ពិនិត្យ​ស្រូវប្រាំង​របស់​អ្នក​ឃុំ​តា​សួស​ដែល​ទើប​ធ្វើជា​លើកដំបូង

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 5856

កាលពីដើម​ស​ប្ដា​ហ៏​នេះ​លោក​ ច័ន្ទ​ សារុន ​រដ្ឋមន្ដ្រី​ក្រ​សួ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​បាន​ចុះទៅពិនិត្យ​ស្ថានភាព ​ស្រូវប្រាំង ​និង​ជួប​សំណេះសំណាល ​ជាមួយ​ប្រជាពលរដ្ឋ ​នៅ​ឃុំ​តា​សួស​ស្រុក​ស្វាយជ្រុំ ដែល​កំពុង​លូតលាស់​ល្អ។

កន្លងទៅ​ ប្រជាជន​នៅ​ទីនោះ​ពុំដែល​ធ្វើ​ស្រូវប្រាំង​ទេ។ ប៉ុន្ដែ​បន្ទាប់ពី​មានទំនប់ទឹក​មួយ​ ដែលមាន​ឈ្មោះថា​ អូរ​ស្មាច់​ ប្រជាជន​បាននាំគ្នា​ធ្វើស្រែ​ប្រាំង​ជា​លើកដំបូង​ឆ្នាំនេះ ។

លោក ថាច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម ខេត្តស្វាយរៀង បាន​ជម្រាបជូន ​លោក​រដ្ឋមន្ដ្រី​ថា​ប្រជាជន​នៅ​តំបន់​នេះ ​មិនដែល​ធ្វើស្រែ​ប្រាំង​ទេ ទើបតែ​នាពេលនេះ​ក្រោយពី​ធ្វើ​ទំនប់​អូរ​ស្មាច់​រួច ​ទើប​ប្រជាជន​ខ្លះ​បានធ្វើ​ស្រែប្រាំង។ ស្រែប្រាំង​នេះ​គឺជា​ការចាប់ផ្ដើម​ជា​លើកដំបូង​នៅទីនេះ។

នៅ​ចំពោះមុខ​កសិករ​ជាច្រើន​នាក់ លោក​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ​ដល់​ប្រជាជន​ដែល​ឧស្សា​ហ៏​ព្យាយាម ហើយ​ចាប់​ផ្ដើមធ្វើ​ស្រែប្រាំង​នាពេលនេះ។

លោក​ក៏បាន​កោតសរសើរ​ផងដែរ ​ដល់​មន្ទីរ​កសិក​ម្ម​ខេត្តស្វាយរៀង ដែល​បាន​ខិតខំ​ផ្សព្វផ្សាយ​បច្ចេកទេស​ធ្វើស្រែ​ប្រាំង តាមរយះ​ការធ្វើ​ស្រែ​បង្ហាញជូន​ប្រជាកសិករ ដើម្បី​ពួកគាត់​អនុវត្តតាម។

លោក​រដ្ឋមន្ដ្រី​បាន​ជូន​យោបល់​ទៅ​កសិករ​ថា ការធ្វើ​ស្រែ​មិន​សំខាន់​លើ​រដូវវស្សា​ឬក៏​ប្រាំង​នោះទេ។ប៉ុន្ដែ​ចំណុច​សំខាន់​នោះ​ គឺ​នៅពេល​ដែលមាន​ប្រភពទឹក​នោះ​គឺ​យើង​អាចធ្វើ​ស្រែ​បាន​ហើយ ។ មានទឹក​ត្រូវមាន​ស្រូវ និង​មាន​ដំណាំ។ធ្វើយ៉ាងណា​ប្រើប្រាស់​ផ្ទៃដី​ដែលមាន​ឱ្យអស់​ល​ទ្ឋ​ភាព​កុំឱ្យ​ទុក​ដី​នៅ​ទំនេរ ខណៈដែល​យើង​អាចធ្វើ​ការដាំដុះ​បាន ។លោក​ក៏បាន​ធ្វើការ​ពន្យល់​ដោយ​វិធី​សាមញ្ញ​ទាក់ទង​ទៅនឹង​ការប្រើប្រាស់​អនុវត្ដ​នូវ​វិធី​ថ្មី​ដែល​ចំណាយ​ពូជ​តិច, របៀប​ថែទាំ​របៀប​ប្រើប្រាស់​ជី។ល។

