សហភាព​អ៊ឺ​រុ​ប​រៀបចំ​កម្មវិធី​​សម្រាប់​ការអភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម​នៅ​កម្ពុជា

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 4853

ឯកឧត្តមរដ្ឋមន្ដ្រី ក្រសួង​កសិកម្ម​កម្ពុជា ​បានស្នើ​ចំពោះ​សហភាព​អឺរ៉ុប ​ឱ្យជួយ​ធ្វើការ​អភិវឌ្ឍ​ន៏​ វិស័យ​កសិកម្ម ​នៅ​កម្ពុជា​ ខណៈពេល ដែល​សហ​ភាព​អឺរ៉ុប កំពុងតែ​រៀបចំ​កម្មវិធី​ថ្មី​មួយ ដែលមាន​ទឹកប្រាក់​ប្រមាណ១៨លាន​អឺរ៉ូ សម្រាប់​ជួយ​ដល់​អភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ២០១១-២០១៣ ។

ឯកឧត្តមបណ្ឌិត​ច័ន្ទ សារុន​ រដ្ឋមន្ដ្រីក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ បានលើកឡើង​ នូវ​សំណើ​មួយចំនួន​ ចំពោះ​សហភាព​អឺរ៉ុប នៅក្នុង​ជំនួប​គ្នា​មួយ​ ជាមួយ​លោកស្រី មី​សែ​ល ឡា​ប៊ែ​រ (Michelle Labeeu) ភារធារី​ស្ដីទី ​នៃ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី៧ ខែកុម្ភៈ​នេះ នៅ​ទីស្ដីការ​ក្រសួងកសិកម្ម។

ឯកឧត្ដម​ បានស្នើ​សហភាព​អឺរ៉ុប ​ជួយ​គាំទ្រ​គម្រោង Cambodia National Census of Agriculture ដែល​ពុំទាន់​មានការ​ឆ្លើយតប ​ពី​សហភាព​អឺរ៉ុប​ពីមុន​មកនេះ ។

ផ្អែកលើ​ផែនការ ​សកម្មភាព​រប​ស់​ក្រសួងកសិកម្ម គួរ​សហភាព​អឺរ៉ុប ​ជួយ​គាំទ្រ​ដល់​ពង្រឹងសមត្ថភាព​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍ​ន៏​កសិកម្ម​កម្ពុជា​ ពង្រឹង​សហគម​ន៏​កសិកម្ម ​និង​ផ្ដល់​សេវា​ផ្សព្វផ្សាយ​កសិកម្ម​ធាតុ​ចូល​កសិកម្ម ឥណទាន​ដល់​សហគម​ន៏​ទាំងនោះ ដើម្បី​ប្រតិ​ប​ត្ដិ​តាម​គោល​ទស្សនៈ​ទីផ្សារ​ស្រូវ​បើកចំហ ហើយ​សហភាព​អឺរ៉ុប​ អាច​ផ្ដោតលើ​ការជួយ​សកម្មភាព​នានា ​របស់​អគ្គនាយកដ្ឋាន​កសិកម្ម ​លើ​ផ្នែក SPS ក៏ដូចជា​វិស័យ​សំខាន់ផ្សេងៗទៀតផង​ដែរ ជា​អា​ទិ៏​វិស័យ​ព្រៃឈើ ជលផល និង​ផលិតកម្ម និង​បសុព្យាបាល ព្រមទាំង​ជួយ​ទ្រទ្រង់​ដល់ Multilateral Trade Assistance Project តាម​បណ្ដាល​អនុវិស័យសំខាន់។

ជាមួយគ្នានេះ ​ឯកឧត្ដម​រដ្ឋមន្ដ្រី​កសិកម្ម​កម្ពុជា ក៏បាន​លើកឡើង ​អំពី​គោលនយោបាយ​ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បានប្រកាស​កាលពី​ខែសីហា ​ឆ្នាំ២០១០ ស្ដីពី​ការប្រជុំ​ផលិតកម្ម​ស្រូវ ​និង​ការនាំចេញ​អង្ករ ​ក្នុង​គោលបំណង​ សំដៅ​ជំរុញ​ការអភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម​ ក្នុង​សន្ទុះ និង​ទំហំ​ថ្មី ដើម្បី​ពង្រីក​ និង​ពង្រឹង​មូលដ្ឋាន​កំណើនសេដ្ឋកិច្ច​ផង និង​លើ​កត​ម្កើ​ន​កំរិតជីវភាព​រស់នៅ រ​បស់​ប្រជាជន​ផង និង​ឈានទៅ​កាត់បន្ថយ​ភាពក្រីក្រ​ នាពេល​អនាគត។

ក្នុង​បរិបទ​នេះ ​ឯកឧត្ដម​បាន​មាន​ប្រសា​ស​ន៏​ថាៈ “ខ្ញុំ​សង្ឃឹមថា សហភាព​អឺរ៉ុប នឹង​បើកចំហ​ទីផ្សារ​ របស់ខ្លួន​បន្ថែម​ទៀត​ ដើម្បី​ទទួល​ទិញ​អង្ករ និង​ផលិតផល​កសិកម្ម​ដទៃ​ទៀត​ពី​កម្ពុជា” ។ ឯកឧត្ដម​បានបញ្ជាក់​ដែរ​ថាៈ “បច្ចុប្បន្ននេះ គុណភាព​ស្រូវ​អង្ករ​កម្ពុជា ត្រូវបាន​ទីផ្សារ​អន្ដរជាតិ​ទទួលស្គាល់​កាន់តែច្រើនឡើង” ។

