ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាកសិករចំនួន ២៥៥គ្រួសារនៅភូមិឆ្កែខាំប្រើស ឃុំព្រែកជីក ស្រុករុក្ខគីរី

ចេញ​ផ្សាយ​ ២ វិច្ឆិកា ២០២០ 4767

ចូលដល់កម្មវិធីទី២ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាកសិករចំនួន ២៥៥គ្រួសារនៅភូមិឆ្កែខាំប្រើស ឃុំព្រែកជីក ស្រុករុក្ខគីរី ដែលពិធីបានរៀបចំក្នុងបរិវេណវត្តឆ្កែខាំប្រើស។

បន្ទាប់ពីបានស្តាប់របាយការណ៍ដែលអានដោយលោកអភិបាលស្រុកអំពីគ្រោះទឹកជំនន់ដែលធ្វើឲ្យប៉ះពាល់ផលដំណាំស្រូវ និងដំណាំរួមផ្សំមួយចំនួនធំទៀត។ បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការសំណេះសំណាលដោយបានពាំនាំនូវការផ្តាំសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន  និងសម្តេចកិត្តព្រឹត្តបណ្ឌិត មកជូនបងប្អូនរងគ្រោះនៅទូទាំងស្រុករុក្ខគីរី ហើយសម្តេចបានជូន  ពរបងប្អូនទទួលយកនូវពុទ្ធពរទាំង៤ប្រការគ្រប់ៗក្រុមគ្រួសារ។ លោកបានបន្តថា រសៀលថ្ងៃនេះ ក្នុងនាមដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ឯកឧត្តមរដ្ឋមន្ត្រី បាននាំយកពូជបន្លែ ពូជម្នាស់ អង្គរ និងកូនត្រីអណ្តែងមកចែកជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីជួយសម្រាបទុក្ខលំបាក និងជាពិសេសជំរុញ និងស្តារផលិតកម្មស្បៀងឡើងវិញក្រោយពេលទឹកស្រក។ លោកបានបន្ថែមថា បច្ចុប្បន្នយុទ្ធនាការជំរុញផលិតកម្មវារីវប្បកម្មដើម្បីធានាសន្តិសុខស្បៀងតាមរយ:ការជំរុញការចិញ្ចឹមត្រីអណ្តែង និងកង្កែប ដែលទទួលបានការជួយឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនូវទឹកប្រាក់ ២ ០០០លានរៀល បាននិងកំពុងផ្តល់ផលយ៉ាងល្អប្រសើរនៅតាមខេត្តគោលដៅទាំង១១ ហើយពេលនេះកសិករចំនួន ៥០គ្រួសារនឹងទទួលបានកូនត្រីអណ្តែងយកទៅចិញ្ចឹមផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីយកឱកាសជួបជុំម្ចាស់ស្រែ និងម្ចាស់ចម្ការ បានផ្តល់កំលាំងចិត្ត និងគាំទ្រឲ្យពួកគាត់ដែលជាជនរងគ្រោះដោយសារទឹកជំនន់ ត្រូវងើបឈរ រួតរះញាប់ដៃ ញាប់ជើងចាប់ផ្តើមស្តារផលិតកម្មស្បៀងឡើងវិញតាមលទ្ធភាពដែលអាចធ្វើទៅបាន ក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសរាជរដ្ឋាភិបាលនឹងនៅជាមួយបងប្អូនគ្រប់ពេលវេលា រួមសុខ រួមទុក្ខ សហការជួយដោះស្រាយបញ្ហារួមគ្នាក្នុងគោលដៅគឺស្តារដំណាំស្រូវ ដំណាំរួមផ្សំ សត្វ និងត្រីឡើងវិញដើម្បីធ្វើឲ្យប្រាកដថាប្រជាពលរដ្ឋមានស្បៀងគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវភាពប្រចាំ ថ្ងៃនាពេលអនាគត។ នៅស្រុកសង្កែចែកពូជស្រូវ និងគ្រឿងឧបភោគ បរិភោគ ចំពោះល្ងាចនេះ វិញយើងចែកពូជបន្លែ ពូជម្នាស់ និងកូនត្រីអណ្តែង ដោយអំណោយទាំងអស់នេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាវានឹងជួយស្តារផលិតកម្មស្បៀងឡើងវិញបានខ្លះ ក្រៅពីចែកពូជ លោកសំណូមពរបងប្អូនប្រជាកសិករត្រូវខិតខំស្តារដំណាំស្រូវ ចិញ្ចឹមសត្វ ត្រី កង្កែប ដាំបន្លែ និងដំណាំ រួមផ្សំផ្សេងទៀតឲ្យកាន់តែសកម្មទ្វេឡើងថែមទៀតដើម្បីធានាសន្តិសុខស្បៀង។

