ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉ឹក គឹមស្រូយ អគ្គលេខាធិការរងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំប្រជុំពិនិត្យវឌ្ឍនភាពការងារផ្តល់សេវាស្នើសុំឯកសារនាំចូល នាំចេញ និងនាំឆ្លងកាត់ផលិតផលកសិកម្ម តាមប្រព័ន្ធបញ្ជរតែមួយជាតិ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីបង្គោលតំណាងអគ្គនាយកដ្ឋាននិងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលដៅជំរុញលើកកម្ពស់ប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញបញ្ជរតែមួយជាតិ ឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា ដល់អ្នកស្នើសុំនិងក្រុមហ៊ុនវិស័យឯកជន ស្របតាមអនុក្រឹត្យប្រព័ន្ធបញ្ជរតែមួយជាតិរបស់រាជរដ្ឋាភិបាល៕