លោក​ក៏​ស្នើ​សូមឱ្យ​មន្ទីរ​កសិកម្ម​ខិតខំ​ផ្សព្វផ្សាយ​បន្ថែមទៀត​ពី​ការធ្វើ​ស្រូវប្រាំង ​ជាពិសេស​នៅ​ក​ន្ឡែ​ង​ ដែលមាន​ប្រភពទឹក​និង​សូមឱ្យ​ប្រជាជន​ចូលរួម​ធ្វើស្រែ​ប្រាំង​ឱ្យបាន​ច្រើន។ ប្រសិនបើ​មិន​ធ្វើស្រែ​ប្រាំង​នោះ​សូមឱ្យ​កសិករ​ដាំ​បន្លែ​ឬ​ដំណាំផ្សេងៗ ព្រោះ​បច្ចុប្បន្ន​យើង​ម្ចាស់ការ​បាន​លើ​ស្រូវ​ប៉ុន្ដែ​យើង​មិនទាន់​ម្ចាស់ការ​បាន​ទាំងស្រុង​លើ​បន្លែ​នៅឡើយ​ទេ។

មន្ទីរ​កសិកម្ម​ខេត្ត​ធ្វើជា​អ្នករៀបចំ​សម្របសម្រួល​ឱ្យ​ប្រជាកសិករ​ទូទាំង​ខេត្ត​បាន​ជួបជុំគ្នា ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធ​ន៏ ​ដោយមាន​កិច្ចសហការ​ចូលរួម​ពី​នាយកដ្ឋាន​ដំណាំ​ស្រូវ​របស់​អគ្គនាយកដ្ឋាន​កសិកម្ម។ដោយឡែក​អធិការដ្ឋាន​រដ្ឋ​បាលជ​ល​ផល​ធ្វើ​ការរៀបចំ​ទំនប់​អូរ​ស្មាច់​នេះ​ធ្វើជា​កន្លែង​អភិរក្ស​ពូជ​ត្រី​ហើយ​ដែល​អាចឈាន​ទៅដល់​ការបង្កើត​សហគម​ន៏​ដើម្បី​ធ្វើការ​គ្រប់គ្រង​ធនធាន​ត្រី​ទាំងនេះ៕

Other News
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 438

ការនាំចេញអង្ករពីកម្ពុជាទៅហ្វីលីពីនដោយជោគជ័យ

លោក Joseph Rudolph Lo នាយកប្រតិបត្តិសហគ្រាស Food Terminal Incorporated នៃក្រសួងកសិកម្មហ្វីលីពីន បានសម្តែងនូវក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 435

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦

អបអរសាទរ ខួបលើកទី៣ នៃការដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ១៧ កញ្ញា ២០២៣ - ១៧ កញ្ញា ២០២៦
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 455

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 438

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន លើកទី៨ នៅទីក្រុងណាននីង ប្រទេសចិន

នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មកម្ពុជា-ចិន...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 458

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយការអនុវត្តកម្មវិធីអន្តរាគមន៍សង្គ្រោះដោយពហុវិបត្តិ (CERC-CaWSIP/MAFF) ដើម្បីលើកកម្ពស់ជីវភាពរស់នៅ

នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា(CaWSIP/MAFF)...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 449

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម និងការធ្លាក់ចុះគុណភាពដី

នៅថ្ងៃទី១៥ និង១៦ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការរៀបចំរបាយការណ៍ជាតិឆ្នាំ២០២៦...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 463

ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង

នាព្រឹកថ្ងៃទី១៧​ ខែកញ្ញា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញទទួលជួប និងផ្តល់អនុសាសន៍ណែនាំ​ ដល់ក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលប្រទេសបារាំង​​...
ចេញ​ផ្សាយ​ ១៧ កញ្ញា ២០២៦ 462

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញសម្ពោធមធ្យោបាយដឹកជញ្ជូនផ្លូវទឹកថ្មីសម្រាប់នាំចេញអង្ករដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

នាព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដ៏សំខាន់នៃ...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 622

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ទទួលជួបជាមួយប្រតិភូក្រុមហ៊ុនឥណ្ឌូនេស៊ី ដែលមានបំណងវិនិយោគ និងស្វែងរកកាលានុវត្តភាពលើអនុវិស័យសុខភាពសត្វនិងផលិតកម្មសត្វ និងអនុវិស័យជលផលផ្នែកវារីវប្បកម្ម នៅកម្ពុជា

នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការទទួលបន្ទុកវិស័យឯកជន និងអង្គការសង្គមស៊ីវិល បានទទួលជួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 641

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយអាទិភាពទី៥ ស្តីពីការប្រើប្រាស់ហិរញ្ញប្បទានរបស់រាជ​រដ្ឋាភិបាលដើម្បីរក្សាលំនឹងថ្លៃផលិតផលកសិកម្ម នៅខេត្តពោធិ៍សាត់

កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចម្រុះសម្របសម្រួលខ្សែច្រវាក់តម្លៃផលិតផលកសិកម្ម...
ចេញ​ផ្សាយ​ ១៥ កញ្ញា ២០២៦ 640

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា ស្ថាបនិក និងជាប្រធាន (ACBC)

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា(ACBC) ដឹកនាំដោយ...