សម្រាប់អំណោយនាពេលនេះ ២០០គ្រួសារទទួលបានពូជដំណាំ (ពោតស សណ្តែកកួរ ត្រប់វែង និងស្ពៃចង្កឹះ) ៥គ្រួសារទទួលបានពូជម្នាស់ (២០០០កូន/គ្រួសារ) និង ៥០គ្រួសារទៀតទទួលបានកូនត្រីអណ្តែង (៧០០កូន/គ្រួសារ) តង់ប្លាស្ទិក ១ ចំណី ៤បាវ និងវីតាមីន ៣កញ្ចប់ ក្រៅពីនេះទាំង ២៥៥គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្គរ ២៥គ.ក្រ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 57

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតហ្វីលីពីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្ម និងសន្តិសុខស្បៀង

នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបឯកឧត្តម Senen T. Mangalile ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 64

ពង្រឹងភាពជាដៃគូពហុវិស័យ និងពង្រីកការផ្សព្វផ្សាយដល់សហគមន៍មូលដ្ឋាន ឆ្ពោះទៅធានានិរន្តរភាពនៃការឆ្លើយតប និងការបញ្ចប់ជំងឺអេដស៍នៅកម្ពុជា

នៅថ្ងៃទី១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 210

ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំ​របស់​គណៈ​កម្មាធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកគណៈកម្មាធិការជាតិ​ កម្ពុជាដើម្បីមនុស្សចាស់ បានអញ្ជើញចូលរួមកិច្ចប្រជុំរបស់គណៈកម្មា​ធិការ​ជាតិកម្ពុជាដើម្បីមនុស្សចាស់...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 196

ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស ៥០០.០០០នាក់

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦​ ឯកឧត្តម​ គី​ ច័ន្ទរំដួល​ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួមពិធីអបអរសាទរសមិទ្ធផលនៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចំនួនលើស...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 204

គម្រោង EMPOWER ជំរុញការអនុវត្តសកម្មភាពគាំទ្រជីវភាពកសិករ និងពង្រឹងភាពធន់របស់សហគមន៍នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោងថ្នាក់ស្រុក បានដឹកនាំកិច្ចប្រជុំ...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 209

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញទទួលជួបជាមួយរោងចក្រត្រីខក្រយ៉ា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយរោងចក្រត្រីខក្រយ៉ា ក្នុងជំនួបសម្តែងការគួរសម...
ចេញ​ផ្សាយ​ ១២ វិច្ឆិកា ២០២៦ 441

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 593

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទបើកកិច្ចប្រជុំ លើកទី២១ ផ្តោតលើការជំរុញផែនកា​រសកម្មភាព និងធានានិរន្តរភាពសហគមន៍

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ លេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ (TSWG-AWR) បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី២១...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 569

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​ នៃទិវាបុណ្យឯករាជ្យជាតិ​ ៩​ វិច្ឆិកា​»

នាល្ងាចថ្ងៃទី១១​ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ ដឹកនាំប្រតិភូក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ អញ្ជើញចូលរួម «ព្រះរាជពិធីពន្លត់ភ្លើងជ័យ​...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 641

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្ម នៅសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បំពេញទស្សនកិច្ចសិក្សា ផ្សព្វផ្សាយ និងលើកទឹកចិត្តដល់វិនិយោគិនចិនលើវិស័យកសិកម្មនៅទីក្រុងជីណាន...
ចេញ​ផ្សាយ​ ១១ វិច្ឆិកា ២០២៦ 748

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ក្រុម “ក”) នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន ក្នុងស្មារតីចូលរួមដោះស្រាយបញ្ហាប្រឈមជាក់ស្តែង និងការរៀបចំសកម្មភាពអភិវឌ្ឍន៍តទៅមុខ

នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសហប្រធានតំណាងរាជរដ្ឋាភិបាល និងឧកញ៉ា ម៉ុង រិទ្ធថា សហប្រធានតំណាងវិស័យឯកជន...
ចេញ​ផ្សាយ​ ១០ វិច្ឆិកា ២០២៦ 830

ឯកឧត្តមបណ្ឌិត យ៉ង់ សាំងកុមារ ដឹកនាំកិច្ចប្រជុំពិនិត្យផែនការសកម្មភាព​និងវឌ្ឍនភាពនៃការអនុវត្តការងារ របស់នាយកដ្ឋានផ្សព្វផ្សាយ

នាថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងកសិកម្ម​ ឯកឧត្តម បណ្ឌិត យ៉ង់ សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និ​ង​នេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានផ្សព្វផ្សាយ...