ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញដឹកនាំ​កិច្ច​ប្រជុំគណៈកម្មាធិការតម្រង់ទិស (PSC) នៃគម្រោងការលើក​កម្ពស់​ជីវភាព​ធន់នឹងអាកាសធាតុ នៃសហគមន៍ផលិតស្រូវនៅតំបន់ទន្លេសាប (PCRL)

ចេញ​ផ្សាយ​ ២៧ មករា ២០២៦ 2020

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​កិច្ចប្រជុំគណៈកម្មាធិការតម្រង់ទិស (PSC) នៃគម្រោងការលើក​កម្ពស់​ជីវភាពធន់នឹងអាកាសធាតុ នៃសហគមន៍ផលិតស្រូវ​នៅតំបន់​ទន្លេ​សាប​(PCRL) ដែលធ្វើឡើងនៅការិយាល័យ FAO ប្រចាំកម្ពុជា។ កិច្ចប្រជុំ​មានការចូលរួមពី ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការី អគ្គនាយកដ្ឋាន​សហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន ព្រមទាំងថ្នាក់​ដឹកនាំ​អង្គការ FAO ប្រចាំកម្ពុជាផងដែរ។ 
នៅក្នុងកិច្ចប្រជុំ ក្រុមការងារបានពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈម​របស់​គម្រោងក្នុងឆ្នាំ២០២៥ និងបានពិភាក្សាការណែនាំជា​យុទ្ធសាស្ត្រ​ដើម្បី​ពង្រឹងការអនុវត្ត ធានាបាននូវការអនុលោមតាមអាទិភាព នៃការ​អភិវឌ្ឍ​នៅថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់មូលដ្ឋាន។ សមិទ្ធផល​សំខាន់​មួយនៃ​កិច្ច​ប្រជុំ គឺការអនុម័តផែនការសកម្មភាព និងថវិកា (AWPB) សម្រាប់​ឆ្នាំ២០២៦ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអនុវត្ត​សកម្មភាព​គម្រោងប្រកបដោយប្រសិទ្ធភាព។ 
ក្នុងនាមជាប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោង ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានផ្តល់អនុសាសន៍សំខាន់ៗសម្រាប់អនុវត្ត​នៅឆ្នាំ​២០២៦ និងឆ្នាំបន្ទាប់ទៀត និងតម្រង់ទិសការអនុវត្តសកម្មភាពគម្រោង​ឱ្យ​ស្រប​នឹង​គោលនយោបាយអាទិភាពរបស់ក្រសួងមានដូចជា៖ ចូលរួម​ពង្រឹងប្រព័ន្ធពូជសុទ្ធ គាំទ្រដល់សហគមន៍កសិកម្មទំនើប និងពង្រឹង​សមត្ថភាពមន្ត្រីកសិកម្មឃុំ នៅក្នុងឃុំគោលដៅរបស់គម្រោងចំនួន ៤១ឃុំ។
សូមបញ្ជាក់ថា តាមរយៈការអនុវត្តរួមគ្នា ដោយអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋាន​សហគមន៍​​​មូលដ្ឋាន នៃក្រសួងបរិស្ថាន និងការចូលរួមយ៉ាងសកម្មពីដៃគូ រួមមាន៖ FAO, IRRI, WCS និង CiRD កិច្ចប្រជុំបានសង្កត់ធ្ងន់សារជាថ្មី​អំពីភាពជាដៃគូ ការសម្របសម្រួល និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការបង្កើត​ដំណោះ​ស្រាយកសិកម្មប្រកបដោយភាពធន់ និរន្តរភាព និងទីផ្សារ​សម្រាប់សហគមន៍ងាយរងហានិភ័យ នៅជុំវិញបឹងទន្លេសាប៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 304

«គម្រោងពង្រឹងបច្ចេកវិទ្យា និងធនធានសម្រាប់ស្ត្រីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម» នឹងលើកកម្ពស់ និរន្តរភាព ជីវភាពរបស់កសិករខ្នាតតូច នៅក្នុងសហគមន៍ជនជាតិដើមភាគតិច នៃខេត្តរតនគិរី និងខេត្តស្ទឹងត្រែង

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និង​ផ្តល់យោបល់លើកិច្ចព្រមព្រៀងអនុវត្ត...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 515

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមីន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»

នាថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 551

ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារទៅទស្សនកិច្ចនៅប្រទេសចិន ដើម្បីទាក់ទាញអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទីកម្ពុជា

ចាប់ពីថ្ងៃទី២២-២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារនៃនាយកដ្ឋានកសិឧស្សាហកម្ម ដើម្បីទៅទស្សនកិច្ចនៅប្រទេសចិន...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 557

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំនិងផ្សព្វផ្សាយ «គម្រោង EMPOWER» ដើម្បីលើកកម្ពស់ជីវភាពកសិករតាមរយៈការដាំបន្លែក្នុងផ្ទះសំណាញ់ នៅស្រុកត្រាំកក់ ខេត្តតាកែវ

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ និងផ្សព្វផ្សាយការអនុវត្ត...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 589

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ និងរៀបចំវិធានការជួយសង្គ្រោះ​ ក្នុងខេត្តចំនួនបី

ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់...
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 645

សមិទ្ធផលថ្មី ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបន្តកើនឡើងជាលំដាប់

នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១...
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 707

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 1135

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 1157

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1359

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1450

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1543

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...