ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំកិច្ច៩ខែដើមឆ្នាំ២០១៤ របស់រដ្ឋបាលព្រៃឈើ

ចេញ​ផ្សាយ​ ២៥ មករា ២០១៨ 3499

កាលពី​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤នេះឯកឧត្តម​បណ្ឌិតអ៊ុក រ៉ាប៊ុនរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​វិស័យព្រៃឈើ៩ខែ​ដើមឆ្នាំ២០១៤ និង​ទិសដៅ​អនុវត្ត​បន្តដែល​ត្រូវ​បានរៀបចំ​ធ្វើឡើង​នៅ​មជ្ឍមណ្ឌល​បណ្តុះបណ្តាល​វិស័យ​ព្រៃឈើ និង​សត្វព្រៃ​ភ្នំពេញ​ថ្មី។ ឯកឧត្តម​បណ្ឌិត ឆេង គឹម​ស៊ុន ប្រតិភូ​រាជរដ្ឋាភិ​បាល​       ​ទ​ទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ព្រៃឈើ​បាន​អាន​របាយការណ៍​បូកសរុប​លទ្ធផល​នៃ​កិច្ចប្រជុំ​ដោយ​ឆ្លុះបញ្ចាំងឲ្យ​ឃើញ​ពី​សកម្មភាព និង​លទ្ធផល​ការងារ​រយៈពេល ៩ខែ​ដើមឆ្នាំ២០១៤ ទាំង​នៅតាម​បណ្តា​អង្គភាពជំនាញ​ថ្នាក់កណ្តាលទាំង​នៅតាម​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ទាំង៤រួមមាន អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើខាងជើង​បឹង​ទន្លេសាប អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ខាងត្បូង​បឹង​ទន្លេសាប អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើមេគង្គ និង​អធិការដ្ឋាន​រដ្ឋបាល​ព្រៃឈើ​ឈូង​សមុទ្ររួមមាន: ១. ការកំណត់​ព្រំប្រទល់​ព្រៃឈើការចាត់ថ្នាក់ ​និង​ការចុះបញ្ជី​កា ២. ការប្រមូល​ចំណូល​ចូល​រដ្ឋ​នៅក្នុង​វិស័យ​ព្រៃឈើការអភិវឌ្ឍន៍​ស្ថាប័ន និង​ធនធាន​មនុស្ស ៣. ការដាំ​ដើមឈើ និង​ស្តារ​ព្រៃឈើ ៤. ការស្រាវជ្រាវ និង​បណ្តុះបណ្តាល ៥. ការពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ព្រៃឈើការងារ​អភិរក្ស​សត្វព្រៃការងារ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម។ អង្គប្រជុំ​ក៏បាន​ធ្វើការពិភាក្សា​នូវ​ចំណុច​ខាងការលំបាក និង​បញ្ហា​ប្រឈម​ក្នុងន័យ​រួមគ្នា​ដោះស្រាយ និង​កំណត់​ដាក់​ចេញនូវ​ទិសដៅ-វិធានការ​អនុវត្ត​បន្ត។ ឯកឧត្តម​បណ្ឌិតអ៊ុករ៉ាប៊ុនមានប្រសាសន៍​បិទ​កិច្ចប្រជុំ​ដោយបាន​ស្ងើចសរសើរ និង​វាយតម្លៃ​ខ្ពស់​ដែល​រដ្ឋបាល​ព្រៃឈើ​សម្រេចបាន​លទ្ធផល​ជាច្រើន​គួរ​ឲ្យ​កោតសរសើរ​នៅក្នុងរយៈពេល៩ខែ​ដើមឆ្នាំ២០១៤នេះតាមរយៈ​ការអនុវត្ត​កម្មវិធី​ព្រៃឈើ​ជាតិ​ដោយមាន​កិច្ចសហការ​ល្អ និង​ការជួយឧបត្ថម្ភ​ពី​បណ្តា​ក្រសួងស្ថាប័ន​ពាក់ព័ន្ធអាជ្ញាធរ​មូលដ្ឋាន និង​ដៃគូ​អភិវឌ្ឍន៍​សម្រេចបាន​ល​ទ្ធ​ផល​ធំធេង​ឆ្លើយតប​ទៅនឹង​គោលនយោបាយ និង​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​បំផុត​របស់​សម្តេច​អគ្គមហាសេនា​ប​តិ​តេ​ជោ​ហ៊ុនសែននាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជាដែលមាន​ទស្សនៈវិស័យ​ទូលំទូលាយនិង​ផ្តោតទៅលើ​ការអភិរក្សអភិវឌ្ឍន៍ ​និង​ការគ្រប់គ្រង​ធនធាន​ព្រៃឈើ​ដោយ​ធានា​ស្ថិរភាព​នៃ​អេកូឡូស៊ី​ដែលជា​សសរ​គ្រឹះ​សំខាន់សំរាប់​សុខុមាលភាព​សាធារណៈ និង​ជា​វិភាគទាន​ដោយផ្ទាល់​ចំពោះ​កិច្ចការពារបរិស្ថាន និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ។ ខណៈនោះ​ដែរឯកឧត្តម​បណ្ឌិតអ៊ុករ៉ាប៊ុនបាន​អញ្ជើញប្រគល់​មធ្យោបាយ-សំភារៈ​មួយចំនួនដែលជា​ជំនួយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិនដល់​អង្គភាព​ជំនាញ​ក្រោម​ឱវាទ​រដ្ឋបាល​ព្រៃឈើ​ផងដែរ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 138

