ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកជួបសំណេះសំណាលជាមួយសមាជិកបណ្តុំអាជីវកម្មបន្លែចំនួន ៨បណ្តុំ

ចេញ​ផ្សាយ​ ២ វិច្ឆិកា ២០២០ 4588

ឆ្លងចូលកម្មវិធីទី២៖

នៅវេលាម៉ោង ១៣:៣០ រសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកជួបសំណេះសំណាលជាមួយសមាជិកបណ្តុំអាជីវកម្មបន្លែចំនួន ៨បណ្តុំ ដែលបណ្តុំអាជីវកម្មទាំងនោះគឺស្ថិតនៅក្រោមកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE និងនាំយកធាតុចូលកសិកម្ម (ពូជបន្លែ ជី ស្បៃមុងការពារសត្វល្អិត ថាសបណ្តុះកូនបន្លែ ទុយោទឹក សំណាញ់ទ្រើង) មកចែកជូនសមាជិកបណ្តុំចំនួន ៣០០គ្រួសារ ដែលពិធីនេះបានរៀបចំនៅក្នុងភូមិភ្នំប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាដោយ សារឥទ្ធិពលនៃទឹកជំនន់បានជន់លិចរាលដាលប៉ះពាល់ដល់បណ្តុំអាជីវកម្មមានបន្លែ មាន់ ត្រី ស្រូវ ដំឡូងមី និងពោតសរុប ៥៥បណ្តុំ ស្នើ ១ ៨៨០គ្រួសារ ក្នុងចំណោម ៦៦បណ្តុំ មានសមា ជិក ២ ៣២៧គ្រួសារនៅទូទាំងខេត្ត ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរ ៩៧៥គ្រួសារ មធ្យម ៥១៩គ្រួសារ និងស្រាល ១៥០ គ្រួសារ)។ ចំពោះបញ្ហានេះ មន្ទីរ ក៏ដូចជាក្រុមការងារ ASPIRE បានខិតខំយកចិត្តទុកដាក់ជំរុញឲ្យសមាជិកបណ្តុំខិតខំស្តារផលិតកម្មទាំងអស់នោះឡើងវិញបន្ទាប់ពីទឹកស្រកចុះ។

ទាក់ទងនឹងកម្មវិធីខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលតាមរយ:ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមូលនិធិ IFAD ដែលបានគាំទ្រ និងឧបត្ថម្ភហិរញ្ញប្បទានសម្រាប់អនុវត្តកម្មវិធីនេះ។ លោកបានបន្តថា កម្មវិធីបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកផលិតកម្មស្បៀង ស្របពេលដែលវិស័យមួយចំនួនកំពុងជួបបញ្ហាដោយសារជំងឺឆ្លងកូវីដ-១៩។ ជំនួយសម្រាប់អភិវឌ្ឍវិស័យកសិកម្មដោយផ្តោតជាសំខាន់លើការលើកកំពស់កម្រិតជីវភាពតាម រយៈការបង្កើនផលិតភាពផលិតកម្ម ការជំរុញការអនុវត្តកសិកម្មចម្រុះដោយប្រើប្រាស់បច្ចេកទេសទំនើប វៃឆ្លាត ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសមត្ថភាព ការចងក្រងបណ្តុំអាជីវកម្ម ដោយឈរលើសុឆន្ទៈធ្វើយ៉ាងណាសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។ លោកបានបន្ថែមថា បច្ចុប្បន្នកម្មវិធីនេះគឺមានឥទ្ធិពលជាវិជ្ជមានក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់កសិករក្រីក្រ មានទំហំផលិតកម្មតូច និងងាយរងគ្រោះ ដោយផ្តោតជាសំខាន់លើការលើកកំពស់ប្រសិទ្ធភាពសេវាកម្មធាតុចូលកសិកម្ម ឆ្លើយតបតាមតម្រូវការកសិករខ្នាតតូច និងជួយពួកគាត់ឲ្យចេះធ្វើអាជីវកម្មកសិកម្មពីបែបចិញ្ចឹមជីវិត ទៅជាកសិកម្មតាមបែបពាណិជ្ជកម្មឈរលើគោលការណ៍នៃការអភិវឌ្ឍប្រកប ដោយចីរភាព និងនិរន្តរភាព។

