅនឹងការអនុវត្តន៍​ជាក់ស្តែងក្នុងផលិតកម្ម និងអាជីវកម្មផ្សេងៗ តាមរយៈទស្សនកិច្ចសិក្សា កម្ម​សិក្សា ការហាត់ការរយៈពេលវែង ទាំងក្នុងនិងក្រៅប្រទេស។

៤. ត្រូវ​បង្កើន​សមត្ថភាព​ទំនាក់ទំនង និងផ្សព្វផ្សាយបច្ចេកទេសកសិកម្ម​គ្រប់​ប្រភេទ​​ដល់អ្នកពាក់ព័ន្ធ ដូចជាសិស្ស គ្រួសារកសិករ ផលិតករ និងជា​ពិសេសត្រូវបន្តចូលរួមចំណែកជួយពង្រឹងសមត្ថភាពបំពេញការងារដល់មន្ត្រីកសិកម្មឃុំថ្មី។

៥. លើកទឹកចិត្តដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ចែករំលែកឱ្យបាន​ទូលំទូលាយដល់និស្សិតនូវរាល់គោល នយោបាយអភិវឌ្ឍវិស័យកសិកម្ម ជាពិសេស គោលនយោបាយអាទិភាពទី៥ និងទី៦ (រក្សាតម្លៃកសិផល, មន្ត្រី កសិកម្មឃុំ និងសហគមន៍កសិកម្មទំនើប) និង គោលនយោបាយ​របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺ មានហូប មានប្រើ មានបាន និងមានរហូត។​​

៦. ប្អូនៗនិស្សិតត្រូវខិតខំសិក្សារៀនសូត្រ និង​ក្រេប​ជញ្ជក់​យកបទពិសោធន៍និងចំណេះដឹង ចំណេះធ្វើផ្សេងៗ សម្រាប់អនាគតរបស់ខ្លួន៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 377

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 369

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 393

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 382

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 399

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 394

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម និងការធ្លាក់ចុះគុណភាពដី

នៅថ្ងៃទី១៥ និង១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំរបាយការណ៍ជាតិឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 405

ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង

នាព្រឹកថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង​​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 412

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញសម្ពោធមធ្យោបាយដឹកជញ្ជូនផ្លូវទឹកថ្មីសម្រាប់នាំចេញអង្ករដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នាព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដ៏សំខាន់នៃ...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 610

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 636

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 631

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...