កម្ពុជាស្វាគមន៍កូនផ្សោតថ្មី ១ក្បាល នៅខេត្តក្រចេះ ដែលធ្វើឱ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១១ក្បាល!

ចេញ​ផ្សាយ​ ២៥ ឧសភា ២០២៥ 2138


ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ ១១១ក្បាល ហើយ គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល អាយុប្រមាណ ២ថ្ងៃ ត្រូវបានប្រទះឃើញនៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ថតបានកូនផ្សោតថ្មីនេះ នៅវេលាម៉ោង ១០ និង៣៥នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៤ក្បាល ផ្សេងទៀត។

គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ៧ក្បាល ក្នុងនោះ៥ក្បាល កើតនៅខេត្តក្រចេះ និង២ក្បាលនៅខេត្តស្ទឹងត្រែង ដែលធ្វើឲ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាសរុប កើនឡើងដល់ចំនួន ១១១ក្បាល។ 

ដើម្បីគាំទ្រដល់ការរស់រានមានជីវិតរបស់សត្វផ្សោតទន្លេមេគង្គ រដ្ឋបាលជលផល និងអង្គការ WWF កំពុងបន្តធ្វើការយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ប្រជាសហគមន៍ និងដៃគូដទៃទៀត ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល និងបម្រាមនៃការប្រើប្រាស់មង នេសាទក្នុងទីជម្រករបស់សត្វផ្សោត និងបន្តផ្តល់នូវជម្រើសមុខរបរសម្រាប់ការចិញ្ចឹមជីវិតដល់ប្រជាសហគមន៍ដែលរស់នៅ តាមដងទន្លេមេគង្គ បន្តការអប់រំបរិស្ថាននិងការផ្សព្វផ្សាយនៅសហគមន៍មូលដ្ឋាន ព្រមទាំងបន្តការស្រាវជ្រាវនិងតាមដាន ស្ថានភាពនិងចំនួនសត្វផ្សោត។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល ជាសេនាធិការ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅអស់ពីដួងចិត្ត ចំពោះការលះបង់របស់បងប្អូនឆ្មាំទន្លេទាំង៧២រូប នៅខេត្តស្ទឹងត្រែងនិងក្រចេះ ក្នុងបុព្វហេតុអភិរក្សសត្វផ្សោតទន្លេមេគង្គ ហើយក្រសួងនឹងខិតខំប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីគាំទ្រការងាររបស់បងប្អូនឆ្មាំទន្លេយើង។​ 

ក្រសួងក៏សូមអរគុណផងដែរ ចំពោះអង្គការដៃគូ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលបានចូលរួមថែរក្សានិងការពារធនធានជលផលដ៏មានតម្លៃ។ ប្រសិនបងប្អូនប្រជានេសាទ បានប្រទះឃើញសត្វផ្សោត ពិសេសកូនផ្សោត សូមផ្តល់ព័ត៌មានមកសមត្ថកិច្ចជលផល ដែលមានលេខទូរស័ព្ទ ០១២ ៨៩៧ ៩៤៣, ០១១ ៣៥៥ ៨៨៣, ០៩៩ ៧៩១ ៩១៩, ០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 128

មន្រ្តីរាជការចូលរួមធ្វើតេស្តរកសារធាតុញៀន ដើម្បីបង្ហាញពីភាពស្អាតស្អំ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រលើមន្ត្រី ៣៤៥នាក់ ក្រោមរដ្ឋបាលព្រៃឈើ ដែលក្នុងចំណោមនេះមានស្ត្រី ៨១នាក់។ លទ្ធផលទាំងអស់សុទ្ធតែអវិជ្ជមាន។...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 131

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញដឹកនាំក្រុមការងារចុះចែក​កុំព្យូទ័រ​បន្ទះ(Tablet) ដល់មន្ត្រីកសិកម្មឃុំសង្កាត់ថ្មី ចំនួន៣៥០នាក់ នៃខេត្ត​ទាំង២៣ ទូទាំងប្រទេស

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំ​នាយកដ្ឋាន​ផ្សព្វផ្សាយកសិកម្មចុះចែកកុំព្យូទ័របន្ទះ(Tablet)...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 138

ឯកឧត្ដមរដ្ឋលេខាធិការ អ៊ួង កុសល អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦​ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី

នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះញែក​...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 221

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹកស្ថិតក្នុងស្រុកចុងកាល់

នៅថ្ងៃទី១២​ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹក​ស្ថិតនៅ​ទីតាំងវត្តបាត់ថ្កៅ​...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 229

ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប

នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីបើកបវេសកាលឆ្នាំសិក្សា...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 225

ឯកឧត្តមរដ្ឋលេខាធិការ អ៊ឺម​ ស៊ីថុល​ អញ្ជេីញទទួលអំណោយសម្រាប់ចែកជូនជនភៀសសឹកពីក្រុមហ៊ុន​ អាយសេវេន រ៉េនច៍ ខេមបូឌា

នាព្រឹកថ្ងៃទី១២​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ អ៊ឺម​ ស៊ីថុល​ រដ្ឋលេខាធិការប្រចាំការ​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ១២ ធ្នូ ២០២៥ 280

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំតម្រង់ទិសការអនុវត្តគម្រោង CREA នៅទីស្តីការក្រសួង

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង “ បង្កើនភាពធន់នឹង អាកាសធាតុ ក្នុងខ្សែច្រវាក់តម្លៃកសិកម្ម...
ចេញ​ផ្សាយ​ ១១ ធ្នូ ២០២៥ 314

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងចំណោមមន្ត្រីចំនួន៣៤៥នាក់

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តអនុវត្តការធ្វើតេស្តរហ័សក្នុងទឹកមូត្ររកសារធាតុញៀន ក្នុងចំណោមមន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យានៃរដ្ឋបាលព្រៃឈើសរុបចំនួន៣៤៥នាក់...
ចេញ​ផ្សាយ​ ១១ ធ្នូ ២០២៥ 309

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅតាមដងទន្លេមេគង្គ ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនាំពីឯកឧត្តម រដ្ឋលេខាធិការ ហាស់ សារ៉េត បានអញ្ជើញដឹកនាំកម្លាំង...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 357

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា

នាថ្ងៃទី៨ និងទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញចូលរួមកិច្ចប្រជុំលើកទី២១ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម...
ចេញ​ផ្សាយ​ ១០ ធ្នូ ២០២៥ 346

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹកស្ថិតក្នុងស្រុកចុងកាល់

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្មកូនក្រៀលដើម្បីជូនដល់រដ្ឋបាលខេត្តឧត្តរមានជ័យសម្រាប់ចែកជូនដល់ជនភៀសសឹក​ស្ថិតនៅ​ទីតាំងវត្តបាត់ថ្កៅ​...