លោកស្រី មី​សែ​ល ឡា​ប៊ែ​រ​ បាន​ឆ្លើយតប​ទៅនឹង​សំណើរ ​របស់​ឯកឧត្ដម​រដ្ឋមន្ដ្រី​កសិកម្ម​ថា មាន​សារសំខាន់​ណាស់​ ដូចជា ការបង្កើត និង​ពង្រឹង​សហគម​ន៏​កសិកម្ម​សកម្មភាព​ស្រាវជ្រាវ ​ដើម្បី​អភិវឌ្ឍ​ន៏​ជាដើម ។ លោកស្រី ​បានបញ្ជាក់​ជូន​ឯកឧត្ដម​រដ្ឋ​ម​ន្ត្រីថា បេសកកម្ម​សហភាព​អឺរ៉ុប នាពេលនេះ បាននិងកំពុង​រៀបចំ​ធ្វើ​អត្ដ​សញ្ញាណ​ និង​កំណត់​សកម្មភាពសំខាន់ៗ ដែល​ត្រូវ​អនុវត្ដ​កម្មវិធី​របស់​ខ្លួន សម្រាប់​ជួយ​ដល់​ការអភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម​កម្ពុជា ក្រោម​ក្របខ័ណ្ឌ​ឯកសារ យុទ្ធសាស្ដ្រ​សម្រាប់​ជួយ​ដល់​កសិកម្ម​កម្ពុជា​ឆ្នាំ២០១១-២០១៣ ក្នុងនោះបេសកកម្ម​នេះ កំពុង​រៀបចំ​កម្មវិធី​គាំទ្រ​ហិរញ្ញប្បទាន និង​បច្ចេកទេស​សម្រាប់​ ជួយ​ដល់​ប្រជាជន​ក្រីក្រ​កម្ពុជា ក្នុង​រង្វង់​ទឹកប្រាក់១៨លាន​អឺរ៉ូ ​ដោយ​ផ្ដោតលើ​វិស័យ​កសិកម្ម។

លោកស្រី​ បាន​សម្ដែង​នូវ​ក្ដី​សង្ឃឹមថា គម្រោង​ថ្មី​នេះ នឹងត្រូវ​បានអនុម័ត និង​ជួយ​ដល់​ការអភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម​កម្ពុជា នៅ​ដើមឆ្នាំ២០១២ ហើយ​និង​ទទួលបាន​ជោគជ័យ ដូច​ការសហការ​អនុវត្ដ​គម្រោងមុនៗ របស់​សហភាព​អឺរ៉ុប ដោយ​ក្រសួងកសិកម្ម។ សហភាព​អឺរ៉ុប ក៏​នឹង​បន្ដ​ពង្រីក​ទីផ្សារ​កសិផល​សម្រាប់​ក​ម្ពុ​ជា​ផងដែរ ។

គួរ​រំលឹក​ផងដែរ​ថា នៅក្នុង​វិស័យ​កសិកម្ម​កម្ពុជា សហភាព​អឺរ៉ុប​ បានផ្ដល់​ជំនួយឥតសំណង ​ជាច្រើន​តាំងពី​សម័យ​គម្រោង ​PRASACI និង PRASACII ដែល​បាន​ដំណើរការ​ជា​ពីរ​ដំណាក់កាល ពី​ឆ្នាំ១៩៩៥ ដល់​ឆ្នាំ២០០៣ លើ​ខេត្ដ​គោលដៅ៦ (ស្វាយរៀង ព្រៃវែង តាកែវ កំពង់ចាម កំពត និង​កំពង់​ឆ្នាំ) ក្នុង​ចំនួន​ទឹកប្រាក់៤០លាន​អឺរ៉ូ ក្នុង​មួយដំណាក់កាលៗ ដើម្បី​ជួយ​ស្ដារ​សេដ្ឋកិច្ច​ជនបទ​ឡើងវិញ និង​ធ្វើយ៉ាងណា​ឱ្យមាន​និរន្ដ​ភាព ដើម្បី​ជួយ​លើកកម្ពស់​ជូវ​ភាព​ប្រជាពលរដ្ឋ ។