ជាក់ស្តែង ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា អំណោយធាតុចូលកសិកម្មនាពេលនេះ ពិតណាស់បានចូលរួមអនុវត្តយ៉ាងពេញលេញនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន កាល ពីថ្ងៃទី២៤ ខែតុលា គឺបញ្ជាឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវចុះមកស្តារផលិតកម្មស្បៀង ពិសេសដំណាំស្រូវក្រោយពេលទឹកស្រក។ ព្រឹកមិញយើងចែកពូជស្រូវ ហើយល្ងាចនេះយើងចែកពូជបន្លែ និងធាតុចូលកសិកម្មមួយចំនួនទៀត សកម្មភាពទាំងពីរនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា វាគ្រាន់តែជាអំណោយបឋមសម្រាប់ស្តារផលិតកម្មស្បៀងឡើងវិញប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺឯកឧត្តមរដ្ឋមន្ត្រី ជាពិសេសសម្តេចតេជោបានផ្ញើជូននូវក្តីសង្ឃឹម លើក ទឹកចិត្ត និងជំរុញឲ្យប្រជាកសិករត្រូវខិតខំពង្រីកសកម្មភាពស្តារដំណាំស្រូវ ចិញ្ចឹមសត្វ ត្រី កង្កែប ដាំបន្លែ និងដំ ណាំរួមផ្សំឲ្យកាន់តែសកម្មទ្វេឡើងថែមទៀតដើម្បីសមាជិកបណ្តុំគ្រប់ៗគ្រួសារមានស្បៀងហូបចុកគ្រប់គ្រាន់ ក្នុងបរិបទនៃគ្រោះធម្មជាតិដែលយើងកំពុងប្រឈម ហើយពិតណាស់រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការនឹងនៅរង់ចាំផ្តល់ការជួយឧបត្ថម្ភ និងគាំទ្រគ្រប់ពេលវេលា ដោយមិនអនុញ្ញាតឲ្យប្រជាកសិករយើងណាម្នាក់ស្លាប់ដោយសារខ្វះស្បៀងបានឡើយ។ នាពេលនេះ លោកបានណែនាំឲ្យអង្គភាពអនុវត្តកម្មវិធី និងអ្នកទទួលផលពីគម្រោងត្រូវធ្វើបច្ចុប្បន្នភាពអំពីសកម្មភាពថ្មីៗបន្ថែមទៀត ធ្វើយ៉ាងណាឲ្យស្របទៅនឹងស្ថានការណ៍បច្ចុប្បន្ន (ជំងឺឆ្លងកូវីដ-១៩ និងគ្រោះទឹកជំនន់) ដើម្បីក្រសោបយកឱកាសមាស ចាប់យកកាលានុវត្តភាព បង្កើនការផលិត ធានាដល់ការផ្គត់ផ្គង់ទាំងក្នុងពេលបច្ចុប្បន្ន ក៏ ដូចជាពេលអនាគត ធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើម កាត់បន្ថយពលកម្ម ប្រើប្រាស់បច្ចេកវិទ្យាសមស្រប។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 55

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតហ្វីលីពីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម និងសន្តិសុខស្បៀង

នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបឯកឧត្តម Senen T. Mangalile ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 62

ពង្រឹងភាពជាដៃគូពហុវិស័យ និងពង្រីកការផ្សព្វផ្សាយដល់សហគមន៍មូលដ្ឋាន ឆ្ពោះទៅធានានិរន្តរភាពនៃការឆ្លើយតប និងការបញ្ចប់ជំងឺអេដស៍នៅកម្ពុជា

នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 208

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំ​របស់​គណៈ​កម្មាធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិ​ កម្ពុជាដើម្បីមនុស្សចាស់ បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មា​ធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 194

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស ៥០០.០០០នាក់

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 202

គម្រោង EMPOWER ជំរុញការអនុវត្តសកម្មភាពគាំទ្រជីវភាពកសិករ និងពង្រឹងភាពធន់របស់សហគមន៍នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោងថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំ...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 206

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញទទួលជួបជាមួយរោងចក្រត្រីខក្រយ៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយរោងចក្រត្រីខក្រយ៉ា ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 439

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 593

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទបើកកិច្ចប្រជុំ លើកទី២១ ផ្តោតលើការជំរុញផែនកា​រសកម្មភាព និងធានានិរន្តរភាពសហគមន៍

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ លេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ (TSWG-AWR) បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី២១...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 569

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​ នៃទិវាបុណ្យឯករាជ្យជាតិ​ ៩​ វិច្ឆិកា​»

នាល្ងាចថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 641

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្ម នៅសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្មនៅទីក្រុងជីណាន...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 745

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ក្រុម “ក”) នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ក្នុងស្មារតីចូលរួមដោះស្រាយបញ្ហាប្រឈមជាក់ស្តែង និងការរៀបចំសកម្មភាពអភិវឌ្ឍន៍តទៅមុខ

នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន...
ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២៦ 830

ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ ដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាព​និងវឌ្ឍនភាពនៃការអនុវត្តការងារ របស់នាយកដ្ឋានផ្សព្វផ្សាយ

នាថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម​ ឯកឧត្តម បណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និ​ង​នេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានផ្សព្វផ្សាយ...