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំ​ដំណើរ​ទស្សន​កិច្ច​អ្នក​សារព័ត៌មាន ក្រោមប្រធានបទស្តីពី «ពង្រឹងការគ្រប់គ្រងជលផល​សមុទ្រ​តាមរយៈការតាមដាន ត្រួតពិនិត្យ និងការឃ្លាំមើលតាមបែប​ឌីជីថល»

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំ​កម្ម​វិធី​ដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 145

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារនាំយក​នូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចែកជូនប​ង​ប្អូន​ប្រជាពលរដ្ឋភៀសសឹក នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 137

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បាននាំយកស្បៀងអាហារ ទឹកសុទ្ធ និងសម្ភារៈមួយចំនួន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលឃុំបន្ទាយឆ្មារ

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 141

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលអំណោយគ្រឿងឧបភោគបរិភោគ សម្រាប់ចែកជូនប្រជាពលរដ្ឋភៀសសឹក​ នៅខេត្តបន្ទាយមានជ័យ

នាសៀលថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 133

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងលោកអ្នកឧកញ៉ា លាង ឃុន ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនជនភៀសសឹកមកមណ្ឌលសុវត្ថិភាព នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងលោកអ្នកឧកញ៉ា លាង ឃុន​ សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 135

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្ម ដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 163

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 163

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

កាលពីថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរៈកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 158

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 249

មន្រ្តីរាជការចូលរួមធ្វើតេស្តរកសារធាតុញៀន ដើម្បីបង្ហាញពីភាពស្អាតស្អំ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រលើមន្ត្រី ៣៤៥នាក់ ក្រោមរដ្ឋបាលព្រៃឈើ ដែលក្នុងចំណោមនេះមានស្ត្រី ៨១នាក់។ លទ្ធផលទាំងអស់សុទ្ធតែអវិជ្ជមាន។...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 267

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញដឹកនាំក្រុមការងារចុះចែក​កុំព្យូទ័រ​បន្ទះ(Tablet) ដល់មន្ត្រីកសិកម្មឃុំសង្កាត់ថ្មី ចំនួន៣៥០នាក់ នៃខេត្ត​ទាំង២៣ ទូទាំងប្រទេស

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំ​នាយកដ្ឋាន​ផ្សព្វផ្សាយកសិកម្មចុះចែកកុំព្យូទ័របន្ទះ(Tablet)...