ក្រោយ​កម​ទៀត មាន​គម្រោង​ ECOSORN និង SLPP ដែលមាន​ទឹកប្រាក់​សរុប​ ប្រមាណ៣០លាន​អឺរ៉ូ​ សម្រាប់​រយៈពេល៥ឆ្នាំ ហើយ​គម្រោង​ទាំងពីរ​នេះ ​ទើបបាន​បញ្ចប់​ក្នុង​ឆ្នាំ២០១0ថ្មីៗនេះ ហើយ​ដំណាក់កាល​ចុងក្រោយ​នេះ គឺមាន​គម្រោង​បង្កើន​សន្ដិសុខ​ស្បៀងអាហារ ​សម្រាប់​គ្រួសារ​ក្រីក្រ ដែល​រង​ឥទ្ធិពល ដោយសារ​ការឡើង​ថ្លៃ​ស្បៀង ដែលមាន​ទឹកប្រាក់​ប្រមាណ១១លាន​អឺរ៉ូ ដើម្បី​ដោះស្រាយ​បញ្ហា​សន្ដិសុខ​ស្បៀង​នៅ​កម្ពុជា តាមរយះ​អង្គការ​ស្បៀង និង​កសិកម្ម​នៃ​សហប្រជាជាតិ ៕

 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៩ កក្កដា ២០២៦ 241

«គម្រោងពង្រឹងបច្ចេកវិទ្យា និងធនធានសម្រាប់ស្ត្រីជនជាតិដើមភាគតិច ក្នុងវិស័យកសិកម្ម» នឹងលើកកម្ពស់ និរន្តរភាព ជីវភាពរបស់កសិករខ្នាតតូច នៅក្នុងសហគមន៍ជនជាតិដើមភាគតិច នៃខេត្តរតនគិរី និងខេត្តស្ទឹងត្រែង

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និង​ផ្តល់យោបល់លើកិច្ចព្រមព្រៀងអនុវត្ត...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 427

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរមីន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «កិច្ចសហប្រតិបត្តិការក្នុងការជំរុញ និងអភិវឌ្ឍវិស័យកសិកម្មលើដីបោសសម្អាតមីនរួច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន»

នាថ្ងៃទី២៨​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 447

ឯកឧត្ដមរដ្ឋលេខាធិការ រស់ សូដែន អញ្ជើញដឹកនាំក្រុមការងារទៅទស្សនកិច្ចនៅប្រទេសចិន ដើម្បីទាក់ទាញអ្នកវិនិយោគលើការកែច្នៃស្វាយចន្ទីកម្ពុជា

ចាប់ពីថ្ងៃទី២២-២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារនៃនាយកដ្ឋានកសិឧស្សាហកម្ម ដើម្បីទៅទស្សនកិច្ចនៅប្រទេសចិន...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 445

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំនិងផ្សព្វផ្សាយ «គម្រោង EMPOWER» ដើម្បីលើកកម្ពស់ជីវភាពកសិករតាមរយៈការដាំបន្លែក្នុងផ្ទះសំណាញ់ នៅស្រុកត្រាំកក់ ខេត្តតាកែវ

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ និងផ្សព្វផ្សាយការអនុវត្ត...
ចេញ​ផ្សាយ​ ២៨ កក្កដា ២០២៦ 534

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់ និងរៀបចំវិធានការជួយសង្គ្រោះ​ ក្នុងខេត្តចំនួនបី

ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧​ ខែកក្កដា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចុះពិនិត្យស្ថានភាពស្រូវដែលរងផលប៉ះពាល់...
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 622

សមិទ្ធផលថ្មី ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិនបន្តកើនឡើងជាលំដាប់

នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១...
ចេញ​ផ្សាយ​ ២៧ កក្កដា ២០២៦ 677

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល

សេចក្តីប្រកាសព័ត៌មាន ស្តីពី ការប្រទះឃើញសត្វផ្សោតស្លាប់មួយក្បាលនៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 1098

ឯកឧត្ដម ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះល្បាត​ពិនិត្យឧបករណ៍នេសាទ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្ត្រ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ​ក្រុម​ការងារ​ចម្រុះ ដែលមាន លោក ខូវ គួង...
ចេញ​ផ្សាយ​ ២៥ កក្កដា ២០២៦ 1120

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំកិច្ចប្រជុំសម្របសម្រួល​ការអនុវត្ត «គម្រោង EMPOWER» នៅស្រុកថ្មគោល ខេត្តបាត់ដំបង ដើម្បីលើកកម្ពស់ជីវភាពកសិករក្រីក្រតាមរយៈការដាំបន្លែផ្ទះសំណាញ់

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំ​សម្រប​សម្រួលការអនុវត្ត «គម្រោងលើកកម្ពស់ជីវភាពប្រកបដោយ​ប្រសិទ្ធភាព​សេដ្ឋកិច្ចដើម្បីកាត់បន្ថយភាពងាយរងគ្រោះ...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1328

ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម

នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម អ៊ឹម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើការងារនីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1415

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងកសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងពីគម្រោង LASED III ផ្សារភ្ជាប់និងការផ្សព្វផ្សាយលទ្ធផលនៃការអនុវត្តគម្រោង CSLICP

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអនុប្រធានគណៈកម្មការដឹកនាំគម្រោង LASED III រួមជាមួយ ឯកឧត្តម ឃឹម...
ចេញ​ផ្សាយ​ ២៣ កក្កដា ២០២៦ 1511

ឯកឧត្តមអនុរដ្ឋលេខាធិការ វ៉ា ពិសី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការក្នុងវិស័យកសិកម្ម នៅខេត្តកំពង់ធំ

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ា ពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារនៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...